សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បាក់​ដី​រណ្ដៅ​ជីក​រ៉ែ​មាស ស្លាប់​ម្នាក់ និង​របួស​ម្នាក់ នៅ​ស្រុក​សំបូរ

ខេត្ត​ក្រចេះ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​ម្នាក់​ទៀត​បាន​រងរបួស បន្ទាប់​ពី​បាក់​ដី​រណ្ដៅ​ជីក​រ៉ែ​មាស​មួយ​កន្លែង នៅ​យប់​ថ្ងៃទី​២៧ ឈានចូល​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៧​នេះ នៅ​ចំណុច​ត្រូន ភូមិ​អូរ​ពោរ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ (​នៅ​ជិត​ព្រំប្រទល់​ខេត្ត​មណ្ឌលគិរី​) ។​

​សមត្ថកិច្ច​បានឲ្យដឹងថា ក្នុង​ហេតុការណ៍​នេះ បណ្ដាលឲ្យ​រង​គ្រោះថ្នាក់​ដល់​មនុស្ស​២​នាក់ ឈ្មោះ ញ៉ែ​ត ផាត អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ត្រាច ឃុំ​កណ្តោល​ស្រុក​ទឹក​ឈូក ខេត្ត​កំពត របួស​ត្រូវ​ចំ​ដៃ​ខាងឆ្វេង និង​ប្រអប់ជើង​ខាងធ្វេង និង​ឈ្មោះ ហួន វាសនា អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​ជ័យ ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ របួស​ត្រូវ​ចំ​ក្បាល និង​ហូរឈាម​តាម​ត្រចៀក (​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​)​។​

​សមត្ថកិច្ច​បញ្ជាក់ថា ទីតាំង​ដែល​បាក់​រណ្ដៅ​ជីក​រ៉ែ​មាស​នេះ​ជា​របស់​ឈ្មោះ គង់ ប៊ុននាង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរឫស្សី​១ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​៕

 

Filed in: ព័ត៌មានជាតិ