សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កាកបាទក្រហមកម្ពុជា​សម្ពោធ​អណ្តូងស្នប់​ចំនួន​១៤​អណ្តូង​ដាក់​អោយ​សគម​ន៍​ភូមិ​តា​កុក​ភ្ន​ង ឃុំ​បរខាំ ស្រុក​អូរយ៉ាដាវ​ប្រើប្រាស់​

ខេត្ត​រតនគិរី ៖ អណ្តូងស្នប់​ចំនួន​១៤​អណ្តូង ដែលជា​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា ផ្តល់ជូន​សហគមន៍​ភូមិ​តា​កុក​ភ្ន​ង ឃុំ​បរខាំ ស្រុក​អូរយ៉ាដាវ ត្រូវបាន​ដាក់​សម្ពោធ​អោយ​ប្រើប្រាស់​នា​ព្រឹក​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៧ ក្រោម​វត្ថុ​មាន​ឯកឧត្តម​អ៊ុយ សំអាត នាយក​គ្រប់គ្រង​គ្រោះមហន្តរាយ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​គិតិ​ព្រឹទ្ធ​បណ្ឌិ​តប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​

​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ជិត​២០០​គ្រូ​សារ​នាឱកាស​នេះ​ឯកឧត្តម​អ៊ុយ សំអាត បាន​ពាំនាំ​មក​នូវ​ការសាកសួរ​សុខទុក្ខ​និង​ការ​នឹករលឹក​ពី​សំណាក់​សម្តេច​គិតិ​ព្រឹទ្ធ​បណ្ឌិ​តប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​តា​កុក​ភ្ន​ង​ទាំងមូល ។​

​ឯកឧត្តម​លើ​កឡើ​ថា កាកបាទក្រហមកម្ពុជា​ដែលមាន​សម្តេច​គិតិ​ព្រឹទ្ធ​បណ្ឌិ​តប៊ុន រ៉ានី ហ៊ុន សែន ជា​អ្នកដឹកនាំ​ចំពោះ​សុខ​ទុក​ប្រជាពលរដ្ឋ​ទីទាល់ក្រ ទុរគត់ជន មេម៉ាយ​កូន​ច្រើន និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជាដើម ពោ​គឺ​ទីណា​ជួប​ការលំបាក ទីនោះ​តែង​មាន​វត្តមាន​កាកបាទ​ក្រហម​ចុះជួយ​ជានិច្ច ហើយ​អំណោយ​របស់​កាកបាទក្រហម​ផ្តល់ជូន ហើយ​អំណោយ​របស់​កាកបាទក្រហម​ចុះ​ជូ​យ​ជានិច្ច ហើយ​អំណោយ​របស​កាកបាទក្រហម​ផ្តល់ជូន គឺ​ឈរ​លើ​គោលការណ៍​គ្រឹះ​ទាំង​៧ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ ។​

​ឯកឧត្តម អ៊ុយ សំអាត បន្តថា​ដោយ​មើលឃើញ​ពី​ការខ្វះខាត​ទឹកស្អាត ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ភូមិ​តា​កុក​ភ្ន​ង ទើប​សម្តេច​គិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន សម្តេច​ផ្តល់​ជូន​នូវ​អណ្តូងស្នប់​ចំនួន​១៤ ទុក​ជា​ចំណងដៃ​សំរាប់​អ្នកភូមិ​ដែល​ជា​ផ្នែក​មួយ​នៃ​ការជួយ​លើក​កំពស់​សុខភាព​សាធារណៈ​តាមរយៈ​បាន​ទឹកស្អាត​ប្រើប្រាស់ ឯកឧត្តម​បាន​សំណូមពរ​អោយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ភូមិ​តា​កុក​ភ្ន​ង ត្រូវ​ចូលរួម​ប្រើប្រាស់​ទឹក​អណ្តូងស្នប់​អោយ​បាន​គ្រប់ៗ​គ្នា ហើយ​ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបទ​ពី​ការហូប​ទឹក​ឆៅ មក​ហូប​ទឹក​ឆ្អិន និង​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​នូវ​អណ្តូងស្នប់​ទាំងអស់នេះ​អោយបាន​យូរអង្វែង​។​

​ក្នុង​ឱកាស​នេះ ឯកឧត្តម​បាន​ចែក​អំណោយ​អនុស្សាវរីយ៍​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ម្នាក់ៗ​សា​រ៉ុង​១ ក្រ​ម៉ា​១ និង​ថវិការ​មួយចំនួន ព្រមទាំង​បាន​អញ្ជើញ​កាត់​ខ្សែបូ​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អណ្តូងស្នប់​ដែល​ជា​អំណោយ​កាកបាទក្រហម​ចាប់ពី​ពេលនេះ​តទៅ ។​

​ដោយឡែក ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​មួយ​គ្រួសារ​មាន​កូន​អាយុ​៣​ឆ្នាំ ស្លាប់​និង​មួយ​គ្រួសារ​ទៀត​ស្ត្រី​ចាស់ជរា កាកបាទ​ក្រហម​បាន​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ក្នុង​១​គ្រូ​សារ​អង្គរ​៥០​គីឡូក្រាម ឃី​ត​មួយកញ្ចប់ និង​ថវិការ​មួយចំនួន​ទៀត​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