សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក វួ​ច អូន មក​ធ្វើ​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រក​អន្តរជាតិ​ប៉ោយប៉ែ​ត​ដូច​ទទួលបាន​ជ័យលាភី​ឬក៏​ជា មរតក​កម្ម​?

​បន្ទាយមានជ័យ​៖ លោ​កវួច អូន មក​គ្រង​តំណែង​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ជិត​មួយ​អាណត្តិ​ហើយ​តែ​ហាក់ដូចជា​មិន​ទទួលបាន​លាភ​យស់​នៅឡើយ​ផង​ក៏​បែក​រឿង​ចាស់ ធ្លាក់​ពីលើ​មេឃ​មក​ផ្ទួនៗ​ទៅវិញ​។​សេចក្តី​ទុក្ខ​បុក​ម្នេញ​បាន​មក​ឲ្យ​លោក​ចេញ​មុខ​ទទួលខុសត្រូវ​លើ​បញ្ហា វិបត្តិ​ដាច់ទឹក​ញឹក​ញ៉ាប់​និង​ករណី​ស្ទះ​បង្គន់​ក្នុង​អគារ​ស្នាក់ ការកើតមាន​ជា​បន្តបន្ទាប់ ហើយ​បាន​រង​នូវ​ការរិះគន់​ពី​មជ្ឈដ្ឋាន​យ៉ាង​ស្ពឹក​មុខ ថា​លោក​គ្មាន​មធ្យោបាយ​ដោះស្រាយ  ។​

​មិន​ត្រឹមតែ​ស្ទះ​បង្គន់​និង​ខ្វះ​ទឹក​បន្ទោបង់​លាមក​នោះទេ គឺ​ខាង​ក្រុមហ៊ុន​អាន​កូ របស់លោក ឧកញ៉ា​កុក​អាន គេ​ផ្តាច់​ទឹក​ភ្លើង​តែម្តង​ពេលនោះ លោ​កវួន អូន បាន​ចាត់​មន្ត្រី​ក្រោម​ឱវាទ ដើម្បី​អន្តរា​គម​ន៏​ទៅ​ក្រុមហ៊ុន​ទឹក​និង​ភ្លើង ឲ្យមក​ត​ភ្ជាប់​ចរន្ត តែ​ខាង​ក្រុមហ៊ុន​គេ​បាន​តប​មក​ថា បើ​ចង់​ត​ភ្ជាប់​ចរន្ត​ឡើងវិញ លុះត្រា​ណា ខាង​ស្នាក់​យក​សាច់ប្រាក់​មក​ទួទាត់​ជាមុនសិន​ទើប​ក្រុមហ៊ុនគេត​ឲ្យ​សាជាថ្មី ទើប​បែកធ្លាយ​ព័ត៌មាន​ថា ប្រធាន​ស្នាក់ការ​២​អាណត្តិ​មុនៗ  មិន​ដែល​បាន​បង់​ថ្លៃ​ទឹក​ភ្លើង​សូម្បី​តែ​០១​សេន​ក៏​គ្មាន​បង់​ដែរ គឺ​មក​អង្គុយធើ្វ​ការ​យក​តែ​លុយ ។

ដូច្នេះ​សំពាយ​កម្មនេះ​ពិតជា​បាន​ធ្លាក់​សង្កត់ក​លោ​កវួច អូន តែ​ម្នាក់​យ៉ាងធ្ងន់ធ្ងរ ខណៈ​អតិ​ត​មន្ត្រី​ប្រធាន​២​ជំនាន់​មុនៗ គំនិត​ធូ​ថ្លៃ ឬ​ថា​គេ​ចេះ​ឆ្លាត ។​

សេចក្តី​រាយ​ការណ៏​បាន​បង្ហើប​ថា​៖ ថ្លៃ​ភ្លើង​ដែល​ស្នាក់​ការ​បាន​ជំពាក់​ក្រុមហ៊ុន​នោះ​មាន​ប្រមាណ​ជាង​៥០​ម៊ឺន​បាត​ស្មើ​និង​ជាង​៦០​ខែ ចំណែក​ថ្លៃ​ទឹក​ក៏​មិន​ណ​យ​ដែរ​គឺ​មិន​ចាញ់​ភ្លើង​ទេ ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់