សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រសួង​ព​តិមាន​លុបចោល​អាជ្ញាបណ្ណ័​វិទ្យុ​មហានគរ​FM93.5​កន្លែង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​អាស៊ីសេរី​វី​អូ​អេ​ជួល​ម៉ោង​ផ្សាយ​!

ភ្នំពេញៈ ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃទី​២១​សីហា​ឆ្នាំ​២០១៧ បានចេញ​សេចក្តីប្រកាស​បញ្ឈប់​ការផ្សាយ​របស់​ស្ថានីយ​វិទ្យុ​មហានគរ​FM93.5MHz នៅ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃ​ទី​២៣​សីហា​ដោយសារ​ស្ថានីយ៍​រំលោភ​កិច្ចសន្យា​ជាមួយ​ក្រសួង​។​ការបិទ​ការ​ផ្សារ​របស់​ស្ថានីយ​វិទ្យុ​មហានគរ​ទាំងស្រុង​ធ្វើឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជួល​ស្ថានីយ៍​នេះ​តាំងពី​ឆ្នាំ​២០១២​មានការ សោកស្តាយ​និង​ព្រួយបារម្ភ​ពី​លទ្ធភាព​ឃោសនា​នៅ​ឆ្នាំ​២០១៨ ។

​លោកស្រី ឈួន វេជ្ជ​នី នាយិការ​គ្រប់គ្រង​ការផ្សាយ​របស់​វិទ្យុ​មហានគរ​បាន​ផ្ញើលិខិត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​ភាគី​ជួល​ម៉ោង​ផ្សាយ​ឲ្យដឹង​ពី​បញ្ហា​ដែល​ក្រសួង​ព័ត៌មាន​បាន​ចេញប្រកាស​លេខ​៣២៦​ព​.​ម​ប្រក ចុះ​ថ្ងៃ​ទី​២១ សីហា ឆ្នាំ​២០១៧ ដោយ​លុបចោល​ប្រកាស​លេខ​៥៩៥​ព​ម​. ប្រក ចុះ​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០១៤​ដែល​អញ្ញាត​ឲ្យ​បើក​ដំណើរការ​ស្ថានីយ​វិទ្យុ​មា​ហ​នគរ និង​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត នៅតាម​បណ្តា​ខេត្ត​នានា​។​«​នាង​ខ្ញុំ​សូម​សម្តែង​នូវ​ការសោកស្តាយ និង​សុំ​ទោស​យ៉ាង​ក្រៃលែង ដល់ គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ការផ្អាក​ស្ថានីយ​វិទ្យុ ត្រូវ​ផ្អាក​ដំណើរ ការ​នៃ​ការផ្សាយ ទាំងស្រុ ង​របស់​ខ្លួន​ចាប់ពី​ថ្ងៃនេះ​តទៅ​»​។

​សេចក្តីប្រកាស​ចុះហ្តថលេខា​ដោយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ចុះផ្សាយ​នៅ ថ្ងៃទី​២១​សីហា  បានសម្រេច​លុប​ប្រកាស​លេខ​៥៩៥​ព​ម​. ប្រក ចុះ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៤  របស់​ក្រសួង​ព័ត៌មាន ដែល​អនុញ្ញាត​ឲ្យ​លោកស្រី ឈួន វេជ្ជ​នី បើក​ស្ថានីយ​វិទ្យុ មហា​នគរ FM 93.50MHz  មាន​កម្លាំង ផ្សាយ​10KW បង្គោល​អត់​តែ​ន​កម្ពស់​១២០​ម៉ែត្រ ទីតាំង​ស្ថិ ត នៅ​រាជធានី​ភ្នំពេញ  និង​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត FM93.50MHz​នៅ​ខេត្ត​កំពង់ឆ្នាំង ពោធិសាត់  កំពត តាកែវ កណ្តាល ព្រៃវែង ស្វាយ​វៀង ត្បូងឃ្មុំ និង​ខេត្ត​កំពង់ស្ពឺ ។

​លិខិត​បន្តថា ស្ថានីយ​វិទ្យុ​បាន​ផ្សាយ​បន្ត​តាម​វិទ្យុ​FM93.75MHz​នៅ​ខេត្ត​ប៉ៃលិន ,​កំពង់ធំ , ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត FM93.25MHz ខេត្ត​ឧត្តមានជ័យ ,​សៀមរាប  និង​ស្ថានីយ វិទ្យុ​ផ្សាយ​បន្ត​FM106.25 MHz​នៅ​ខេត្ត​បាត់ដំបង់ ដែល​សា​ម៉ី​ខ្លួន​បាន​រំលោភ​ប្រកាស​អនុញ្ញាតឲ្យ​ប្រើប្រាស់ អាជីវកម្ម​របស់​ក្រសួង​ព័ត៌មាន និង​កិច្ចសន្យា​ដែល​បាន​តម្កល់​ទុក​ជា​ផ្លូវការ​នៅ​ក្រសួង​ព័ត៌មាន​។

​លោក យឹម សុវណ្ណ​អ្នក​នាំ​ពាក្យុ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស​សេរ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​នៅ​ថ្ងៃ​ទី​២៣ សីហា ២០១៧ ថា «​គ្មាន​វាចា​នឹង​ថ្លែង​! ក្រសួង​ព័ត៌មាន បានប្រកាស​បញ្ឈប់​ការផ្សាយ​របស់​ស្ថានីយ​វិទ្យុ​មហានគរ FM 93.5 ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃនេះ​តទៅ​»​។

​លោក​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ទិញ​ម៉ោង​ផ្សាយ​នៅ​វិទ្យុ​នេះ តាំងពី​ឆ្នាំ​២០១២ ។  ចាប់ពី​ថ្ងៃនេះ​តទៅ ទាំង​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​វិទ្យុ​VOA ទាំង​វិទ្យុ​អាស៊ីសេរី​មិន​មាន​ការផ្សាយ​កម្ម វិធី​របស់ខ្លួន តាម​រលកធាតុអាកាស តាម​វិទ្យុ​នេះ​ទៀត​ទេ​។

​លោក​យឹម​សុវណ្ណ​បាន​សំដែង​ការ​ព្រួយ​ថា “​ខ្ញុំ​មិនដឹងថា ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨ ខាងមុខ នឹង​ប្រព្រឹត្តទៅ​ដោយ​សេរី និង​យុតិ្ត​ធម៌​របៀបណា​?​។ សូម​បងប្អូន​ជនរួមជាតិ​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ពិចារណា​តាម​ការ​គួរ »៕

 

Filed in: ព័ត៌មានជាតិ