សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក អោ វត្ថា ប្រធានការិយាល័យ​រដ្ឋ​បាល​និង​ហិរញ្ញវត្ថុ​ដែល​មាន​រឿងអាស្រូវ​ត្រូវបានតែងតាំង ជា​សាកលវិទ្យាធិការ​រង​សាកលវិទ្យាល័យ​បាត់ដំបង​!

បាត់ដំបង ៖ នៅ​សាកលវិទ្យាល័យ​បាត់ដំបង​លោក អ៊ោវ​ត្ថា​ត្រូវ​បា​គេ​ស្គាល់​ថា​ជា ប្រធានការិយាល័យ​រដ្ឋ​បាល​និង​ហិរញ្ញវត្ថុ​ដ៏​មាន​អំណាច​ខាង​រំលោភច្បាប់​ប្រឆាំង​អំពើរ​ពុករលួយ ។ ក៏​ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​មន្ត្រីរាជកា​រ​បុគ្គលឹក​សិក្សា​នៅ​សាកលវិទ្យាល័យ​បាត់ដំបង​មាន​ការភ្ញាក់ផ្អើល​នៅ​ត្រង់​ថា​មនុស្ស​ខឹលខូច​ដូច​លោក​អោ​វុត្ថា​ត្រូវបាន​លោក​ហង់​ជូន​ណារ៉ុន​ដែល​គេ
​ស្គាល់​ថា​ជា​រដ្ឋមន្ត្រី​កែទម្រង់​នៅ​ក្រសួង​អប់រំ​ស្នើសុំ​ទៅ​នាយក​រដ្ឋមន្ត្រី​តែងតាំង​ជា​សាកលវិទ្យាធិការរង​។​យោង​តាម​អនុក្រិត្យ​លេខ​៥៤៩​អនក្រ​.​ត​ត​ចុះ​ថ្ងៃ​ទី​២៤​ឧសភា​ឆ្នាំ​២០១៧​សម្តេច​តេជោ​ហ៊ុន​សែន​បាន​តែងតាំង​មនុស្ស​២​នាក់​ជា​សកលវិទ្យាធិការរង​សាកលវិទ្យាល័យ​បាត់ដំ​បង​។​គឺ​ទី​១​លោក​បណ្ឌឹត​លី​រ៉ានី​និងទី​២​គឺ​លោក​អោ​វុត្ថា​ដេ​ល​ត្រូវបាន​តម្លើង​ថា​នៈ​ពី​គ្រូបង្រៀន​។

​សូម​បញ្ជាក់​ដែរ​ថា រឿងអាស្រូវ​ពុករលួយ​កិបកេង​ថវិការ​ជាតិ នៅ​សាកលវិទ្យាល័យ​បាត់ដំបង​ដែល​បង្កឡើង​ដោយ​លោក អោ​វត្ថា​តែង​ទទួល​ការតវ៉ា​តវ៉ា​ពី​បុគ្គលិក សិក្សា មន្ត្រីរាជការ និង​ជា​បុគ្គលិក​ហើយក៏​មាន​សារព័ត៌មាន​ចុះ​ផ្សាយ​ផងដែរ​តែ​មិន​អាច​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ឈឺ​ក្បាល​ហាលថ្ងៃ​អ្វី​ឡើយ​។​បើ ទោះបីជា​មាន​ការស្នើសុំ​ជួយ​អន្តរា​គម​ន៏​ទៅដល់​ក្រសួង​អប់រំ យុវជន​កីឡា និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មេត្តា​សឿ​ប​អង្កេត​ដោយ​តម្លាភាព​ក៏ដោយ​។ ផ្ទុយទៅវិញ លោក វត្ថា ត្រូវបាន​តែងតាំង​ជា​សាកលវិទ្យាធិការ​រង​បញ្ឍឹ​មន្ត្រីរាជកា​រ​បុគ្គលឹក​សិក្សា​ទៅវិញ​។

