សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គ្រួសា​សព​ចោទថា​មន្ត្រី​ក​គុក​បន្ទាយ​មាន​ជ័យ​ធ្វើឲ្យ​កូនស្រី​គាត់​ស្លាប់​!

បន្ទាយមានជ័យ​ ៖​ សាច់ញាតិ​អ្នកទោស​ដែល​ស្លាប់​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ដែល​ស្លាប់​កាលពី​ថ្ងៃ​ទី​៦ ឧសភា កន្លងទៅ សម្ដែង​ការសោកស្ដាយ​យ៉ាងខ្លាំង ដែល​បាត់បង់​សមាជិក​ក្នុង​គ្រួសារ ដោយ​ពួក​គរ​ចោទថា​ជា​ការធ្វេសប្រហែស​របស់​មន្ត្រី​ពន្ធនាគារ​ខេត្ត​នេះ​។ លោកស្រី ខុន ធី​នៅ​នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ បាន​ប្រាប់ថា​៖  កូនស្រី​(​ចិញ្ចឹម​)​របស់​លោកស្រី​ឈ្មោះ សុខ ចាន់ថន អាយុ ២៧​ឆ្នាំ មាន​ជំងឺ​សួត​តាំងពី​អាយុ ៧​ឆ្នាំ​មក​។​

​លោកស្រី​បន្ថែមថា ជំងឺ​របស់​នាង​កន្លង​មក​ត្រូវ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាប្រចាំ ក៏ប៉ុន្តែ​អំឡុង​ពេល​ដែល​នាង​ជាប់ពន្ធនាគារ​ជាង​មួយ​ឆ្នាំ​មកនេះ មិន​អាច​ទៅ​ព្យាបាល​បាន​ដូច​ពេល​មុន​ឡើយ​។ លោកស្រី​សង្កត់ធ្ងន់ថា កាលពី​ថ្ងៃ​ទី​៣ ឧសភា កូនស្រី​បាន​ទូរស័ព្ទ​មក​ប្រាប់​លោក​ស្រី​ឲ្យប្រញាប់​បញ្ជូន​នាង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ ហើយ​ភ្លាមនោះ លោកស្រី​ក៏​ប្រញាប់​ទៅ​សុំ​មន្ត្រី​ពន្ធនាគារ​នាំ​កូន​ទៅ​ព្យាបាល​នៅ​ខាងក្រៅ​ដែរ តែ​ពុំ​ទទួលបាន​លទ្ធផល ដោយ​មន្ត្រី​ពន្ធនាគារ​ប្រាប់ថា ជំងឺ​របស់​អ្នកទោស​មិន​ធ្ងន់ធ្ងរ ដែល​អាច​អនុញ្ញាតឲ្យ​ចេញ​ទៅ​ព្យាបា​ល​ខាងក្រៅ​បាន លោកស្រី​ក៏​ត្រឡប់មកផ្ទះ​វិញ​។ មកដល់​ថ្ងៃ​ទី​៦ ឧសភា ទើប​លោកស្រី​ទទួលដំណឹង​តាមរយៈ​មេភូមិ​ថា កូន​របស់​គាត់​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ឧសភា ។

​អ្នកស្រី​ថា កូនស្រី​របស់​គាត់​ដែល​បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី​៦ ឧសភា នោះ គឺ​លោកស្រី​ពុំ​បាន​ទៅ​ទាន់ដង្ហើម​នាង​ស្លាប់​នោះទេ​។​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ ស៊ីផា​ន មានប្រសាសន៍ថា អ្នកទោស​ដែល​ស្លាប់​នោះ​ពុំ​មែន​ជា​ការធ្វេសប្រហែស​របស់​មន្ត្រី​ពន្ធនាគារ​នោះទេ​។  ​លោក​អះអាង​ថា លោក​បាន​ព្យាយាម​បញ្ជូន​អ្នកជំងឺ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​អស់ពី​លទ្ធភាព​ហើយ ក៏ប៉ុន្តែ​មិន​អាច​ជួយ​បាន ដោយសារ​ជំងឺ​របស់​គាត់​ធ្ងន់ធ្ងរ​មិន​អាច​ព្យាបាល​ឲ្យ​ជាសះស្បើ​យបាន​។

