សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាងហ្វាង​កាសែត​សង្គ្រោះ​ជាតិ​ឆ្នាំ​១៩៩៤​ចេញមុខ​មក​បំភ្លឺ​រឿង​ឈ្មោះ​សង្គ្រោះ​ជាតិ​!

​រាជធានី​ភ្នំពេញ ៖ អតីត​អ្នកកាសែត​ទសវត្ស​ឆ្នាំ​៧០ និង​ជា​និពន្ធ​នាយក​កាសែត​សង្គ្រោះ​ជាតិ ដែល​ទទួល បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​១៩៩៤ គឺ​លោក ជេ​ត សន បាន​ចេញមុខ​មក​បក​ស្រាយ​ករណី​ដែល​មន្ត្រី​រាជរដ្ឋាភិបាល​មួយ​ចំនួន​បាន​យក​ពាក្យ « សង្គ្រោះ​ជាតិ » មក​ធ្វើជា​ប្រធានបទ​ដណ្តើម​គ្នា​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​ក្នុងពេលដែល លោក​កំពុង​កាន់កាប់ អាជ្ញាប័ណ្ណ​ស្របច្បាប់​កាសែត សង្គ្រោះ​ជាតិ ។​

​ករណី​នេះ​បាន​កើតឡើង​ក្រោយពី កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ចុះផ្សាយ អត្ថបទ​មួយ​មាន​ចំណងជើង​ថា « មន្ត្រី CPP ចោទ​បក្សប្រឆាំង​លួច​ឈ្មោះ សង្គ្រោះ​ជាតិ ខ្លួន​ទៅ​ប្រើ » ក្នុងនោះ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ដកស្រង់​សំដី​លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ស្តីទី ទទួលបន្ទុក​ទីស្តីការ គណរដ្ឋមន្ត្រី​ដែល​បាន​អះអាង​ថា លោក​ជា​អតីត​អ្នកកាសែត​សង្គ្រោះ​ជាតិ ប៉ុន្តែ​គណបក្ស​ប្រ ឆាំង​បាន​លួច​ឈ្មោះ​កាសែត​របស់​លោក​មក​ប្រើ ជា​ឈ្មោះ​គណបក្សនយោបាយ ។

​លោក ប៊ិន ឈិន ដែល​ក្នុង​កម្មវិធី​សម្ពោធ​មជ្ឈមណ្ឌល​រក្សាទុក​ឯក​សា​សលាក្តី​កាត់ទោ​សមេ​ខ្មែ​រក្ហម​កាលពី​ថ្ងៃ​ទី​២៧​មិថុនា​បាន​និយាយថា​៖  គណបក្សប្រឆាំង​បាន​លួចឈ្មោះ​នេះ ( សង្គ្រោះ​ជាតិ ) ដែល​ជា​ឈ្មោះ​កាសែត​របស់​ក្រុម​លោក​ទៅ​ដាក់ ។ លោក​ថា កាសែត​នេះ​ឈ្មោះ​ដំបូង គឺ​ស្រោច ស្រង់​ជាតិ ភាសា​ចិន ហើយ​មក​ភាសា​ខ្មែរ​គឺ​ជួយ​ជាតិ ។ លោក​បន្ថែមថា នៅពេល​នោះ​រដ្ឋមន្ត្រី ព័ត៌មាន​បាន​បិទ​កាសែត​ស្រោចស្រង់​ជាតិ និង​បាន​បង្កើត​កាសែត​មួយ​ទៀត​ឈ្មោះថា សង្គ្រោះ ខ្មែរ ក្រោយមក​បាន​បិទ ហើយ​បាន​បង្កើត​កាសែត​មួយ​ទៀត​ឈ្មោះ សង្គ្រោះ​ជាតិ ។​

​ទាក់ទង​ការលើកឡើង​ខាង​លើក​នេះ លោក ជេ​ត សន បច្ចុប្បន្ន​ជា​និពន្ធ​នាយក​បាន​រំលឹក ឡើងវិញ​ថា កាសែត​សង្គ្រោះ​ជាតិ បានចាប់កំណើត​នា​អំឡុង​ដើម​ទសវត្ស​ឆ្នាំ​៧០ ក្នុង​របប​សា​ធា​រ ណ​រដ្ឋ​ខ្មែរ ដោយ​មាន​ស្ថាបនិក​លោក ប៊ួយ ស្រេង ជា​ចាងហ្វាយ​ការផ្សាយ និង​លោក ឯក អ៊ុត ជា​អភិបាល ។​

​ស្ថាបនិក​ទាំង​ពីរ​រូប​នេះ ដើមឡើយ​បំរើ​ការងារ​នៅក្នុង​កាសែត ឬ ទិនានុប្បវត្តិ​ភាសា​ចិន​ឈ្មោះ​ស្រោចស្រង់​ជាតិ ។
​ប៉ុន្តែ​អំឡុងពេល​នោះ​ទាំង​លោក ប៊ួយ ស្រេង និង​លោក ឯក អ៊ុត ដែល​មាន​ទិន្នាការ​ស្អប់ខ្ពើម​អំពើពុករលួយ​បក្សពួក​និយម​របស់​លោក លន់ ណុល រួម​ទាំង​ស្រឡាញ់​អាជីព​ជា​អ្នកសារព័ត៌មាន​ផង​ក៏​បាន​រួម​គ្នា​បង្កើត​សារព័ត៌មាន​មួយ​ឈ្មោះ ជួយ​ជាតិ ខណៈ​ដែល​កាសែត​នេះ​មាន​ជីវិត​រស់​បាន​តែ​មួយ​ដង្ហើមចង្រិត​ក៏ត្រូវ​ក្រសួង​ឃោសនា ការ​និង​ព័ត៌មាន​ជំនាន់​នោះ​បិទ​មិនឲ្យ​ចេញផ្សាយ ។

​បន្ទាប់​មក​ស្ថាបនិក​ទាំង​២​រូបនោះ ក៏​រួម​គ្នា បង្កើត​សារព័ត៌មាន​មួយ​ទៀត​ឈ្មោះ « សង្គ្រោះ​ជាតិ » ។ ប៉ុន្តែ​សារព័ត៌មាន​សង្គ្រោះ​ជាតិ ដែល​មាន​លោក ប៊ួយ ស្រេង ជា​ចាងហ្វាង​ការផ្សាយ​និង​លោក ឯក អ៊ុត ជា​អភិបាល​នេះ ចេញផ្សាយ​បាន​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ក៏​ត្រូវ​រដ្ឋាភិបាល​លោក លន់​ណុល បញ្ជា​ឲ្យ​បិទ ដោយសារ តែ​សារព័ត៌មាន​មួយ​នេះ​រិះគន់​ខ្លាំងៗ ទាក់ទង​អំពើពុករលួយ បក្សពួកនិយម​ក្នុង​រជ្ឋ​ការលោក លន់ ណុល ។ មិនតែប៉ុណ្ណោះ លោក ប៊ួយ ស្រេង និង​លោក ឯក អ៊ុត ត្រូវបាន​សមត្ថកិច្ច​ចាប់ឃុំខ្លួន​ថែមទៀត​។

​លោក ជេ​ត សន បញ្ជាក់ថា សារព័ត៌មាន​សង្គ្រោះ​ជាតិ ពេលនោះ​មាន​ឈ្មោះ បោះ​សម្លេង​យ៉ាងខ្លាំង​ដោយ​មាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សាធារណជន ហើយ​គេ​នៅ​ចាំបាន​ថា អ្នកគាំទ្រ​បាន​នាំគ្នា​ពាក់​ពពូន​ទៅ​ទិញ​កាសែត​សង្គ្រោះ​ជាតិ ដល់​ទីស្នាក់ការ​និង​រោង​ពុម្ព ជា​រៀងរាល់ថ្ងៃ​ចេញផ្សាយ ( នៅ​មាន​សាក្សី​រស់ ) ។​ក្រោយ​មាន​កិច្ច​អន្តរាគមន៍​ពី​មន្ត្រីជាន់ខ្ពស់​នៃ​របប​សាធារណរដ្ឋ​ខ្មែរ លោក ប៊ួយ ស្រេង និង​លោក ឯក អ៊ុត ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព​ឡើងវិញ ហើយ​បាន​រួមដៃគ្នា បង្កើត​កាសែត មួយ​ទៀត​ឈ្មោះ សង្គ្រោះ​ខ្មែរ ដោយ​មាន​លោក ប៊ួយ ស្រេង ជា​ចាងហ្វាង​នយោបាយ និង​លោក ឯក អ៊ុត ជា​ចាងហ្វាង​ការផ្សាយ​ក្នុងនោះ​ក៏មាន​មន្ត្រីជាន់ខ្ពស់​របប​សាធារណរដ្ឋ​ខ្មែរ​ពីរ​រូប​មក​ឈរ ឈ្មោះ​ជា​ទីប្រឹក្សានយោបាយ​កាសែត​សង្គ្រោះ​ខ្មែរ​ផង​ដែរ គឺ​លោក អ៊ិន តាំ និង​លោក ឌុ​ក រ៉ាស៊ី ។

​កាសែត​សង្គ្រោះ​ខ្មែរ បាន​ដំណើរការ​បោះពុម្ពផ្សាយរ​ហូត​ដល់​អំឡុង​ខែ​មេសា ឆ្នាំ​១៩៧៥ ។ ប៉ុន្តែ​កាសែត​សង្គ្រោះ​ខ្មែរ ពុំ​សូវ​ទទួលបាន​ការគាំទ្រ​ខ្លាំង​ដូច​កាសែត​សង្គ្រោះ​ជាតិ​នោះទេ ដោយសារតែ​លោក​ប៊ួយ ស្រេង និង​លោក​ឯក អ៊ុត មាន​ការព្រមព្រៀង​ជាមួយ​មន្ត្រីជាន់ខ្ពស់ នៃ​រដ្ឋាភិបាល​លន់​ណុល​ក្នុង​ការបញ្ឈប់​ឬ​បន្ថយ​ការ សរសេរ​អត្ថបទ​ប្រឆាំង​នឹង​របប​គេ ។

​លោក ជេ​ត សន បាន​អះអាង​ថា លោក​ក៏​ជា​សហការី​ម្នាក់​ក្នុង​កាសែត​សង្គ្រោះ​ជាតិ និង សង្គ្រោះ​ខ្មែរ នាពេល​នោះ​ផង​ដែរ ព្រោះថា លោក ឯក អ៊ុត គឺជា​ឪពុកមា​បង្កើត​របស់​លោក ហើយ​បាន​ណែនាំ​លោក​ឲ្យចូល​រួមហាត់​រៀ​ន​សរសេ​រ​អត្ថបទ សំខាន់​អត្ថបទ​រិះគន់​រដ្ឋាភិបាល លន់​ណុល​រឿង​ពុករលួយ​បក្សពួកនិយម​ជាដើម​ខណ​ដែល​លោក​ស្ថិតនៅ​ជា​យុវវ័យ​កំពុង​ខ្វះខាត​លុយ​កាក់ ដើម្បី​បន្ត​ការ​សិក្សា​រួម​ទាំង​ចំណង់​ចំណូលចិត្ត​ផងដែរ ។

