សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គ្រូពេទ្យ​សម្ភព​ជប៉ុន​ខ្វះ​សម​ត្តភាព​បណ្តាលឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ទាំង​ម៉ែ​ទាំង​កូន​

ភ្នំពេញ ៖ ស្ត្រី​មានគភ៌​គ្រប់​ខែ​ម្នាក់​បាន​ស្លាប់ រួម​ទាំង​ទារក​ក្នុង​ផ្ទៃ ខណៈ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ជប៉ុន​នៅ​រាជធានី​ភ្នំពេញ នៅក្នុង​មន្ទីរ​ជប៉ុន ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​កាលពី​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៧​។​ស្ត្រី​រងគ្រោះ​ឈ្មោះ ឈៀ សារិន អាយុ​៣០​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ម្ដុំ​អង្គស្នួល មាន​ប្តី​ឈ្មោះ ជូ ភា​រ៉ា អាយុ​៣៤​ឆ្នាំ មុខរបរ​ការងា​រស​ហ​ជីព អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​ក្រាំង​ម្កាក់ ឃុំ​ត្រពាំង​ស្វាយ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល និង​មាន​កូនប្រុស​២​នាក់ ម្នាក់​អាយុ​១០​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​៨​ឆ្នាំ​។​
​ឪពុក​ស្ត្រី​រងគ្រោះ​បានឲ្យដឹងថា កូនស្រី​របស់​គាត់ ពុំ​មាន​ជម្ងឺ​អ្វី​ធ្ងន់ធ្ងរ​នោះទេ ដោយសារ​ជិត​ដល់​ថ្ងៃ​សម្រាល​ល​កូន ទើប​កូន​(​ប្ដី​)​បាន​នាំ​មក​សម្រាល​នៅ​មន្ទីរពេទ្យ​ជប៉ុន ដើម្បី​ត្រៀម​សម្រាលកូន​តាំង​ថ្ងៃ​ម្សិលមិញ​។

​ឯ​លោក​ជូ ភា​រ៉ា ជា​ប្ដី​បាន​លើកឡើង​ថា ប្រពន្ធ​និង​កូន​របស់​គាត់​ដែល​បាន​ស្លាប់​ទាំង​២​នាក់​នៅក្នុង​មន្ទីរពេទ្យ គឺ​ដោយសារ​ការ​ខ្វះ​ការយកចិត្តទុកដាក់​ពី​ក្រុម​គ្រួ​ពេទ្យ​នៅ​ក្នុង​មន្ទីរពេទ្យ​តែម្តង​។​ប្តី​ស្ត្រី​រងគ្រោះ​ព្រោះ​ការ​បង្កើតកូន​ដោយ​មិន​មាន​បច្ចេកទេស​គ្រប់គ្រាន់​បាន​អំពាវនាវ​សុំឲ្យ​ក្រសួង​សុខភិបាល​និង​សមត្តកិច្ច​ជួយ​រក​យុត្តិធមិ​ឲ្យ​គាត់​ផង​ព្រោះ​ប្រពន្ធ​គាត់​មាន​សុខភាព​ល្អ​តែ​បែ​ជា​គ្រូពេទ្យ​ធ្វើឲ្យ​ស្លាប់​ទាំង​ម៉ែទាំ​ង​កូន​ដោយ​មិន​អាច​ជួយ​សង្រោះ​បាន​។

​មិនទាន់​មាន​ការបំភ្លឺ​និង​ពន្យល់​ពី​មូលហេតុ​ពី​ខាង​មន្ទីរពេទ្យ ជប៉ុន ពាក់ព័ន្ធ​និង​ករណី​នេះ​នៅឡើយ​ទេ​។​យ៉ាងណា​នេះ​ជា​ការទទួលខុសត្រូវរ​បស់​មន្ទីរពេទ្យ​ព្រោះ​ការចូល​សម្រាល់​ត្រូវ​បង់ថ្លៃ​។

​សព​ជនរងគ្រោះ ត្រូវបាន​គេ​យក​ចេញ​មក​ទុក​នៅ​កន្លែង​សាល​សាកសព ដើម្បី​រង់ចាំ​កម្លាំង​ជំនាញ​មក​ធ្វើ​កោសល្យវិច័យ ហើយ​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​។​សូម​បញ្ជាក់​ដែរ​ថា​មន្ទីរពេទ្យ​សម្ភព​ជប៉ុន​នេះ​ធ្លាប់​មាន​រឿងអាស្រូវ​បង្កើតកូន​បណ្តាលឲ្យ​មនុស្ស​ស្លាប់​ច្រើន​ករណី​មកហើយ​តែ​ជនរងគ្រោះ​មិន​ទទួលបាន​យុត្តិធមិ​សមរម្យ​ទេដោយ​សារ​ពេទ្យ​គេ​និយាយ​តែ​ពី​បច្ចេកទេស ៕

Filed in: ព័ត៌មានជាតិ