​សូមបញ្ជាក់​ថា​ក​ញ្ញ​ស្រី សុខ ចាន់ថន ជាប់​ពន្ធនាគារ​កាលពី​ដើមឆ្នាំ​២០១៦ ពី​បទ​ជួញដូរ​គ្រឿងញៀន​ដែល​តុលាការ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៤​ឆ្នាំ​។​

​អ្នកទោស​ជាប់ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​អះអាងថា អ្នកជំងឺ​មាន​អាការ​ធ្ងន់​ជាច្រើន​ថ្ងៃ​មក​ហើយ​នៅក្នុង​ពន្ធនាគារ ហើយ​អ្នក​ស្លាប់ ព្រមទាំង​សាច់ញាតិ​ក៏​បាន​ព្យាយាម​សុំ​ឲ្យ​ឆ្មាំគុក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងក្រៅ តែ​ប្រធាន​ពន្ធនាគារ​មិន​អនុញ្ញាត​។ អ្នក​ជាប់​ពន្ធនាគា​រ​បន្ថែមថា អ្នកជំងឺ​ស្លាប់​នៅក្នុង​ពន្ធនាគារ គឺ​ពុំមែន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ឡើយ​។​ទោះជា​យ៉ាងណា​ក្រុមគ្រួសារ​ជនរងគ្រោះ​ពុំទាន់​មាន​គម្រោង​ប្ដឹង​នៅ​ក្នុង​ករណី​នេះ​នៅឡើយ ក្រោម​ហេតុផល​មាន​ជីវភាព​ខ្វះខាត និង​ពុំ​មាន​ចំណេះដឹង​ផ្លូវច្បាប់​។​

​អ្នកទោស​អះអាង​ទៀតថា នៅ​ពេល​អ្នក​ជំងឺ​ស្លាប់​ភ្លាម សមត្ថកិច្ច​ប្រញាប់​បញ្ជូន​សាកសព​ចេញពី​ពន្ធនាគារ​យ៉ាង​ឆាប់រហ័ស​។ សាច់ញាតិ និង​អ្នកទោស​ដទៃទៀត​ដែល​កំពុង​ជាប់ពន្ធនាគារ ស្នើឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ បើក​ការស៊ើបអង្កេត​ករណីនេះ​ជាបន្ទាន់ ដើម្បី​ផ្ដល់​យុត្តិធម៌​ឲ្យ​អ្នកស្លាប់​។

​មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទ​គា មានប្រសាសន៍ថា បើ​ទោះ​ជា​អ្នកទោស​ស្លាប់​ក្នុង​ពន្ធនាគារ ឬ​ស្លាប់​នៅ​មន្ទីរពេទ្យ​ក៏ដោយ បញ្ហា​នេះ​គឺជា​ការ​ធ្វេសប្រហែស​របស់​មន្ត្រី​ពន្ធនាគារ ដែល​ពុំ​បាន​បញ្ជូន​អ្នកជំងឺ​ទៅ​ព្យាបាល​ឲ្យបាន​ទាន់​ពេល​។​លោក ស៊ុំ ច័ន្ទ​គា បន្ថែមថា ប្រសិនបើ​សាច់ញាតិ​ចង់​ដាក់ពាក្យ​ប្ដឹង​មន្ត្រី​ពន្ធនាគារ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ សាច់ញាតិ​អាចទាក់ទង​ទៅ​ស្នាក់​ការ​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក​នឹង​ជួយ​រៀបចំ​ឯកសារ​ដាក់​ទៅ​តុលាការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។

