សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រថយន្ដ​ដឹក​អ្នកដំណើរ​របស់​វៀតណាម និង រថយន្ដ​សាំ​យ៉ុង​ដឹក​ធ្យូង​លួច​បង្កប់​ឈើប្រណិត​ត្រូវបាន​កម្លាំង​ការិយាល័យ​នរគ​បាល​ប្រឆាំង​បទល្មើស​ ​សេដ្ឋកិច្ច​ចុះ​បង្ក្រាប​

​រតនគីរី​៖ កម្លាំង​ការិយាល័យ​នរគ​បាល​ប្រឆាំង​បទ​ ល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នរគ​បាល​ខេត្ត​រតនគិរី បាន​ចុះ​បង្ក្រាប​រថយន្ដ​ខ្នាត​22​កៅអី​ដឹក​អ្នកដំណើរ របស់​វៀតណាម​ចេញចូល​ក្រុង​បាន​លុង​តាម​ច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ បង្កប់​ឈើ​ប្រណិត​ប្រភេទ​ឈើ​ធ្នុង​លាក់​នៅ​ពីគ្រោម​កៅអី​ភ្ញៀវ​អង្គុយ​ត្រូវបាន​កម្លាំង​ជំនាញ​ធ្វើការ​ឆែកឆេរ​និង​រកឃើញ  ហើយ​ចាប់​បង្ក្រាប​ទាំង​តៃកុង​រថយន្ត និង​បញ្ជូន​មក​ខ័ណ្ឌរ​ដ្ធ​បាល​ព្រៃឈើ​ខេត្ត​ភ្លាមៗ ។​

​ដោយឡែក ក្នុង​ថ្ងៃ​ដដែល​នេះ​ផងដែរ រថយន្ដ​សាំ​យ៉ុង​ដឹក​ធ្យូង​លួច​បង្កប់​ឈើ​ប្រណីត​មួយគ្រឿង​ទៀត ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​ចុះ​បង្ក្រាប​បាន​តែ​ក្នុង​ចំណុច​ផ្សេងគ្នា​។​គឺ​នៅ លើ​ផ្លូវជាតិ​លេខ​៧៨ និង​នៅក្នុង​ក្រុង​បាន​លុង នា​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧​នេះ ។​

​លោក​វរសេនីយ៍ឯក នូវ ដា​រ៉ា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានអោយដឹងថា បន្ទាប់ពី​ទទួលបាន​ពត៌មាន​ពី​កម្លាំង​សំងាត់​ថា​៖ មាន​រថយន្ដ​ពីរ​គ្រឿង​បាន​លួច​បង្កប់​ឈើប្រណិត​នៅក្នុង​រថយន្ដ ។

​ភ្លាមៗ​នោះ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ស្រាវជ្រាវ រុករក​រហូត​ប្រទះ​ឃើញ​រថយន្ដ​ទេសចរណ៏​ដឹក​អ្នក​ ដំណើរ​១​គ្រឿង ម៉ាក​ហ៉ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​77B 007.65  នៅ​ចំណុច​ភូមិ​បា​ណុល ឃុំ​ទីង​ចាក់ នៅវេលា​ម៉ោង​៨,៣០​នាទី​ព្រឹក ហើយ​រហូតដល់​ម៉ោង​១០,២០​នាទី​ថ្ងៃ​ដដែល កម្លាំង​របស់​លោក​បាន​ឃាត់​រថយន្ដ​មួយ​គ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​ព្រៃវែង 2A 0175 នៅលើ​ដងផ្លូវ​ជាតិ​លេខ​78​ស្ថិតក្នុង​ភូមិ​7​មករា​សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង ខេត្ត​រតនគិរី    រីឯ ម្ចាស់​រថយន្ត​រត់គេច​បាត់ស្រមោល ។​

​លោកនាយ​ការិយាល័យ​បន្តថា ៖ ប្រតិបត្តិការ​ចុះ​បង្ក្រាប​រហូតដល់​ឃាត់​បាន​រថយន្ត​ទាំង​ពីរ​គ្រឿង​ខាងលើ​នេះ  ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​រតនគិរី និង​មាន​ការដឹកនាំ​របស់​លោក​ផ្ទាល់ ។​

​លោក​បន្ត​ទៀត​ថា​៖ ជនជាតិ​វៀតណាម​ចំនួន​ពីរ​រូប  ដែល​រង​ការឃាត់ខ្លួន​ត្រូវបាន​គេ​ស្គាល់ឈ្មោះ  ០១ : ចុង​វ៉ាន់ គៀត ភេទ ប្រុស អាយុ​36​ឆ្នាំ  ជនជាតិ​វៀតណាម​(​ជា​តៃកុង​រថយន្ត​) ០២: ឈ្មោះ​ង្វៀន ទុង យុយ ភេទ ប្រុស អាយុ​44​ឆ្នាំ ជនជាតិ​វៀតណាម​(​ព្រូឡាន​)  និង​ស្ត្រី​រួម​ដំណើរ​០១​នាក់ ទៀត​មិន​ស្គាល់ឈ្មោះ ។​

​បច្ចុប្បន្ន វត្ថុតាង​រួមទាំង​ជនជាតិ​វៀតណាម​ទាំង​បី​រូប​កម្លាំង​ជំនាញ​បាន​បំពេញ​បែបបទ​បញ្ជូន​មក​ខ័ណ្ឌរ​ដ្ធ​បាល​ព្រៃឈើ​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​ព្រៃឈើ​។​

​តាម​ការវាស់វែង​ពី​ជំនាញ​ខ័ណ្ឌរ​ដ្ធ​បាល​ព្រៃឈើ​ខេត្ត​ឈើ​ដែល​រិបអូស​បាន ពី​រថយន្តក្រុង​វៀតណាម​ថ្លឹង​លទ្ធផល​,,, ចំនួន​11​ដុំ​ស្មើរ​និង​337​គិឡូក្រាម​ប្រភេទ​ឈើ​ធ្នុង​រថយន្ត​សាំ​យ៉ុង ចំនួន​38​ដុំ​ស្មើរ​និង​291,6​គិឡូក្រាម​ប្រភេទ​ឈើ​ធ្នុង ។​

​គួរ​រំលឹក​ផងដែរ​ថា​៖  ប្រជា​ពលរដ្ធ​ទូទាំង​ខេត្ត​រតនគិរី អបអរ​​សាទរ​ចំពោះ​ស្នាដៃ​របស់​លោក​ព្រះរាជអាជ្ញា​ថ្មី​ទើប​កាន់ដំណែង​បាន​ជាង​មួយខែ​ប៉ុណ្ណោះ​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្តន៍​ច្បាប់​បាន​យ៉ាង​ម៉ឺងម៉ាត់​ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​ព្រៃឈើ​ជា​ចំណុច​រសើប ដែល​កើតមាន​នៅ​ខេត្តរ​ត​គិរី  បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ដូច​ភ្លៀងរលឹម នេះ​ជា​ឆន្ទៈ និង​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ដែលបា​ន​ដាក់ចេញ ៕
​ដោយ​៖ ចាប​សំអាន​

Filed in: ព័ត៌មានជាតិ