សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្លាប់​មនុស្ស​ម្នាក់ របួស​៣​នាក់ និង​ផ្ទះ​ជាង​១០០ ខ្នង​ខូចខាត​យ៉ាងដំណំ​

​ខេត្ត​ព្រះវិហារ ៖ ខ្យល់​កន្ត្រាក់​លាយ​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​១០០​ខ្នង និង​ដំបូល​សាលារៀន​២​ខ្នង រួម​ជាមួយ​បង្គោល​ភ្លើង​អគ្គិសនី​មួយ​ដើម ខណៈ​ដែល​ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​៣​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ស្រាល​។ នេះ​បើ​ការឲ្យ ដឹង​ពី​អភិបាលស្រុក​ជាំ​ក្សាន្ត លោក ជា គឹម​សេង​។​

​លោក​អភិបាលស្រុក​បន្តថា ករណី​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៧​នេះ នៅ​ឃុំ​ចំនួន​៣ ក្នុងស្រុក​ជាំ​ក្សាន្ត មាន​ឃុំ​ជាំ​ក្សាន្ត ឃុំ​រំដោះ​ស្រែ និង​ឃុំ​យៀង​។​

​លោក​បញ្ជាក់ថា បាតុភូតធម្មជាតិ​ខ្យល់​កន្ត្រាក់​លាយឡំ​ភ្លៀង​នេះ បណ្ដាលឲ្យរ​លំផ្ទះ​ទាំងស្រុង​ចំនួន​១៧​ខ្នង របើក​ដំបូល​អស់​ចំនួន ៩២​ខ្នង រលំ​បង្គោល​ភ្លើង​១​ដើម និង​របើក​ដំបូល​សាលារៀន​ចំនួន​២​ខ្នង ព្រមទាំង​បណ្ដាលឲ្យ​ស្លាប់​ស្ដ្រី​ម្នាក់ និង​៣​នាក់​ទៀត​បាន​រងរបួស ធ្ងន់​ស្រាល​៕

 

Filed in: សន្តិសុខសង្គម