​មាន​ការកត់សម្គាល់​ដែរ​ថា​៖​កន្លង​មក​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ចោទប្រកាន់​មន្ត្រី​ពន្ធនាគារ​ខេត្ត​ខេត្ត​បន្ទាយមានជ័យ​ក្នុង​អាណត្តិ​មេ​គុក​ថ្មី ថា​វាយ​ធ្វើ​ទារុណកម្ម​អ្នកទោស​បុរស​ដូច​សត្វ​ធាតុ​ស្ទើរ​រៀងរាល់ថ្ងៃ​ហើយ​អំពាវនាវ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​អង្គការ​ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ និង​ចាត់វិធានការ​ជាបន្ទាន់​។ ប៉ុន្តែ​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ថ្មី​លោក អ៊ុំ ស៊ីផា​ន បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ​ជាមួយ​កាសែត​ថា ៖​ជា​រឿង​មិន​ពិត​ឡើយ​។

​ពួក​គាត់​អះអាង​ថា ការ​វាយ​ធ្វើបាប​អ្នកទោស​នេះ នៅពេលណា​ដែល​មន្ត្រី​ទាំងនោះ​រកឃើញថា ពួកគេ​មាន​កំហុស​អ្វីមួយ​កើតឡើង​នៅក្នុង​ពន្ធនាគារ ដោយ​ពេល​ខ្លះ​វាយ​រហូត​ដល់​អ្នកទោស​របួស​ហូរ​ឈាម​តាម​រាងកាយ​ក៏មាន​។ ពួកគាត់​បន្ថែមថា ក្រៅ​អំពី​នេះ នៅពេល​ដែល​អ្នកទោស​ត្រូវ​ការ​ទឹក​ផឹក​ម្ដងៗ ចាំបាច់​ត្រូវ​ទិញ​ទឹក​ពី​មន្ត្រី​ពន្ធនាគារ​ក្នុង​តម្លៃ​ថ្លៃ​ជាង​ខាងក្រៅ​ពាក់កណ្ដាល ដែល​បញ្ហា​នេះ​ធ្វើឲ្យប៉ះពាល់​ដល់​អ្នកទោស​ដែល​មាន​ជីវភាព​ខ្វះខាត​យ៉ាងខ្លាំង​៖ «​នៅពេល​សួរ​ចម្លើយ គេ​យក​ខ្សែភ្លើង​ដំបងឆក់​ខ្នង​អ្នកទោស​ឲ្យ​ឆ្លើយ​សារភាព ហើយ​នៅ​ពេល​អ្នកទោស​មិន​ព្រម​ឆ្លង គេ​វាយ​សន្លប់ ២ ទៅ ៣​ដង​ក្នុង​មួយថ្ងៃ​។

​អ្នក​ណា​មាន​លុយ គេ​បាន​ចេញ​ទៅណា​មក​ណា​មាន​សិទ្ធិសេរីភាព​ច្រើនជាង​យើង ចំណែក​យើង​គេ​មិន​ឲ្យ​ដើរ​ចេញ​ទៅ​ណា សូម្បី​តែ​ប្ដី​ប្រពន្ធ​សុំ​ជួបគ្នា ក៏​មិន​ឲ្យ​ជួប​គ្នា​ដែរ​។ សូម​សំណូមពរ​កុំឲ្យ​វាយ​ធ្វើបាប​អ្នកទោស បើ​មាន​អ្នកទោស​ណា​ធ្វើ​ខុស គួរតែ​ដាក់​ពិន័យ​ឲ្យ​ជាប់ទោ​សវិញ​។ គឺ​គេ​រឹតត្បិត​សិទ្ធិ​គ្រប់យ៉ាង សូម្បី​តែ​ចេញ​ពី​ក្នុង​បន្ទប់​ឃុំ​មក​ខាងក្រៅ​នៅក្នុង​ពន្ធនាគារ ក៏​គេ​មិន​ងាយ​ឲ្យចេញ​ដែរ​» ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់