សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បងប្រុស​តេជោ​សុំ​អន្តរាគមន៍​ពី​សម្តេច​ក្រឡា​ហោម​រឿង​មេ​រង​នគរបាលជាតិ​និង​ព្រះរាជអាជ្ញា​ខេត្ត​បន្ទាយមានជ័យ​កៀបស៊ី​?

​រាជធានី​ភ្នំពេញ​៖​លោក ហ៊ុន សាន បងប្រុស​នាយករដ្ឋមន្ត្រី ត្រូវបាន​គេ​រាយាការណ៍​ថា កំពុង​ស្វែងរក​ការអន្តរាគមន៍​ពី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ រឿង​ទំនាស់​ដីធ្លី​ជា​មួយ​ដែល​មាន​លោក​ឧត្តមសេណីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ​និង​លោកមា​សច​ន្ទ័​ពីសិដ្ឋ​ព្រះរាជអាជ្ញា​តុលាការច​ខេត្ត​បន្ទាយមានជ័​យ​កៀបស៊ី​នៅ​ក្នុង​សំណុំរឿង​ជម្លោះ​ដីធ្លី​នៅ​ក្រុង​ប៉ោយប៉ែត​។

​លោក​ហ៊ុន​សាន​បាន​ផ្ញើលិខិត​មួយ​ច្បាប់​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង ឲ្យជួយ​ដោយ  បាន​រៀបរាប់​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២​ឧសភា​ឆ្នាំ​២០១៧​ថា មន្ត្រី​ក្រោមបង្គាប់​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ​រូបនេះ បាន​គំរាមកំហែង​លើ​រូប​លោក ក្រុមគ្រួសារ និង​សហការី អំឡុង​ពេល​ចុះ​ទៅ​រៀបចំ​អភិវឌ្ឍន៍​លើ​ដី​មួយ​កន្លែង ស្ថិតនៅក្នុង​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

​លោក ហ៊ុន សាន ក៏​បាន​ចោទ​ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរ​បាល​យុត្តិធម៌​នៃ​ក្រសួង​មហាផ្ទៃ លោក ម៉ក់ ជី​តូ ថា តែងតែ​ការពារ​ជនល្មើស ដែល​លោក ហ៊ុន សាន ថា ពួកគេ​បាន​រំលោភ​យក​ដី​របស់​លោក និង​ដី​កូនប្រុស​របស់​លោក ។ ដូច្នេះ​លោក​ស្នើ​ទៅ​សម្តេច ស ខេង ឲ្យ​ថ្កោលទោស និង​ចាត់វិធានការ “​ម៉ឺងម៉ាត់​” ទៅលើ​លោក ម៉ក់ ជី​តូ ដោយ​បាន​ចោទ​ថា មន្ត្រីនគរបាល​ជាន់ខ្ពស់​រូបនេះ តែងតែ​ប្រើ​អំណាច​កៀបសង្កត់​ជិះជាន់​អ្នក​ស្លូតត្រង់ ដើម្បី​ផលប្រយោជន៍ និង​បក្ខពួក​ខិលខូច​មួយ​ក្ដាប់​តូច​។

​ក្នុង​ករណី​ខាងលើ​នេះ​កូនស្រី​លោក​ហ៊ុន​សាន​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​កាសែត​ថា​៖ សំណុំរឿង​ដ៏​រសើប​ពាក់ព័ន្ធ​ដីធ្លី​ជាង​១១០​ហិកតា​នៅ​ខេត្ត​បន្ទាយមានជ័យ​នេះ មាន​អ្នកធំ​ជាច្រើន​ពាក់ព័ន្ធ​រឿងនេះ ក្នុងនោះ​មាន​ទាំង​លោក​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ និង​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជ​អាជា្ញសាលា​ដំបូង​ខេត្តបន្ទាយមានជ័​យ ជា​អ្នក​កាង​លោក ហង្ស ម៉ៅ ដែល​ប្លន់​ដី​រាស្ត្រ​។ ក្មួយ​ស្រី សម្តេច ហ៊ុន សែន បានបញ្ជាក់​ថា “​មាន​អ្នកធំ​មួយចំនួន​ក៏​ជាប់​ពាក់ព័ន្ធ​រឿង​នេះ​ផង​ដែរ ហើយ​ព្រឹក​នេះ ខ្ញុំ​មក​ក្រសួងមហាផ្ទៃ មកជួប លោក ខៀវ សុភ​ក្រ ដើម្បី​ឲ្យជួយ​”​។ លោក​ស្រី​ថា “​ខ្ញុំ​មាន​ឯកសារ​ពិតៗ​ជាច្រើន​ទៀត ខ្ញុំ​នឹង​ទម្លាយ​”​។

​រឿង​ប៉ះ​សាច់​ឈម​នាយករដ្ឋមន្ត្រី​នេះ​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​បន្ទាយមានជ័យ លោក បាន​បដិសេធ ប្រាប់ ថា “​ខ្ញុំ​មិន​ពាក់ព័ន្ធ​រឿងនេះ​ទេ ខ្ញុំ​ធ្វើ​តែ​តាម​ច្បាប់​ប៉ុណ្ណោះ ហើយ​កន្លងមក​កូនលោក ហ៊ុន សាន និង​កូនប្រសារ​បាន​ទាក់ទង​មក​ខ្ញុំ ដើម្បី​សុំ​ជូ​ប​ជជែក​គ្នា ប៉ុន្តែ​ខ្ញុំ​បាន​បដិសេធ ហើយ​ចំណា​ចុះ​អនុវត្ត​ដី​ការរក្សា​ការពារ​នេះ គឺ​ខ្ញុំ​មិន​នៅក្នុង​ស្រុក​ទេ ពោល​គឺ​ខ្ញុំ​សុំ​ច្បាប់​ទៅ​ក្រៅប្រទេស ដោយ​ព្រះរាជអាជ្ញារង សុខ កែវ​បណ្ឌិត ជា​អ្នក​កាន់​“ ។

​ដូចគ្នានេះដែរ លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ​អគ្គស្នងការ​រង​នគរបាលជាតិ​ក៏​បាន​បដិសេធថា “​ខ្ញុំ​មិន​បាន​គំរាមកំហែង​រឿង​ដី​ទេ ហើយក៏​មិន​កាង​ដែរ ពី​ព្រោះ​ខ្ញុំ​ស្គាល់​លោក ហ៊ុន សាន ៣០​ឆ្នាំ​ហើយ​”?​។​

​សូមបញ្ជាក់​ថា សម្តេច​ក្រឡាហោម​សខេង​បាន​ចារ​បញ្ជូន​លិខិត​លោក​ហ៊ុន​សាន​ទៅ​ក្មួយ​ប្រសារ​សម្តេច​តេ​ជោគឺ​លោកនាយ​ឧត្តមសេនីយ៍នេត​សាវឿ​ន​អគ្គ ស្នងការ​នគរបាល​ជាតិ​ចាត់ការ​ហើយ​កាលពី​ថ្ងៃ​ទី​៥​ឧសភា​ឆ្នាំ​២០១៧ ៕

 

Filed in: ព័ត៌មានជាតិ