​តើ​អ្នកណា​មិន​ឈឹចាប់​ព្រោះ​មនុស្ស​បាន​ឡើងបុណ្យ​ចឹង​នោះ​។ សូម​រំលឹក​ថា​សាកលវិទ្យាល័យ​បាត់ដំបង ជា​សាកលវិទ្យាល័យ​មួយ​ដែល​មាន​រឿងអាស្រូវ​ពុករលួយ​ខ្លាំងក្លា ខ​ណះ​ដែល​បុគ្គលិកសាស្ត្រាចារ្យ​រក​លុយ​ទិញ​ម៉ូតូ​ជិះ និង​របស់របរ​ប្រើប្រាស់​សឹងតែ​មិន​បាន​ផង បែរ​ជា​លោក​អោ វត្ថា ប្រធានការិយាល័យ​រដ្ឋ​បាល និង​ហិរញ្ញវត្ថុ មាន​លុយ​ដូរ​ឡាន​ថ្មី​ទំនើប​រថយន្ត​Ford ដែល​មាន​ស្លាក​លេខ 2AN-0107 ពី​រថយន្ត​ចាស់​Lexus​តាមរយៈ​រកស៊ី​ខុសច្បាប់​។
​កាសែត​ក្នុងស្រុក​មួយ​បាន​ចុះផ្សាយ​អត្ថបទ​មួយ ដែល​មាន​ចំណងជើង​ថា​«​ថ្លើមធំ​ណាស់ រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​របស់​មន្ត្រី​សាកលវិទ្យាល័យ​បាត់ដំបង ក្លាយ​ជា​មធ្យោបាយ​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​»​។

​កាលពី​រាត្រី​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៥​កន្លង​ទៅ​រថយន្ត​ម៉ាក Toyota Land Cruiser មួយគ្រឿង ពាក់​ស្លាក​លេខ​រដ្ឋ 16.2-0238​ដឹក​ឈើប្រណិត​ល្មើសច្បាប់​ត្រូវបាន​សមត្តកិច្ច​ចាប់​បាន​យក រក្សាទុក​នៅ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាត់ដំបង​នោះ ត្រូវបាន​ក្រុមមន្ត្រី​សាកលវិទ្យាល័យ​បាត់ដំបង មាន​លោកស្រី សៀង​ឯម ទ​ទឹម ជា​សាកលវិទ្យាធិការិនី សមគំនិត​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ រំដោះ​យក​មក​ទុក​នៅ​សាកលវិទ្យាល័យ​ខេត្ត​បាត់ដំបង​វិញ​។​តែ​ករណីយ៍​នេះ​លា​ក់​មិន​ជិត​កាសែត​ក៏​ច​ញ​ពិត​មា​មួយទៀត​មាន​ចំណងជើង​ថា​«​បែកធ្លាយ​រឿង​មាន​គេ​រំដោះ​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​ដឹកឈើ​ខុសច្បាប់ ប្រើប្រាស់​ដោយ​សាកលវិទ្យាល័យ​បាត់ដំបង​ពី​រដ្ឋបាល​ព្រៃឈើ​» ។​

​បើ​និយាយ​ពីរ​ឡាន​រដ្ឋ​របស់​ក្រសួង​អប់រំ​វិញ​ត្រូវបាន​លោក អ៊ោ វត្ថា ដែល​តែងតាំង​ជា​សាកលិ​វ​ទ្យា​ធិ​ការរង​ថ្មីៗ​នេ​ប្រើប្រាស់​តាម​អំពើ​ចិត្ត បើ​និយាយ​ពី​បេសកម្ម​វិញ​ឡាន​រដ្ឋ​ទាំងអស់​របស់​សាកលវិទ្យាល័យ​បាត់ដំបង​ត្រូវ​បុគ្គល​រូប​នេះ​ប្រើប្រាស់​តាមតែ​អំពើ​ចិត្ត​សូម្បីតែ​សាកលវិទ្យាធិការ សាកលវិទ្យាធិការ​រង​មិន​ហ៊ាន​ប្រើប្រាស់​ក្នុង​បេសកម្ម​ឡើយ​តាម​ត្រឹមតែ​រថយន្តឈ្នួល ឬ​រថយន្តក្រុង​តែប៉ុណ្ណោះ ជាក់ស្តែង​ដូច​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៦​កន្លងទៅនេះ លោក​អ៊ោ វត្ថា​យក​បុគ្គលិក​របស់​ការិយាល័យ​រដ្ឋបាល​និង​ហិរញ្ញវត្ថុ លោក យន់ សុខា ជា​អ្នកបើករថយន្ត​ជូន​ទៅ​ណា​មក​ណា​ដូចជា​បេសកម្ម​ជាដើម​។

​តែបើ​និយាយ​ពី​រឿង​កិបកេង​ថវិការ​របស់​សាស្ត្រាចារ្យ​វិញ គឺ​លោក អ៊ោ វត្ថា តែងតែ​ប្រពឹត្ត​ទៅ​ជា​រៀលរាល់ឆ្នាំ​តាំងពីរ​ឆ្នាំ​២០០៨​មក​ម្ល៉េះ​មិន​ឃើញ​មាន​អង្គភាព​ថវិការ ឬ​សា​ម៉ី​ក្រសួង​ចាត់ការ​ឡើយ ថវិការ​ជាតិ​ដែល​រៀបចំឡើង​ដោយ​មហាវិទ្យាល័យ និង​វិទ្យាស្ថាន មិន​ដែល​បាន​ចាយ​តាម​គំរោង​ឡើង​ទោះបីជា​មាន​ការចុះហត្ថលេខា​ពីរ​លោក​ជំទាវ​សាកលវិទ្យាធិកា​រ​ក៏ដោយ​។ ដូច​បទល្មើស​រកស៊ី​ឈើ​ជាក់ស្តែង​លោក អ៊ោ វត្ថា ដឹកឈើ​ចែកចាយ​ខួប​វស្សា មិនឃើញ​មាន​អាជ្ញាធ៌រ​ណា​ហ៊ាន​ចាត់កា​រឡើយ ដោយ​យក​រថយន្ត​រដ្ឋ​របស់​ក្រសួង​ទៅ​ដឹកឈើ​លក់​ក្រោមរូបភាព​ដឹកនាំ​សិស្ស​ទៅ​ចុះ​កម្មសិក្សា​។

​រឿង​ដែល​ដឹងឮ​ពេញ​សាកលវិទ្យាល័យ​ទាំងអស់នេះ​លោក​អោ​វុត្ថា​មិន​ត្រឹមតែ​មិន​មាន​ទោស​ទេ​បែរជា​ត្រូវបានតែងតាំង ទៅ​ជា​សាកលវិទ្យាធិការ​រង​ថែម​ទៀត ដែល​ធ្វើ​ឲ្យ​បុគ្គលឹក​សិក្សា​យល់​ថា​មនុស្សខុច​បើ​មាន​ខ្សែ​ធំ​គាំទ្រ​មិន​មាន​បញ្ហា​នោះ​ទេ​។​បុគ្គលិក​សិក្សា មន្ត្រី​សាស្ត្រាចារ្យ​ស្នើសុំ​ក្រសួង​អប់រំ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​មេត្តា​ចាត់ការ​និង​សឿ​ប​អង្កេត​រឿង​មិន​ប្រក្រតី​ទាំងនេះ​ផង​ព្រោះ​បុគ្គលិក​សិក្សា​ទាំងអស់​មិន​ពេញចិត្ត​និង​ទង្វើ​ដ៏​គគ្លើន​របស់​បុគ្គលិក​រូ​ប​នេះឡើយ ។

​សូម​បញ្ជាក់​ដែរ​ថា ក្នុង​បោះឆ្នោត​ឈុំ​សង្កាត់​នៅ​ខេត្ត​បាត់ដំបង​ក្នុង​ចំណោម​ឃុំ​សង្កាត់​ចំនួន​១០២ គណបក្ស​សង្គ្រោះ​ជាតិ​ស៊ីដាច់​អស់​៤៨​ឃុំ​។​នៅពេល​ខាងមុខ​ខេត្ត​បាត់ដំបង​បើ​មិន​ព្រម​អនុវត្តន៍​ទឹ​សស្លោក​តេជោ​ហ៊ុន​សែន​ឲ្យ​ងូតទឹក​ដុសក្អែល​ឆ្លុះកញ្ចក់​ទេ​តែ​បែ​ជា​ងូតទឹក​ហើយ​ផាត់ម្សៅ​បំបាត់​ស្នាម​ប្រឡាក់​វិញ​មិន​ធានា​សាងឺ​ទេ​បើ​ទោះ​ជា​សម្តេច​ក្រឡាហោ​ម​ជា​ប្រធាន​ក្រុមការងារ​ចុះ​ក៏ដោយ​។

​សង្ឃឺមថា​នឹង​មាន​ការ​បកស្រាយ​បំភ្លឺ​អំពី​មូលហេតុ​នៃ​ការ​តម្លើ​ថា​នៈ​លោក​អោ​វុត្ថា​ពី​ប្រធាន​ការិយាល័យ​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​ទៅ​ជា​សាកលវិទ្យាធិការរង​ក្នុងពេល​ដែល​លោក​អោ​វុត្ថា​មិនទាន​មាន​សញ្ញប​ត្រកំ​រឹតបណ្ឌឹត​និង​មាន​ការ​ចោទថា​រឿង​អាស្រូវ​ពុករលួយ​។

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់