​ប៉ុន្តែ​រាល់​អត្ថបទ​ទាំងនោះ ត្រូវបាន​កែសម្រួល​ដោយ​លោក ប៊ួយ ស្រេង និង​លោក ឯក អ៊ុត ។ លោក ជេ​ត សន បាន​បន្ថែមថា ដោយ​មាន​ចំណង់​ចំណូល​ចិត្ត​និង​ចង់​បន្ត​អាជីព​ជា​អ្នក សារព័ត៌មាន រួម​ទាំង​ចង់​បន្ត​កេរ្តិ៍ដំណែល​ពី​ឪពុកមា ( លោក ឯក អ៊ុត ដែល​ត្រូវ​ប៉ុល​ពត​សម្លាប់ នៅ​ឆ្នាំ​១៩៧៧)​លោក​ក៏​បាន​សុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ព័ត៌មាន​នៅ​ឆ្នាំ​១៩៩៤ បង្កើត​សារព័ត៌មាន មួយ​ឈ្មោះ សង្គ្រោះ​ខ្មែរ ដោយ​មាន​រូប​លោក​ជា​ចាងហ្វាង​ការផ្សាយ​និង ស្ថានិក​ម្នាក់​ទៀត​ជា​ចាងហ្វាងន​យោបា​យ ។ ប៉ុន្តែ​ដោយ​កាសែត​សង្គ្រោះ​ខ្មែរ មាន​បញ្ហា​ភាគហ៊ុន លោក​បង្ខំចិត្ត​ផ្ទេរ​កាសែត​សង្គ្រោះ​ខ្មែរ​ឲ្យទៅ​អ្នកផ្សេង ហើយ​សុំ​អាជ្ញាប័ណ្ណ​ក្រសួង​ព័ត៌មាន បង្កើត​កាសែត​មួយ​ទៀត​ឈ្មោះ​សង្គ្រោះ​ជាតិ ដោយ​មាន​រូប​លោក​ជា​ចាងហ្វាង​ការផ្សាយ និង​ប្អូនប្រុស​លោក ឯក អ៊ុត ម្នាក់​ជា​ចាងហ្វាង​នយោបាយ ។​

​លោក ជេ​ត សន បានបញ្ជាក់​ថា តាមពិត​ទៅ​កាសែត​សង្គ្រោះ​ជាតិ គឺ​មាន​អាជ្ញាប័ណ្ណ ត្រឹមត្រូវ​ពី​ក្រសួង​ព័ត៌មាន​ដោយ​មាន​រូប​លោក​ជា​ម្ចាស់​កម្មសិទ្ធិ​ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក​ម្លេះ ហើយ​លោក​ក៏​ធ្លាប់​ធ្វើ​លិខិត​មួយ​ទៅ ក្រសួង​ព័ត៌មាន​តវ៉ា​អំពី​ការ​យក​ឈ្មោះ សង្គ្រោះ​ជាតិ ទៅប្រើ​ក្នុង​គណបក្ស​នយោបាយ​។ ប៉ុន្តែ​លោក​ទទួលបាន​ការឆ្លើយ​តប​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន​ថា បញ្ហា​កាសែត​ខុសគ្នា​ពី​គណបក្ស នយោបាយ ។ មានន័យ​ថា មួយ​ជា​ស្ថាប័ន​សារព័ត៌មាន ហើយ​មួយទៀត​ជា​ស្ថាប័ន​គណបក្ស នយោបាយ ដូច្នេះ​វា​មិន​ប៉ះពាល់​កម្មសិទ្ធិបញ្ញា​នោះទេ ។
​យ៉ាងណា​ក៏​ដោយ​លោក ជេ​ត សន បាន​បញ្ជាក់បន្ថែម​ថា ការ​យក​ឈ្មោះ​សង្គ្រោះ​ជាតិ ទៅ​ប្រើ​ជា​គណបក្ស​នយោបាយ​ប្រឆាំង​វិញ​នោះ បាន​ធ្វើឲ្យ​លោក​បង្ខំចិត្ត​ផ្អាក​ការផ្សាយ កាសែត​សង្គ្រោះ​ជាតិ ព្រោះ​មិន​ចង់ឲ្យ​មាន​ការភ័ន្តច្រឡំ និង​ពាក់ព័ន្ធ​បញ្ហា​នយោបាយ​ក្រុម​គណ បក្សប្រឆាំង ។​

​លោក ជេ​ត សន បាន​អះអាង​ទៀតថា បើ​គេ​និយាយ​ពី​កម្មសិទ្ធិបញ្ញា ឈ្មោះ « សង្គ្រោះ​ជាតិ » នោះ​លោក​ក៏មាន សិទ្ធិ​នឹង​តវ៉ា​ផងដែរ ប្រសិនបើ​ច្បាប់​មានចែង ជា​ធរមាន​ដោយ​ហាម​មិន​ឲ្យ​យក​ឈ្មោះ​សង្គ្រោះ​ជាតិ​ទៅប្រើ​ទោះ​ក្នុង​ស្ថាប័ន​ណាមួយ​ឬ​ក៏ គណបក្ស​នយោបាយ​ក៏​ដោយ ៕

 

 

Filed in: ព័ត៌មានជាតិ