សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បង្ក្រាប​ឆ្អឹង និង​ជង្គង់​មាន់​ខូចគុណភាព​ជិត​១​តោន​នាំ​ពី​ប្រទេស​ថៃ​

​ខេត្ត​បន្ទាយមានជ័យ ៖ ផលិតផល​បក្សី​ឆ្អឹង និង​ជង្គង់​មាន់​ជិត​១​តោន​ខូចគុណភាព​ដែល​ឈ្មួញ​នាំ​ពី​ប្រទេស​ថៃ​ចូល​មក​ក្រុង​ប៉ោយ​ប៉ែត ដឹក​បង្កប់​តាមរ​ទះ​កម្មករ​ត្រូវបាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែ​ត​បង្ក្រាប​យកមក​ដុត កំទេចចោល​។​

​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​ឲ្យដឹងថា មាន​ការសម្របសម្រួល​ពី​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៧ នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ការបង្ក្រាប​នេះ​មន្ត្រី​ជំនាញ​ឃាត់​បាន​តែ​ផលិតផល​បក្សី​ខូច​គុណភា​សរុប​៨២០​គីឡូក្រាម ចំណែក​ឈ្មួញ​អ្នក​នាំ​ចូល​បាន​រត់គេចខ្លួន ខណៈ​ដែល​មន្ត្រី​ជំនាញ​កំពុង​ឆែកឆេរ​ត្រួតពិនិត្យរ​ទះ​កម្មក​រដឹក​ផលិតផល​បក្សី​ហាមឃាត់​ខុសច្បាប់​។​

​លោក លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​បន្ត​ទៀត​ថ​ថា ផលិតផល​ទាំងនោះ​ត្រូវបាន​ច្បាប់​ក្រសួង​ពាណិជ្ជកម្ម​ប្រទេស​កម្ពុជា​ហាមឃាត់​មិន​អនុញ្ញាតិ​ឱ្យ​នាំ​ចូល​ក្នុងប្រទេស​កម្ពុជា​នោះ​ឡើយ​វា​ជា​ប្រភេទ​ផលិតផល​កាកសំណល់​ដែល​ខាង​ថៃ​គេ​ពន្លះ​យក​សាច់​អស់ នៅសល់​តែ​ឆ្អឹង ហើយ​ឈ្មួញ​ខ្មែរ​បែរជា​នាំចូល​លួចលាក់​ខុសច្បាប់ បម្រុង​យក​មក​ចែកចាយ នៅលើ​ទីផ្សារ​កម្ពុជា មិន​គិត​ពី ផល​ប៉ះពាល់​សុខភាព ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​មិន​បានដឹង​ទិញ​យក​ទទួលទាន​បង្ក​គ្រោះថ្នាក់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​នោះ​។​

​លោក​ប្រាប់​ឱ្យដឹង​ទៀត​ថា មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​គិតគូ​ពី​សុខភាព​ប្រជាពលរដ្ឋ មន្ត្រី​ជំនាញ អនុវត្ត​តាម​តួ​នា​ភារកិច្ច​បាន​យកចិត្តទុកដាក់​ក្នុង​ការត្រួតពិនិត្យ​ជា​ប្រចាំ​ដើម្បី​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​រាល់​ផលិតផល​ទំនិញ​ខូច​គុណភាព និង​ទំនិញ​គ្មាន​សុវត្ថិភាព​នៅ​មាត់​ច្រក​ទ្វារ​ព្រំដែន និង​នៅលើ​ទីផ្សារ ។ កន្លងមក ផលិតផល​ទំនិញ​ខូច​គុណភាព​ជា​ច្រើនសន្ធឹក​សន្ធាប់​ត្រូវបាន​មន្ត្រី​ជំនាញ​ធ្វើ​ការបង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បាន​ជា​បន្តបន្ទាប់​ផងដែរ​។​

​លោក​បញ្ជាក់​ឱ្យដឹង​ទៀត​ថា បើ​តាម​ច្បាប់​ទាំង​ឈ្មួញ និង​អ្នកស៊ីឈ្នួល​ដឹកជញ្ជូន​មាន​ចេតនា​នាំ​ចូល​ផលិតផល​ទំនិញ​ខូច​គុណភាព បង្គ​គ្រោះថ្នាក់​សុខភាព​ប្រជាពលរដ្ឋ ត្រូវ​ប្រឈម​និង​មុខ​ច្បាប់​ដាក់​ទោសទណ្ឌ​ស្មើភាព​គ្នា​។​ផលិតផល​បក្សី​ខូចគុណភាព​ខាងលើ​នៅ​រសៀល​ថ្ងៃ​ដដែល​ត្រូវបាន​មន្ត្រី​ជំនាញ​យក​ទៅ​ដុត​កំទេច​ចោល​ដើម្បី​បញ្ចៀស​ផលប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​។​

​សូម​រំលឹក​ថា​ផលិតផល​បក្សី​ខូចគុណភាព​នោះ​ដែរ​កាលពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៧ ម្សិលមិញ ផលិតផល​បក្សី​ខូច​គុណភាព​សរុប​៦២០​គីឡូក្រាម​ក៏​ត្រូវបាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​បាន​ធ្វើ​ការបង្ក្រាប​និង​យក​ដុត​បំផ្លាញ​ចោល​រួច​ហើយ​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