សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្លឹប​កម្សាន្ដ​ហ្គោល អត់​ច្បាប់​នៅ​ក្រុង​សំរោង​ខេត្ត​ឧត្ដរមានជ័យ ធ្វើឲ្យ​មនុស្ស​បាត់បង់ សតិ !

ឧត្តរមានជ័យ ៖ ក្លឹប​កម្សាន្ដ​អត់​ច្បាប់​មួយ​កន្លែង​ឈ្មោះ​ហ្គោល  ស្ថិតនៅ​សង្កាត់​ក្រុង​សំរោង​ខេត្តឧត្ដរមានជ័យ​រង​កា​រិះគន់ថា​បាន​បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ​ជិតខាង​ពិសេស​ពង្វក់​យុវជន​ខ្មែរ​ឲ្យ​បាត់បង់​សតិ​ល្អ​។​ទោះជា​យ៉ាងណា​លោក​ស៊ុន​សាន្ដ អធិការ​ក្រុង​សំរោង​ឲ្យដឹង​កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា​២០១៧ ថា​៖ កាលពី​ថ្ងៃ​ទី​២៨​លោក​បាន​ហៅ ឈ្មោះ​សុខលី​មេការ​ក្លឹប  មក​ធ្វើ​កិច្ចសន្យា ដោយសារ​ក្លឹប​នេះ​បើក​ធ្វើ​អាជីវកម្ម មិនទាន់មាន​ច្បាប់​និង​បង្ករ​បំពង​សម្លេង​ខ្លាំងៗ​រំខាន​ដល់​អ្នកជិតខាង​។ ទី​ពីរ​ធ្វើឲ្យប៉ះពាល់​ដល់​កូន​ក្មេង​រៀន​ដែលមាន​សាលា​នៅ​ជិត​។​ទី បី​ចត​យានយន្ដ​លើ​ផ្លូវ​សាធារណៈ​រំខាន​ដល់​ចរាចណ៏​និង​ទី បួន​ជា​ឨ​កាស​ឲ្យ​មនុស្ស​ជក់​ប្រើប្រាស​គ្រឿងញៀន​។​ចឹង​លោក​សម្រច​ឲ្យ​បិទ​ជា​បណ្ដោះអាសន្ន កាលណា​មាន​ច្បាប់​ត្រឺមត្រូវ​ចាំបើដំណើរការ​ទៅ​។

​លោក​សុខលី​មេការ​ក្លឹប​បានឲ្យដឹងថា លោក​បាន​ជួល​ទីតាំង​ពី ឈ្មោះ​ឈឿន បើក​ក្លឹប លោក​បាន​រត់​ច្បាប់​តាមរយៈ លោក​វ៉ាល​អនុប្រធាន​មន្ទី​ទេសចរណ៏​ខេត្ត ។ លោក​វ៉ាល​បាន​យក​ឯកសារ​ទៅជិត​១០​ថ្ងៃ​ហើយ ។ ខ្ញុំ​សុខលី​បើក​សាកល្បង​បាន​ពីរ​បី​យប់ ស្រាប់តែ​លោក​អធិការ​ហៅ​ទៅ​ធ្វើ​កិច្ចសន្យា​ឲ្យ​ឈប់​ដំណើរការ​។

​លោក​វ៉ាល​ពេល​សួ​តាម​ទូរ​សព្ទ័ លោក​យក​ឯកសារ​ធ្វើ​ច្បាប់​ក្លឹប កម្សាន្ដ បាន​លទ្ធផល​យ៉ាង​ណា​ហើយ​?​។ លោក​វ៉ាល​ឆ្លើយថា ជាប់រវល់​ទៅ​រៀន​នៅ​ឯ​ស្រុក​អន្លង់វែង ប្រហែល​មួយ​អាទិត្យ​ទៀត​បាន​ត្រឡប់​មក​ខេត្ត​វិញ ។​ពេល​សួ​ថា​បើ​លោក​ធ្វើ​ច្បាប់​រួច ក្លឹប​ដំណើរការ​បាន​ទេ​លោក​ឆ្លើយ​ថា មានច្បាប់​បង់ពន្ធ​ជូន​រដ្ឋ​ហើយ ដំណើរការ​ទៅ​មាន​អ្នកណា​ទៅ​ឃាត់​៕

 

Filed in: ព័ត៌មានសំខាន់