សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្ពុជា​-​វៀតណាម បើកសម្ពោធ​ការដឹកជញ្ជូន​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដា​វណ​រថយន្ត​៤០​គ្រឿង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ច្រក​នេះ

ខេត្ត​រតនគិរី​៖ រាជរដ្ឋាភិបាល​កម្ពុជា រួម​ជាមួយ​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នា​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧​នេះ បាន​សម្ពោធ​បើក​ប្រតិបត្តិការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាប់​ព្រំប្រទល់​ស្រុកឡេ​ថាញ់ ខេត្ត​យ៉ា​ឡាយ ក្រោម​សហ​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ឧបនាយករដ្ឋមន្ត្រី ផាំ ប៊ិញ​មិញ តំណាង​ភាគី​វៀតណាម​។​

​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន បានឲ្យដឹងថា នៅ​ពេល​ចាប់ផ្ដើម​អនុវត្ត​ប្រតិបត្តិ​ការដឹក​ជញ្ជូន​ឆ្លងកាត់ តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​នេះ ភាគី​កម្ពុជា​-​វៀតណាម បានអនុញ្ញាត​ឲ្យ​យានយន្ត​ពាណិជ្ជកម្ម​តែ​៤០​គ្រឿង​ប៉ុណ្ណោះ មកពី​ប្រទេស​នី​មួយៗ ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​ឆ្លងកាត់​ទៅ​មក​។​

​លោក​បន្តថា ការរៀបចំ​ដាក់​ឲ្យ​យានយន្ត​ធ្វើ​ប្រតិបត្តិការ​ដឹកជញ្ជូន​ឆ្លងកាត់ តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​នេះ ក៏​ដូចជា​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ដទៃៗ​ទៀត អាច​ប្រព្រឹត្តទៅបាន អាស្រ័យ​ជា​សំខាន់​លើ​ការតភ្ជាប់ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញ​ផ្លូវថ្នល់ និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំពារ​ជាច្រើន​ទៀត ដូចជា ចំណត​យានយន្ត ចំណត​ឈប់សម្រាក​ជាដើម ដែល​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ មាន​ការយកចិត្តទុកដាក់​ខ្ពស់ និង​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់​។​

​ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន បានបញ្ជាក់​ថា ដើម្បី​ធានា​ឲ្យមាន​ប្រតិបត្តិកា​រ​ដឹក​ន​ជញ្ជូន​ឆ្លងកាត់​ព្រំដែន​នានា ប្រព្រឹត្ត​ទៅ​ល្អ​ជោគជ័យ ប្រកបដោយ​សមធម៌​ក្នុង​ការប្រកួតប្រជែង ប្រសិទ្ធភាព ភាពរលូន តម្លាភាព និង​ធានាបាន​នូវ​ផលប្រយោជន៍​សេដ្ឋកិច្ច​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​បាន ការចូលរួម​សហការ និង​សហប្រតិបត្តិការ​រវាង​ក្រសួង ស្ថាប័ន និង​សមត្ថកិច្ច​ជំនាញ​គ្រប់​លំដាប់ថ្នាក់​ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ​ទ្វេភាគី ពិត​ជា​ចាំបាច់​មិន​អាច​ខ្វះ​បានឡើយ​។

​គួរកត់សំគាល់​ថា​: នេះ​គឺជា​ច្រកទ្វា​អន្តរជាតិ​ទី ៦​ដែល​បាន​បើក​អោយ​ចរាចរ​ដឹក​ជញ្ជូន​ឆ្លងកាត់​និង​អនុវត្ត​កិច្ចព្រមព្រៀង​និង​ពិធីសារ​ដឹកជញ្ជូន​ផ្លូវគោក​រវាង​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា​វៀតណាម​ហើយ ក្នុងនោះ​រួមមាន​: ច្រកទ្វា​អន្តរជាតិ បាវិត  ច្រកទ្វា​អន្តរជាតិ ត្រពាំង​ធ្លុង ច្រកទ្វា​អន្តរជាតិ ភ្នំ​ឌិន ច្រកទ្វា​អន្តរជាតិ ព្រែក​ចាក ច្រកទ្វា​អន្តរជាតិ ត្រពាំង​ស្រែ និង​ច្រកទ្វា​អន្តរជាតិ​អូរយ៉ាដា​វ​ដែលជា​ច្រកទ្វា​អន្តរជាតិ​ទី ៦​នេះ​តែម្តង​ដែល​ត្រូវ​ដាក់​សម្ភោ​ធ​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​អោយ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​កម្ពុជា​វៀតណាម ៕

​ដោយ ៖ ចាប សំអាន​

 

Filed in: ព័ត៌មានជាតិ