សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាកាសធាតុ​ត្រជាក់​កំពុង​គ្របដណ្ដប់​ខេត្តមណ្ឌលគិរី​ធ្វើ​ឲ្យ​ផ្ទៃមេ​ឃមាន​ភាព​ស្រទុំ​ស្ទើរ​គ្រប់​ពេលវេលា​

​ខេត្ត​មណ្ឌលគិរី ៖ អាកាសធាតុ​ត្រជាក់​ខ្លាំង​កំពុង​គ្របដណ្តប់​ក្នុង​ខេត្ត​មណ្ឌលគិរី ខណៈ​ដែល​សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​ត្រឹម​១៦ អង្សា​សេ នៅពេល​យប់ នឹង​ឡើង​ខ្ពស់​បំផុត​ត្រឹម​តែ​២៧-២៨​អង្សា​សេ​នៅពេល​ថ្ងៃត្រង់ ។ ប៉ុន្តែ​ប្រសិនបើ​មើល​តាម​ឧបករ ណ៍​ស្ទង់​សីតុណ្ហភាព​ជា​ទូទៅ​គឺ​ឡើង​ខ្ពស់​ត្រឹមតែ​២៣-២៤​អង្សា​សេ​ប៉ុណ្ណោះ កម្រ​នឹង​ឡើងដល់​២៨​អង្សា​សេ​ណាស់ ។ ហើយ​ចំពោះ​អាកាសធាតុ​ដែល​បាន​ធ្លាក់ចុះ​ត្រជាក់​នេះ គឺ​ថែមទាំង​មាន​លាយ​លំ​ជាមួយ​ជំនោ​បក់បោក​រវិចៗ ធ្វើឲ្យ​កាន់តែ មាន​ភាព​ត្រជាក់​មួយកំរិត​ថែម​ទៀត ។​

​គេ​សង្កេតឃើញថា ប្រជាពលរដ្ឋ​ទូទៅ​មិន​ថា​ចាស់ មិន​ថា​ក្មេង បាននាំគ្នា​ទៅ​ទិញ​សម្លៀកបំពាក់​ក្រាស់ៗ ដើម្បី​ស្លៀកពាក់​បន្ថយ​ភាព​ត្រជាក់​បាន​មួយកំរិត ។ ចំណែក​ភ្ញៀវ​ទេសច​រទាំង​ជាតិ និង​អន្តរជាតិ ដែល​និយម​មក​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ធម្មជាតិ​ដូចជា​ទឹកជ្រោះ​ប៊ូ​ស្រា​នោះ គឺ​ពួកគាត់​ស្ទើរតែ​មិន​ហ៊ាន​ចុះ​ងូតទឹក​ជ្រោះ ឬ​ទឹកធ្លាក់​នានា​នោះទេ ដោយសារ​ទឹក​មាន​ភាព​ត្រជាក់​ដូច​ទឹកកក​។ ចំពោះ​បម្រែបម្រួល​នៃ​អាកាសធាតុ ក៏​ជា​បញ្ហា​មួយ​បាន​ធ្វើឲ្យប៉ះពាល់​ដល់ សុខ​ប្រជាពលរដ្ឋ​ផងដែរ ជាពិសេស​ក្មេង​តូចៗ នឹង​បងប្អូន​ចំណាក់ស្រុក ធ្វើឲ្យ​ពួកគាត់​មាន​អាការៈ​ផ្ដាសាយ ។

​លោក ខែម ភារម្យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​បានឲ្យដឹងថា មូលហេតុ​ដែល​ធ្វើឲ្យ​ខេត្ត​មណ្ឌលគិរី ចុះ ត្រជាក់​ខ្លាំង​ជាង​បណ្ដា​ខេត្ត​មួយចំនួន​នោះ ដោយសារ​តែ​ខេត្ត​នេះ​មាន​កម្ពស់​ខ្ពស់​ជាង​នីវ៉ូ​ទឹកសមុទ្រ ៧០០​ទៅ​៩០០​ម៉ែត្រ លក្ខណៈ​បែបនេះ​គឺ​វា​បង្ក​ឲ្យមាន​សណើម​ច្រើន នឹង​ត្រជាក់​បែបនេះ ។ លោក​បាន​បន្តថា ចំពោះ​បណ្ដា​ក្រុង​-​ស្រុក ដែល​ត្រ ជាក់​ខ្លាំងជាងគេ​ក្នុង​ខេត្ត​មណ្ឌលគិរី​នោះ  គឺ​ក្រុង​សែន​មនោ​រម្យ នឹង​ស្រុក​អូររាំង ។​

​ជាមួយគ្នានេះ ក៏​មាន​ការ​សំណូមពរ ពី​អជ្ញាធរ​ផងដែរ ប្រសិនបើ​ភ្ញៀវទេសចរ​ជាតិ ឬ​អន្តរជាតិ​មាន​ចំណាប់អារម្មណ៍​មក​កម្សាន្ត​នៅ​ខេត្ត​មណ្ឌលគិរី សូម​កុំ​ភ្លេច​ត្រៀម​នូវ​សម្លៀក​បំពាក់​ក្រាស់ៗ​មក​ផង ដើម្បី​កាត់បន្ថយ​ភាព​ត្រជាក់ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព ។​

​គួរបញ្ជាក់​ថា ក្រសួង​ធនធានទឹក​និង​ឧតុនិយម ក៏​បាន​ប្រកាស​អាសន្នឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ចំពោះ​ជំងឺ​ផ្ដាសាយ និង​ជំងឺ​ផ្លូវដង្ហើម បណ្ដាលមកពី​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង ដែល​មាន​រយៈពេល​ចាប់ពី​ចុង​ខែ​វិច្ឆិកា រហូត​ដល់​ពាក់​កណ្តា ល​ខែធ្នូ និង​អូសបន្លាយ​ដល់​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ ៕
​ហ៊ិ​ន សុគ​ន់​

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី