សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​ឡង់​គ្រុយ​ស័រ​ក្រឡាប​ផ្ញារជើង​ធ្លាយ​ចេញ​ឈើ​ប្រណីត​ច្រើន​កំណាត់​

ខេត្ត​មណ្ឌលគិរី ៖ រថយន្ត​ឡង់​គ្រុយស័​រមួយ​គ្រឿង បាន​បង្កើត​គ្រោះថ្នាក់​ក្រឡាប់​ដោយ​ខ្លួនឯង បង្ក​ឱ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​ស្រាល ហើយ​ឈើ​ដែល​មាន​ផ្ទុក​ក្នុង​រថយន្ត​ធ្លាក់​រាយប៉ាយ​លើ​ផ្លូវជាតិ ប្រៀប​បាន​និង​ហាល​សម្ងួត​ទិន្នផល​អ្វីមួយ​អញ្ចឹង​។

​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៦ និង​១២​នាទី​ព្រឹក ត្រង់​ចំណុច​ទឹក​ច្រប់ ស្ថិតនៅ​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី​។​

​សមត្ថកិច្ច​បានឲ្យដឹងថា អ្នកបើកបរ​ឈ្មោះ ថៃ ធារ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ បច្ចុប្បន្ន​រស់នៅ​ភូមិ​ពូ​ជ្រៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រ​ជា ខេត្ត​មណ្ឌលគិរី (​រង​របួសស្រាល​)​។ ចំណែក​អ្នករួមដំណើរ​ឈ្មោះ នី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ បច្ចុប្បន្ន​រស់នៅ​ភូមិ​ពូ​ជ្រៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រ​ជា ខេត្ត​មណ្ឌលគិរី (​រងរបួស​ធ្ងន់ បាក់ជើង​ខាងស្ដាំ និង​របួស​ក្បាល​) ។​

​បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។ ចំណែក​រថយន្ត​ដោយមាន​ផ្ទុក​ឈើ​ផង​នោះ ត្រូវបាន​យក​ទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ប៉ុន្តែ​នៅ​មិនទាន់​ដឹង​ពី​បរិមាណ​ឈើ​ល្មើសច្បាប់​នៅឡើយ​។​

​គួរ​បង្ហាញ​ផង​ដែរ​ថា ការដឹកជញ្ជូន​ឈើ​ប្រណីត​នេះ​ត្រូវ​គេ​ឃើញ​ថា កើតមាន​ជា​ហូរហែ​ក្នុង​ក្រុង​សែន​មនោ​រម្យ ប៉ុន្តែ​មិន​ដែល​ឃើញ​មាន​ជំនាញ​ចុះ​ទប់ស្កាត់ ឬ​បង្ក្រាប​ឡើយ​។ ក្នុងនោះ​ចរាចរណ៍​ឈើ​ក៏​ត្រូវបាន​គេ​បញ្ជាក់ថា​ឆ្លងកាត់​ក្រុង​សែន​មនោ​រម្យ​ឆ្ពោះ​ទៅ​ផ្លូវ​ដាក់​ដាំ ស្រុក​អូររាំង និង​ច្រកទ្វារ​ទ្វេភាគី​ណា​ម​លៀរ ស្រុក​ពេជ្រា ជា​ប្រចាំ​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