សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈ្មួញ​ល្បីឈ្មោះ​ប្រចាំ​ខេត្ត​កំពង់ធំ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​តាម​ដីកា​

ខេត្ត​កំពង់ធំ ៖ ឈ្មួញ​ឈើ​ល្បីឈ្មោះ ង្វៀង ធី​ម៉ា​យ ហៅ​យាយ​ម៉ៃ​អន្លង់វែង ត្រូវបាន​នគរបាល​ខេត្ត​កំពង់ធំ ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ចាប់ខ្លួនបាន​នៅ​ក្នុង​ហាង​ផ្កាយ​មាស នៅក្នុង​ភូមិ​បល្ល័ង្ក ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។​

​ការចាប់ខ្លួន​នេះ ធ្វើឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​លោក ឃ​ន សុក​ល ចៅក្រម​សាលាដំបូង​ខេត្ត​កំពង់ធំ ចុះ​ថ្ងៃ​ទី​១៧ ខែកក្កដា​នេះ ក្រោម​ការសម្របសម្រួល​ពី​រាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផងដែរ ដោយ​បាន​ដឹកនាំ​កម្លាំង​ចុះ​ឃាត់ខ្លួន​ស្ត្រី​វៀតណាម ល្បី​ខាង​បំផ្លាញ និង​ដឹកឈើ​គ្រញូង​ខុសច្បាប់ នៅ​ពេល​ស្ត្រី​រូបនេះ និង​អ្នកបើកបរ​ម្នាក់ កំពុង​ឈប់សម្រាក ដើម្បី​ពិសា​បាយ​។ ង្វៀង ធី​ម៉ា​យ និង​អ្នកបើកបរ នៅពេលនេះ​ត្រូវបាន​ព្រះរាជអាជ្ញា​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បន្ថែម​។ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ធ្លាប់​បាន​ចេញ​ដិកា ឲ្យ​ចាប់ខ្លួន​ស្ត្រី​វៀតណាម​ម្នាក់នេះ កាលពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៧ ប៉ុន្តែ​ជន​នេះ​គេច​ខ្លួន​រហូត​។​

​លោក វ៉ាន់ វិបុល អធិការរង​ក្រុង​ស្ទឹងសែន បានឲ្យដឹងថា សមត្ថកិច្ច​របស់​លោក​បាន​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ ដោយ​ផ្នែក​តាម​ដិកា​បញ្ជា​ឲ្យ​ចាប់​ខ្លួន​របស់​លោក ឃ​ន សុក​ល ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ធំ លេខ​១៦២៨/២០១៧ ចុះ​ថ្ងៃ​ទី​២៧ ខែ​មិថុនា​ឆ្នាំ​២០១៧ ពី​បទ​ប្រមូល និង​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ ដែល​ជា​បទល្មើស​មានចែ​ង​ក្នុង​មាត្រា​៩៦ មាត្រា​៩៨ នៃ​ច្បាប់​ព្រៃឈើ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ បទល្មើស​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​៦៣០​នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​បន្ទាប់មក​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​កក្ត​ដា​នេះ សមត្ថកិច្ច​បាន​ឆែកឆេរ​ឃើញ​រថយន្ត​លុច​សីស​៤៧០​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ក្លែងក្លាយ​ផងដែរ​។ លោក​បាន​បន្តថា បរុស​ជា  អ្នកបើកបរ​ឈ្មោះ ម៉ុន ធី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​គោក​ដូង ឃុំ​ទឹក​វិល ក្រុង​សៀមរាប​៕

 

Filed in: ព័ត៌មានជាតិ