សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កាមរី​ដឹក​ឈើបុក​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​របួស​ជា​ទម្ងន់​

ខេត្ត​មណ្ឌលគិរី​ ៖ ភាពអនាធិបតេយ្យ​ បង្ក​អោយ​មាន​នៅ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ​បណ្តាលអោយ​ មនុស្ស​ស្លាប់​ម្នាក់ នឹង​របួសធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង​12​ និង​12​នាទី​ ថ្ងៃ​ទី​23 ​ត្រង់​ចំណុច​ ផ្លូវបំបែក​ ចូល​ភូមិ​អណ្ដូង​ក្រឡឹង ​ឃុំ​សែន​មនោ​រម្យ ​ស្រុក​អូររាំង​ខេត្តមណ្ឌលគិរី​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុន​ពេល​ហេតុ​គេ​ឃើញ​រថយន្ត​កា​ម៉ា​រី​ហើម​ដឹក ឈើ​ប្រណិត ពេញប្រៀប​ឆ្លងកាត់​មុខមន្ត្រី​ជំនាញ​ស្នាក់ការ​អភិរក្ស​ជីវៈចំរុះ​ស្រុក​អូររាំង ដោយ​ល្បឿន​លឿន​ដូច​ព្រួញ​ទាំង​ស្ថានភាព ផ្លូវ​កោង​ខ្លាំង ហើយ​ខណៈនោះ រថយន្ត​ដឹក​ស្រា​បៀរ​អង្គ​ដឹក​ស្រា​អោយ​ម៉ូយ​បត់​ក្បាល​ទទឹង​ថ្នល់ ក៏​បុក​គ្នា​ពេញទំហឹង បណ្ដាល​អោយ​អ្នកបើកបរ​រថយន្ត​ស្រា​បៀរ​អង្គរ​ធ្លាក់​ពី​លើ​រថយន្ត​រងរបួស​ជា​ទម្ងន់ ចំណែក​អ្នកបើកបរ​រថយន្ត​កា​ម៉ា​រី​ដឹក ឈើ​ស្លាប់​តាមផ្លូវ​ពេល​បញ្ជូន​ទៅ​ន្ទីរ​ពេទ្យ​។​

​បើតាម​សំដី​របស់​លោក យិម ចិន្ដា ប៉ូលីស​ចរាចរណ៍ បានអោយដឹងថា អ្នក​ស្លាប់​ក្នុង​ករណី​គ្រោះ​ចរាចរណ៍​ខាងលើ​ឈ្មោះ អ៊ុន សុ​គីម ជា​មន្ត្រីប៉ូលិស បំរើការ​នៅ​អធិការដ្ឋាន​ស្រុ​អូររាំង ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ស្រា​បៀរ​អង្គរ​ឈ្មោះ សៀង លី ភេទ​ប្រុស​អាយុ​32 ឆ្នាំ មាន​ទីលំនៅ ភូមិ​ចំបក់​សង្កាត់​ស្ពាន់​មានជ័យ​ក្រុង​សែន​មនោ​រម្យ​ខេត្ត​មណ្ឌលី​រី រងរបួស​បែកក្បាល ធ្ងន់​។​បច្ចុប្បន្ន​អ្នក ស្លាប់​ត្រូវបាន​ក្រុម​គ្រួសារ​នាំ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី អ្នករបួស​ចូល​ពេទ្យ រថយន្ត​ទាំ​ពីរ​រគ្រឿង​ត្រូវ​សមត្ថកិច្ច​ស្ទូច​យក ទៅ​រក្សាទុក ចំណែក​ឈើប្រណិត​សមត្ថកិច្ច​ប្រគាល់​អោយ​មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​ស្នាក់​ស្រុក​អូររាំង​ ៕
​ហ៊ិ​ន សុគ​ន់​

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី