សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទូ​មាស​ចំនួន​ប្រាំ​កន្លែង​ក្នុង​ផ្សារ​បាន​លុង ត្រូវបាន​ចោរលួច​គាស​

ខេត្ត​រតនគិរី : ទូ​ដាក់តាំង​លក់​គ្រឿង​អាល័ង្គកា​រ ចំនួន​ប្រាំ​នៅត្រង់​ចំណុច​កណ្តល ហៅ​(​រង្វង់​មូល​)​ផ្សារ​បាន​លុង ស្ថិតក្នុង​ភូមិ​ជ័យជំនះ សង្កាត់ ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី រង​នៅ​ការ​គាស ពី​ក្រុម​ជនខិលខូច​ដើម្បី​លួច​យក​ទ្រព្យសម្បត្តិ​មាន​តម្លៃ ។

​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤,៣០​នាទី​ទាបភ្លឺ​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៧​នេះ ។​ទូ លក់​មាស​ទាំង​ប្រាំ ដែល​រង​ការ​គាស​ពី​ក្រុម​ជនខិលខូច​ត្រូវ​ស្គាល់​:
​ទី​១: ( តូប ជិន ឡុង ) អាជីវករ ឈ្មោះ ចែ វែង​
​ទី​២:.(​តូប គឹម សន​) អាជីវករ ឈ្មោះ ចែ លាភ​
​ទី​៣:(​តូប សំណាង​)​អាជីវករ​ឈ្មោះ  ពិសី​
​ទី​៤:(​តូប នី កា​) អាជីវករ​ឈ្មោះ  នី កា​. និង​តូប​ខាង​ក្រៅ​រង្វង់​មូល​
​ទី​៥:( តូប ពេជ្រ សុខុម​) អាជីវករ​ឈ្មោះ សុខុម​.

​លោកស្រី វែង តំណាង អាជីវករ​ទាំង​ប្រាំ​ខាងលើ បាន​អោយ​សារព័ត៌មាន​ដឹងថា ៖ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​កើតមាន​ករណីយ៍​គាស​ទូល​ក់មាស របស់​ពួកគាត់​ក្នុង​ផ្សារ​បាន​លុង​នេះ​តែ​សំណាងល្អ​ពុំមាន​បាត់បង់​ទ្រព្យសម្បត្តិ​សូម្បី​តែ​១​សេន​។

​លោកស្រី​បន្ត​ថា មិនដឹង​ជា​មូលហេតុ​អ្វី គាស​ចំ​ទូ របស់​ពួកគាត់​ដដែលៗ ចំណែក​តូប​លក់​ឥ​វ៉ាន់​ផ្សេងៗ ទ្រព្យសម្បត្តិ​ហូរហៀរ​មិន​ដែល​ឮថា​មាន​ចោរ​ចូល​គាស់ ៕
​ដោយ​: ចាប សំអាន​

 

Filed in: ព័ត៌មានជាតិ