សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្លាំង​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត និង​ស្រុក ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​ស្ថាប័ន​អយ្យការ​អម​សាលាតំបូង​ចុះបង្ក្រាប​ទូក​ដឹក​ឈើ​ខុសច្បាប់​នៅ​ស្រុក​ព្រែក​ប្រសព្វ​

ក្រចេះ​៖ ទូក​ដឹកឈើ​ល្មើស​ច្បាប់​មួយ​គ្រឿង​ដែល​មាន​ផ្ទុក​ឈើ​ប្រភេទ​លេខ​១ សុ​ក្រម​ផែ ជា​សន្លឹក​ជិត​៤០០​ដុំ​ត្រូវបាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ផ្នែក​ព្រែក​ប្រសព្វ សហការ​ជាមួយ​កម្លាំង​នគរបាល ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​លោក ជា សុភ​ក្រ័ ព្រះរាជអាជ្ញារង​អម​សាលាតំបូង​ខេត្តក្រចេះ ចះុធ្វើការ​ឃាត់​ចាប់​នៅ​ចំនុច​តាម​ដង​ទន្លេមេគង្គ ស្ថិតក្នុង​ភូមិ​សោ​ប​ក្រោម ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ កាលពី​វេលា​ម៉ោង​៩​នឹង​៤០​នាទី​យប់ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧ ។​

​ប្រភព​បាន​អោយដឹងថា ឈើ​ទាំង​អស់​ខាងលើ​គឺ​ក្រុម​ឈ្មួញ​បាន​លួច​ទិញ​ពី​តំបន់​ព្រៃ​ឡ​ង់ ហើយ​យកមក​ដាក់​លាក់​ក្នុង​ទូក​ដ៏​ធំ​ថើ​ម្បី​ត្រៀម​ដឹកយក​ទៅ​លក់​នៅ​ខេត្ត​កំពង់ចាម ប៉ុន្តែ​ត្រូវបាន​សមត្ថ​កិច្វ​ស្រសវ​ជ្រា​ចាប់ឃសត់​បាន​តែ​ម្តង​កាលពី​យប់​មិញ​នេះ ។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា ក្នុង​ការចាប់​ឃសត់ទូក​ឈើ​ខាងលើ​គឺ​កម្លាំង​ចម្រុះ​បាន​ធ្វើ​ការឃាត់ខ្លួន​ម្ចាស់​ទូក​ដឹកឈើ​ចំនួន​២​នាក់​ដើម្បី​យកមក​ធ្វើ​ការសាកសួរ​ដែល​មាន​ឈ្មោះ ៖ ចែ​ថេន ភេទ​ស្រី អស​យុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ស្តី ឃុំ​ថ្ម​រាប ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម  និង​ម្នាក់​ទៀត​ឈ្មោះ ង៉ុយ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ដូច​អ្នក​ទី​១​ដែរ ។​

​លោក អ៊ឹ ស៊ីណា​ង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ​បានអោយដឹងថា ពេលនេះ វត្ថុតាង​ឈើ​ល្មើស​ច្បាប់​ខាងលើ​ត្រូបបាន​កម្លាំង​ជំនាញ​កំពុងរើ​យក​ចេញទូក ដឹកយក​ទៅ​រក្សាទុក​នៅ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ ជ្រោយ​បន្ទាយ ដើម្បី​ធ្វើ​កសរ​រាប់​ចំនួន​ជាក់លាក់ និង​ធ្វើការ​វាស់វែង កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ស្តីពី​ព្រៃឈើ ៕

 

Filed in: ព័ត៌មានជាតិ