សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្ត្រី​ជា​ម្ចាស់​ហ៊ាង​ខា​រ៉ា​អូរ​ខេ​យីហោ​៩៩​ត្រូវបាន​ភ្ញៀវ​អាករ​បណ្ដាលឲ្យ​រងរបួស​

​មណ្ឌលគិរី​៖ ស្ត្រី​ជា​ម្ចាស់​ហ៊ាង​ខា​រ៉ា​អូរ​ខេ​យីហោ​៩៩​ម្នាក់ ត្រូវបាន​ភ្ញៀវ​ក្របួច​សក់​ពីក្រោយ​យក​កាំបិត​ចុង​ស្រួច​យក​មក​អា ករ​តែ​ត្រូវ​ជនរងគ្រោះ​រើ​បំរាស់​ប្រតាយប្រតប់​ដណ្តើម​យក​កាំបិត​បាន​ហើយ​រត់​ស្រែក​ឲ្យគេ​ជួយ​ទើប​រួច​ខ្លួន​ពី​សេចក្តីស្លាប់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ស្ថិតនៅក្នុង​ភូមិ​ដើម​ស្រ​ល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ។​

​បើតាម​សម្តី​របស់​ស្ត្រី​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​បាន​និយាយថា គាត់​មាន​ឈ្មោះ សុខ ចិន្តា​អាយុ​៣៩​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ពង ឃុំ​ពុទ្រា ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ។ រូបគាត់​បាន​មក​ជួល​ហាង​យី ហោ​៩៩​ទើប​បាន​រយៈពេល​តែ​៣​ខែ​ប៉ុណ្ណោះ ហើយ​បាន​បើក​មុខរបរ​លក់​គ្រឿង​ក្លែមស្រា​បៀរ និង​មាន​ដាក់​ខា​រ៉ា​អូរ​ខេ​ឲ្យ​ភ្ញៀ វ​ច្រៀង​លេង​បន្ថែម​ផងដែរ ។

​ស្ត្រី​រងគ្រោះ​បាន​បន្តថា ជនដៃដល់​បាន​ចូលមក​ក្នុង​ហាង​នៅវេលា​ម៉ោង​១០​យប់ ហើយ​ឲ្យ​ដាក់​ស្រា​បៀរ​ឲ្យ​ផឹក និង មាន​រូប​គាត់​អង្គុយ​កំដរ​ពេលនោះ​ជនដៃដល់​បាន​និយាយ​ថា​ពិបាកចិត្ត​ណាស់ រូបគាត់​ក៏​បាន​សួរ​ពិបាក​រឿង​អី​តែ​ជនដៃដល់ មិន​ព្រម​និយាយប្រាប់  ចេះ​តែ​ចាក់​ស្រា​ផឹក​បន្ត​រហូត​ដល់​ម៉ោង​ជិត​១១​យប់  ហើយ​ហៅ​ជនរងគ្រោះ​មក​អង្គុយ​ជិត​គោល​បំ ណង​អោបថើប​គាត់ តែ​រូប​គាត់​មិន​ព្រម​ក៏​បាន​ស្ទុះ​ចេញ ខណៈនោះ​ជនដៃដល់​បាន​ដើរ​មក​ពី​ក្រោយ​ទាញ​សក់​គាត់​ផ្ងារ​មក ក្រោយ ហើយ​យក​កាំបិត​មុខ​ស្រួច​មក​អាក​រ​រូប​គាត់​ទាំង​កំរោល ខណ​:​ពេល​នោះ​ដែរ​គាត់​បាន​រើបំ​រារា​ស់ និង​ចាប់យក​កាំបិ ត​ពី​ដៃ​ជនបង្ករ ហើយ​ស្ទុះ​រត់​ចេញ​ទៅ​ខាងក្រៅ​ស្រែក​ឲ្យគេ​ជួយ ។ ស្ត្រី​រងគ្រោះ​បានឲ្យដឹង​ទៀត​ថា ពេល​នោះ​ជន​បង្ករ​បាន ភ័យ​រត់​គេចខ្លួន​បាត់​បន្សល់ទុក​ស្បែកជើង​មួយគូ និង​កាំបិត​ចុង​ស្រួច​នៅក្នុង​ហាង ។​

​បើ​តាម​ការ​ដឹង​ពី​លោក​អនុ​សេនីយ​ន៍​ឯក វង្ស រចនា នាយការិយាល័យ​ស្រាវជ្រាវ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី បានបញ្ជាក់​ថា សមត្តកិច្ច​កំពុងតែ​ស្រាវជ្រាវ និង​វែកមុខ​ជនដៃដល់​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់ ។ ប៉ុន្តែ​ករណី​ខាង លើ​នេះ​សមត្ថកិច្ច​ជំនាញ​មិនទាន់​សន្និដ្ឋានថា​ជា​រឿង​ប្លន់​រឺ​ជា​រឿង​គំនុំ​នៅឡើយ​ទេ ព្រោះ​មិន​ទាន់​ឃាត់ខ្លួន​ជន​បង្ករ​បាន​នៅ ឡើយ ៕
​ហ៊ិ​ន សុគ​ន់​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម