សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទីតាំង​ស្តុក​ឈើប្រណិត​ពីរ​កន្លែង ជាប់​រោង​សិប្បកម្ម ត្រូវ​កម្លាំង​សមត្ថកិច្ច​ក្រុង​បាន​លុង​ចុះបង្ក្រាប​

​ខេត្ត​រតនគិរី ៖ ឃ្លាំង​ស្តុក​ឈើប្រណិត​ប្រភេទ​ឈើ​ធ្នុង​រាប់រយ​កំណាត់​ចំនួន​ពីរ​កន្លែង​ដែល​មាន​ទីតាំង​នៅ​ត្រង់​ចំណុច​. គ្រោម​ម្លប់​ដើម​ស្វាយចន្ទី ជាប់​រោង​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​. ស្ថិតក្នុង​ភូមិ​ភ្នំ​ស្វាយ​. សង្កាត់ បឹង​កន្សែង​. ក្រុង​បាន​លុង​. ខេត្ត​រតនគិរី​បាន​ចុះ​បង្ក្រាប​ពី​ក្រុម​សមត្ថកិច្ច​នគរបាល  ចម្រុះ​ក្រុង​បាន​លុង​។

​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ខុស​ច្បាប់​ខាងលើ​នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​29 ខែ មេសា​.​ឆ្នាំ 2017.  វេលា​ម៉ោង​01,40 នាទី ដែល​ដឹកនាំ​ដោយ លោក ជា ពេជ្រ ព្រះរាជអាជ្ញា​​អម​សាលាដំបូង​ខេត្តរតនគិរី​ផ្ទាល់​តែម្តង​។ ដោយ​មាន​ការចូលរួម​ពី​កងកម្លាំង​ចម្រុះ​. ក្រុង​ ។  កម្លាំង​នគរបាល​​ប៉ុស្ថិ​បឹង​កន្សែង   បើក​ការឡោមព័ទ្ធ ទីតាំង​(​ឃ្លាំង​ស្តុក​)​ឈើ  និង​ធ្វើការ​រិបអូស​យក​ឈើ​ប្រណិត​. បាន​ជាង​10 ឬ​ម៉ក​ម៉ូតូ​ធំៗ​ខ្នាត​យក្ខ ដែល​បរិមាណ​មើល​.   មិន​គ្រោម​ម្ភៃ​ម៉ែត្រ​គីប​ត្រីគុណ​នោះឡើយ​ ដែល​ឈ្មួញ​​ប្រម៉ែប្រមូល​ទិញ​.  តាម​បណ្តា​ស្រុក​នានា​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង រងចាំ​ឪ​កាស​ដឹកជញ្ជូន​ចេញ​បន្ត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។​

​រីឯ រោង​សិប្បកម្ម​កែច្នៃ គ្រឿង​សង្ហារឹម ដែល​ជាប់​និង​ទីតាំង​ស្តុក​ឈើ​ខាង​លើក៍​ត្រ​វ​ការឆែកឆេរ   ពី​ដីការ​សាលាដំបូង​ខេត្ត​ផងដែរ​។​.  និង​ធ្វើកា​រិបអូស​បាន​ឈើប្រណិត​ជាង​03​រឺ​ម៉ក​ធំៗ ហើយ​ដឹកជញ្ជូន ជា​បន្តបន្ទាប់​ទៅ​រក្សាទុក នៅ​ខ័​ណ្ធ្រ​ដ្ធ​បាល​ព្រៃឈើ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​.  ទៅតាម​និតិ​វិច្បា​ប់​។​

​លោក  បូ រ៉ា​ន់​ឌី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បាន​អោយ​សារព័ត៏មាន​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​29​ខែ​ឆ្នាំ​ដដែល​នេះ​ថា     នេះ​ជា​បទល្មើស​ជាក់ស្តែង ការ​លាក់  និង​ស្តុក​ទុក មិន​សហការ​ជាមួយ​សមត្ថកិច្ច នាំអោយ​មាន​ការបង្ក្រាប ជារួម​អស់​ទាំងស្រុង​តែម្តង ។​.   ក្មុង​នោះ​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​ពីរ​កន្លែង​. ព្រមទាំង​រោង​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារឹម​។​

​លោក​បន្តថា ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​ត្រូវបាន​ស្គាល់ ឈ្មោះ​. ង្វៀង យាំង ហ៊ូ​វ​. អាយុ 43​ឆ្នាំ ជនជាតិ​. វៀតណាម​. (​ប្តី​). ប្រពន្ធ​ឈ្មោះ​. អ៊ុត ចាន់ណា អាយុ 33​ឆ្នាំ ជនជាតិខ្មែរ បាន​បើក​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​នេះ​មាន​រយះពេល​បី​ឆាំកន្លងមក​ហើយ​។ រីឯ ទីតាំង​ស្តុក​ឈើ​ពីរ​កន្លែង ខាងលើ​. ត្រូវបាន​គេ​ស្គាល់​ទី 01. ជា​របស់​ឈ្មោះ​. ចែ​អូន​. សក់​ក្រហម ជាប់​រោង​សិប្បកម្ម​ខាងកើត​។ 02. ជា​របស់ តា​សក់ស ជនជាតិ​វៀតណាម ឃ្លាំង​ជាប់​រោង​សិប្បកម្ម​ខាងលិច (​បាំង​សង្ក័សី​ក្រហម​គ្រោម​ម្លប់​ដើម​ចន្ទី​)​។ យុទ្ធនាការ​ចុះ​បោសសំអាត​. ឃ្លាំង​ស្តុក​ឈើ​ប្រណិត និង​តាម​រោង​សិប្បកម្ម ជាច្រើន​ទៀត​ក្នុង​ក្រុង​បាន​លុង ។ ៕
​ដោយ​៖ ចាប សំ អាន​

 

Filed in: ព័ត៌មានជាតិ