សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តុលាការ​ភ្នំពេញ​នាំ​កម្លាំង​ស្ទាក់​ចាប់​ស្រី​ស្អាត​ដែល​ជា​នាយរង​ប៉ុស្តិ​នគរបាល​អន្តោរ​ប្រវេសន៍​ព្រលានយន្តហោះ​ភ្នំពេញ​!

ភ្នំពេញ ​៖ ​កាលពី​ល្ងាច​ថ្ងែ​ទី​៣១ ​កក្កដា​ ឆ្នាំ​ ២០១៧ ​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ស្ទាក់​ឃាត់ខ្លួន ស្ត្រី​ក្មេង​ស្អាត​ម្នាក់ ដែល​ជា​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​នៅតាម បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ជាមួយ​រថយន្ត​ទំនើប​មួយគ្រឿង​។

ស្ត្រី​នគរបាល​វ័យក្មេង​ដែល​ត្រូវ​ស្ទាក់ ឃាត់ខ្លួន​កណ្តាលផ្លូវ ពេល​កំពុង​បើក​រថយន្ត​នោះ មានឈ្មោះ ថន គា​រ៉េ​ន​ណា អាយុ​២៧​ឆ្នាំ ជា​នគរបាល​អន្តោប្រវេសន៍​ពាក់​ស័ក្តិ​៤​មាន​តួនាទី​ជា​នាយរង​ប៉ុស្ដ៏អ​ន្តោ​ប្រ​វេ​ស​ន៏ ប្រចាំ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។

ការស្ទាក់ចាប់​នេះ​គឺ​យោង​តាម​ដីកា​សម្រេច​ចាត់ចែង​រក្សា​ការពារ​របស់ លោក គឹម ម៉េង ចៅក្រម នៃ​សាលាដំបូង ខេត្ត​កណ្តាល ចុះ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧​ដែល បាន​សម្រេច​អោយ​ដកហូត​រថយន្ត​មួយគ្រឿង ម៉ាក Lexus RX330 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-7349 ពី ឈ្មោះ ថន​គា រ៉េ​ន​ណា ភេទ​ស្រី អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល អន្តោប្រវេសន៍​ពាក់​ស័ក្តិ​៤ មាន​ទីលំនៅ​ផ្ទះ​លេខ​១៤E0E1 ផ្លូវ​៣៦៨ ភូមិ​៩​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី ភ្នំពេញ​ដែល​កូន​បំណុល ឱ្យទៅ​ម្ចាស់បំណុល​ឈ្មោះ ចាន់ ស្រី​យ៉ា​។

​ក្រោយ​ឃាត់ខ្លួន និង​រថយន្ត​ភ្លាម លោក​ព្រះរាជអាជ្ញារង ខាំ សុ​ផា​រី បាន​បញ្ជា​អោយ​នគរបាល​យុត្តិធម៌​នាំខ្លួន ជនជាប់ចោទ​រូប នេះ​យកទៅ កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ភ្លាមៗ ។ នៅ​តុលាការ​រហូតដល់ ម៉ោង​ប្រមាណ​៥​ល្ងាច ថ្ងៃ​ដដែល​នេះ ភាគី​ទាំងសងខាង​នៅ​មិន​ទាន់​សម្របសម្រួល ត្រូវ​គ្នា​ចប់​នៅឡើយ​ទេ ដោយសារ​តែ​ភាគី​កូន បំណុល​ឈ្មោះ ថន គា​រ៉េ​ន​ណា មាន​អ្នកមានអំណាច​បុណ្យស័ក្តិ ជួយ​អន្តរាគមន៍​ច្រើនពេក ទើប ភាគី​ម្ចាស់បំណុល​មិន​ព្រម​និង​ស្នើ​ឱ្យ លោក​ព្រះរាជអាជ្ញារង​បន្ត​នីតិវិធី នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០១៧ បន្តទៀត​។

​តែ​ទោះជា​យ៉ាងណា​នគរបាល​ស្ត្រី​វ័យក្មេង​មាន​តួនាទី​គួ​សម​រូបនេះ មិន​ត្រូវបាន​ឃុំខ្លួន​នោះទេ ដោយ​លោក​ព្រះរាជអាជ្ញារ​រង អនុញ្ញាត​ឱ្យ​ត្រលប់​ទៅផ្ទះ​វិញ ដោយ​ទុក​តែ​រថយន្ត នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ដោះស្រាយ​បន្ត​តែ​ប៉ុណ្ណោះ​។​តាម​ប្រភព​ពី​ភាគី​ដើមបណ្ដឹង បានអោយដឹង​ថា​ស្ត្រី​ឈ្មោះ ថន គា​រ៉េ​ន​ណា រូបនេះ បាន​ជួល​រថយន្ត Lexus RX330 នេះ​ពី​ដើមបណ្ដឹង​យកទៅ​ជិះ រួច​ហើយ​មិន​ប្រគល់​អោយ​ម្ចាស់​គេ​វិញ ទើប​ម្ចាស់ រថយន្ត​ប្ដឹងទៅ​តុលាការខេត្ត​កណ្ដាល រហូត​ចេញ​ដីកា​អោយ​ចូល​ខ្លួន​តែម្ដងទៅ​។

ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ​នេះ មិន​អាច​ធ្វើ​ការទាក់ទង ដើម្បី​សាកសួរ​ព័ត៌មាន​ពី​ស្ត្រី​ឈ្មោះ​ថន គា​រ៉េ​ន​ណា បានឡើយ ព្រោះ​មិន មាន​លេខ​ទូរស័ព្ទ សំរាប់ធ្វើ​ការទាក់ទង​បានឡើយ​។​តែ​យ៉ាង​ណាព​តិមាន​នានា​ត្រូវបាន​គេ​ដក​ចេញពី​គេហ​ទំ​ព​តិ​ធំៗ​សូម្បី​តែ​គេហ​ទំ​ពរ័​អគ្គ​នគរបាល​ជាតិ​ក៏​ដោយ​។​តែ​យ៉ាងណា​មាន​ការកត់សម្គាល់​ថា​អ្ន​ប្តឹង​ក៏ខ្លាំង​ព្រោះមាន​ដល់​ព្រះរាជអាជ្ញារង​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​។​ឯ​អ្នក​ត្រូវ​គេ​ប្តឹង​ក៏​មិន​ណ​យ​ប៉ុន្មាន​ដែរ​ព្រោះ​ក្មេង​សោះ​មាន​តួនាទី​ជា​នាយរង​ប៉ុស្តិ​នៅ​ព្រលាន​ដែល​នគរបាល​ផ្សេង​ចាត់ទុកថា​ជា​ប៉ុស្តិ​ខ្លាញ់​មួយ​ ៕

 

Filed in: ព័ត៌មានជាតិ