សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត ក្រសួង​អភិវឌ្ឍន៍ជនបទ ឆ្នាំ​២០១៤-២០១៥

ពិធី​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត បូកសរុប​ការងារ​ឆ្នាំ​២០១៤ និង ទិសដៅ​ការងារ​ឆ្នាំ​២០១៥ របស់​ក្រសួង​អភិវឌ្ឍន៍ ជនបទ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី ២៦ ខែ កុម្ភៈ នៅ​សាលាខេត្ត​បាត់ដំបង ក្រោម​អធិបតីភាព ឯកឧត្តម សៅ ជី​វន្ត័ រដ្ឋលេខា ធិ​ការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​

​លោក​អគ្គ​នាយរង​រដ្ឋ​បាល និង ហិរញ្ញវត្ថុ ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​បញ្ជាក់ថា សន្និបាត​លើក​ទី​២​នេះ បាន​ដំណើរការ ពោ​ញ​១​ថ្ងៃ គឺ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ក្រោម​អធិបតីភាព ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុង​ស្មារតី​ទទួល​ខុស ត្រូវ​ខ្ពស់ ហើយ​បាន​ចេញ​សេចក្តីសំរេចចិត្ត​មាន សន្និបាត​គាំទ្រ​ពេញទំហឹង រាល់​កិច្ចខិតខំ​ប្រឹងប្រែង របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុង​ការបន្ត​គៀរគរ រក​ដៃគូ​អភិវឌ្ឍន៍ ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ តាមរយៈ​ការ​បន្ត​កសាង​ផ្លូវ ជនបទ ការរៀបចំ​ឱ្យមាន​ដំណើរការ​នៃ​ប្រព័ន្ធគ្រប់គ្រង និង​ថែទាំ​ផ្លូវ​ជនបទ ដោយ​មាន​ការចូលរួម​ពី​សហគម​មូលដ្ឋាន និង រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់​ពិសេស​កាន់តែ​លំអ​ផ្លូវ​ជនបទ​ជំហានៗ ពី​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មក​ជា​ផ្លូវ​កៅស៊ូ​បេតុង​។​

​សន្និបាត​បាន​អបអរសាទរ និង​គាំទ្រ​ឱ្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវ​បន្ត​ខិតខំ​សំរេច​គោលដៅ​គ្រប់​រូប ដែល​រស់នៅ ​សហគម​ជនបទ ត្រូវ​មាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​គ្រប់គ្រាន់​ព្រមទាំង​រស់នៅ​ក្នុង​បរិស្ថាន​មាន​អនាម័យ​ស្អាត​ ។ ​ជាងនេះទៀត​សន្និបាត បាន​អបអរសាទរ និង​គាំទ្រ ក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុង​កិច្ច​បន្ត​កំណែ​ទំរង់ រដ្ឋបាល​សាធារណៈ និង​ការ ​លើក​កំពស់​សមត្ថភាព​មន្ត្រី​រាជកា​រ ទទួលបន្ទុក​តាម​ផ្នែក តាម​មូលដ្ឋាន​នី​មួយៗ តាមរយៈ​ការបណ្តុះបណ្តាល​វគ្គ​ខ្លីៗ សិក្ខាសាលា ​ទស្សនៈកិច្ច​សិក្សា ទាំង​ក្នុង និង ក្រៅប្រទេស​។ និង សន្និបាត​បាន​ដោយ​តម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​សំរេច​បាន​កន្លងមក និង គាំទ្រ ​ចំពោះ​ការខិតខំ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុងការ​កែ​ទំរង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​លើក​កំពស់​សមត្ថភាព​មន្ត្រី​​រាជការ អនុវត្ត​ឱ្យបាន​ជោគជ័យ​នូ​ម​សមិទ្ធិផល​ទាំង ៥ មាន ការអនុវត្ត​ថវិការ តាម​កម្មវិធី ការបង្កើត​អង្គភាព​ថវិការ​រៀបចំ​​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត​មាន ការ​រេ​បៀ​ចំ​អនុវត្ត​ប្លង់​គណនេយ្យ និង​ការអនុវត្ត​សវនកម្ម តាម​​ផែនការ​សវនកម្ម ប្រកបដោយ​ជោគជ័យ​ជាដើម​។​

​ឯកឧត្តម សៅ ជី​វ៏ន្ត បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ ដល់​មន្ត្រីរាជការ​ក្នុង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បាត់ដំបង ​ដែល​បាន​បំពេញ​ភារកិច្ច​តាម​តួនាទី សំរេចបាន​លទ្ធផល​ជា​ច្រើន​។ ពិធី​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​ឆ្នាំ​២០១៤ និង ទិសដៅ​ឆ្នាំ​២០១៥ របស់​ក្រសួង​អ​ភ​វិវឌ្ឍន៍​ជនបទ​នាពេលនេះ គឺធ្វើឡើង​ក្នុង​ពេល​ដែល​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ របស់ ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាននិងកំពង់​ជំរុញ​ដំណើរការ​អនុវត្ត កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ​ដំណាក់កាល​ទី​៣ ទទួលបាន​ជោគជ័យ​ក្នុង​ឆ្នាំ​ដំបូង​នេះ​។ ជាក់ស្តែង​សន្តិភាព ស្ថេរភាព នយោបាយ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​​ត្រូវបាន​រក្សា​យ៉ាងរឹងមាំ ធ្វើឱ្យ​ប្រជាជន​រស់នៅ ដោយ​សុខុ​ដុមរ​ម្យនា លទ្ធិប្រជាធិបតេយ្យ និង​និតិរដ្ឋ សិទ្ធិសេរីភាព ត្រូវបាន​​លើក​កំពស់ សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ក្នុង​រង្វង់ ៧ ភាគរយ មាន​អតិផរណា ក្នុង​កំរិត ៣ ទៅ ៤ ភាគរយ ប៉ុណ្ណោះ​។ ជីវភាព​​ប្រជាជន សេដ្ឋកិច្ច​សង្គម​កាត់​តែ​ប្រសើរ អត្រា​ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ​ជា​បន្តបន្ទាប់​ ។​

​ពិធី​នេះ ត្រូវ​បាន​បញ្ជាក់​ក្រោយ​គណអធិបតី ចែក​ជូន​សៀវភៅ សារពើ​ភ​ណ្ឌ័ផ្លូវ ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​បំពាក់​គ្រឿង ឥស្សរៈ​យស ដល់​មន្ត្រីរាជការ​ដែល​មាន​ស្នាដៃ ក្នុង​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្ត​រួចមក ៕​

2015_02_27d2 2015_02_27d2 (1)

Filed in: ព័ត៌មានជាតិ