សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទីតាំង​ទា​ហ៊ាន​ការពារ​ព្រុំដែន​អនុ​សេនា​ធំ​លេខ​៣​វរៈ​២០៤​រកស៊ី​ស្តុក​ដឹកជញ្ជូន​ឈើប្រណិត​ទៅ​ស្រុក​យួន​!

ខេត្ត​ក្រចេះ​៖​មាន​សេចក្តីរាយការណ៍​ថា​ជា​រាងរាល់ថ្ងៃៗ​គេ​សង្កេតឃើញ​មាន​រថយន្ដ ទំនើបៗ​គ្រប់​ប្រភេទ​ដូចជា​រថយន្ដ​លុច​សី​ស ហាយ​ឡា​ឌ័​រ រថយន្ដ​សាំង​យ៉ុង កាមរី​ស្វិត​កាមរី​ហើម រួម​ទាំ​ម៉ួតូ​រាប់​សិប​គ្រឿង សំរ៉ុ​កដឹក​ឈើប្រណិត មកពីរ​គ្រប់​ទិស​ទី​ដូចជា​មកពីរ​ស្រុក​អូរ​រ៉ាំ​ង ស្រុក​កែវ​សីមា​នៃ​ខេត្ត​មណ្ឌល​គី​រី​ឆ្លង​ចូល​មក​ដី​ក្រចេះ នឹង​ចំណុច​ការ៉េ​៩​ចូល​ទៅ​ស្រុក​យួន ដោយ​ឆ្លងកាត់​ទីតាំង​ភូមិសាស្ត្រ​ឈរជើង​របស់​ទា​ហ៊ាន​ការពារ​ព្រុំដែន​អនុ​សេនា​ធំ​លេខ​៣​នៃ​វរៈ​២០៤​។​

​បើ​តាម​ពត៌មាន​បានឲ្យដឹងថា​៖ ចាប់​តាំងពីរ​ព្រឹករ​ហួត​ដល់​យប់ៗ​រ​ហួត​ទល់​ភ្លឺ នៅ​ព្រឹក​ថ្ងៃទី​១៧​ខែ​សីហា​២០១៧​នេះ ឈើ​ប្រណិត របស់​ឈ្មួញ​បាន​ប្រមូល​ដឹក​យក​មក​ទុក​នៅ​ក្នុង នៅ​ក្នុង​បន្ទាយ​យោធា​ខាងលើ​ដោយ​មាន​មេ​ឈ្មួញ​វៀតណាម មកឈ​ជើង​នៅចាំ​ទិញ​ក្នុង​នោះ​តែម្ដង​។

សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​រស់នៅ​ក្បែ​នោះ បានឲ្យដឹង​ថា​គេ​សង្កេត​ឃើញ​សកម្មភា​ព​ទាំងនេះ កើត​មាន​រយៈពេល​បី​ខែ​កន្លងមកហើយ ក៏​ប៉ុន្តែ​គេ​ពុំ​ដែល​ឃើញ​សមត្តកិច្ច​ជំនាញ​ពាក់ពន្ធ័​ណា​ចុះ​មក​ទប់ស្កាត់​រឺ​ក៏​ចាប់​បង្ក្រាប​ម្តងណា​ឡើយ​។ ពត៌មាន​បន្ត​ថា​មេ​ឈ្មួញ​វៀតណាម ដែល​ឈរជើង​នៅចាំ​ទិញ​ឈើប្រណិត​ក្នុង​បន្ទាយ​នោះ​គឹ​ដាក់​ភាគហ៊ុន​ជាមួយ​លោក ហ៊ួត ប៊ុន​គីម មេ​វ​រះ​សេនា​តូច​នោះ​តែម្ដង ដោយ​លោក ហ៊ួត​ប៊ុន​គីម ជា​នាក់​កាង​ធានា​សុ​វត្ថ​ភាព​(​ស៊ិក​)?​។

ក្នុង​មួយ​ថ្ងៃៗ​មេ​ឈ្មួញ​យួន​រូបនោះ ប្រមូល​ទិញ​បាន​ឈើប្រណិត​គ្រប់​ប្រភេទ ចាប់ពី​៣០​ទៅ​៤០​ម៉ែត្រ​គួប រួច​យករ​ថយ​ន្ថ​បង្កុង​ចំនួន​ពីរ​គ្រឿង​ដឹក​បន្ត​ទៅ​ច្រក​របៀន​ង៉ាំ​០៦​រឺង៉ាំ កៃស៊ុ​ង​ ក្បែរ​ចំការកៅស៊ូរ​ជាប់​ខ្សែក្រវ៉ាត់​ព្រំដែន​ដែល​រដ្ឋាភិបាល​ទើបតែ​ឈួស​ហើយ​កាល​ឆ្នាំ​ទៅ​មិញ​កាត់​តាម​ផ្លូវជាតិ​លេខ​76A​ឆ្លង​ចូល​តាម​ផ្លូវលំ​ធី​ធី​ហ្វាយ​ជាប់​ប៉ុស្តិ​ក្រ​ញួ​សែន​ជ័យ​ ​ដែល​មាន​លោក​មេ​ប៉ុស្តិ​ស្តីទី​ឈ្មោះ​លោក​ផន ធី ជា​អ្នកគ្រប់គ្រង​។​ក៏​ជា​អ្នក​សម្រួល​បើកភ្លើង​ខៀវ​ឲ្យ​ពួក​ឈ្មួញ​ដឹក​ឈើ​យ៉ាង​រលូន​ដែរ​ដោយ​ដឹងថា​មាន​កូនចៅ​ក្រោម​ឱវាត​ចាំ​ដក​តុង​តួយ៉ាង​ដូចជា​ឈ្មោះ​ថន វាសនា​និង​ផន​សិទ្ធ​ជា​អ្នក​ប្រមូល​លុយ​ឲ្យ​ពី​បទល្មើស​ឈើ​ឆ្លងដែន​។​

​ជុំវិញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឈើ​យ៉ាង​អនាធិបតេយ្យ​ប្រឆាំង​បទបញ្ជារ​នាយក​រដ្ឋមន្ត្រី​ស្តីពី​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​ភ្នាក់ងារ​យើង​បាន​ធ្វើការ​ទំនាក់​សុំ​ការបំភ្លឺ​ពី​លោក​ហ៊ួត ប៊ុន​គីម​ដែរ​ដោយ​លោក​បាន​បដិសេធ​ហើយ​ថា​ចាំ​ជួបគ្នា​??​។ ចំណែក​លោក អ៊ុយ ស្រី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល ទូរ​សព្ទ​ចូល​តែ​មិន​ទទួល​។ ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ខែសីហា​ពេល​ក្រុម​អ្នក​សា​រពតិមា​ន​បាន​ជួប​ប្រទះ​ឃើញ​រថយន្ដ​បង្កុង​ពីរ​គ្រឿង​ដឹក​ឈើ​ថត​បាន​រាយការណ​ទៅ​ជំនាញ​តែ​លោក​អ៊ុយ​ស្រី​មិន​ទ​ទូល​ទូរ​សព្ទ ៕

 

Filed in: ព័ត៌មានជាតិ