សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជនជាតិដើម​ភាគតិច​គ្រឹង​ធ្វើ​ពិធី​សែន​ភូមិ សុំ​សុំ​សេចក្តីសុខ ពី​ម្ចាស់​ទឹកដី ម្ចាស់​ព្រៃ​ប្រឹក្សា អារក្សអ្នកតា​ព្រៃភ្នំ​

ខេត្ត​រតនគិរី ៖ ជនជាតិដើម​ភាគតិច​គ្រឹង​មួយ​ភូមិ​តែ​ម្តង បាន​នាំ​គ្នា​កាប់​គោ ក្របី ជ្រូក ផឹកស្រា​ពាង និង​វាយគង​រាំ ធ្វើ​ពិធី​សែន​ភូមិ​ចំនួន​5​ថ្ងៃ ដើម្បី​សុំ​សេចក្តីសុខ ពី​ម្ចាស់​ទឹកដី ម្ចាស់​ព្រៃ​ប្រឹក្សា អារក្សអ្នកតា​ព្រៃភ្នំ តាម​ទំនៀម​ទំលាប់​ប្រពៃណី​តាំងពី​បុរាណកាល​មក ប៉ុន្តែ​អ្វី​ដែល​ចម្លែក​ខុសពី​ពិធី​សែន​របស់​បងប្អូន​ខ្មែរ​នោះ គឺ​ក្រោយ​ពិធី​សែន​ភ្លាមៗ​ក្នុង​រយៈពេល​5​ថ្ងៃ មិន​តម្រូវ​អោយ​អ្នក​នៅ​ក្នុង​ភូមិ​ចេញ​ក្រៅ​ជាដាច់ខាត​។​

​ពិធី​សែន​របស់​ជនជាតិ​គ្រឹង​នៅពេលនេះ គឺ​បាន​ធ្វើឡើង​តាំងតែ​ពី​ព្រឹក​ថ្ងៃ​ទី​06 ហើយ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​10​ខែ​មេសា នេះ​នៅ ក្នុងភូមិ​ទូ​ស្ស ឃុំ​តា​អ​ង ស្រុក​កូន​មុំ ខេត្ត​រតនគិរី ដោយ​មាន​អ្នកភូមិ​រាប់រយ​នាក់ ទាំងប្រុស ស្រី ក្មេង ចាស់ អង្គុយ​ដំកង​គ្នា​ជា​ក្រុមៗ និយាយ​ភាសា​គ្រឹង​របស់គាត់ ក្នុង​សេចក្តី​បួងសួង ដល់​អ្នកថែរក្សា អារក្ស​អ្នកតា វត្ថុ​សក្តិ​សិទ្ធិ អោយ​គ្រប់គ្រង​ថែរក្សា​ពួកគេ​ផុត​ពី​សេចក្តី​ឈឺ ថ្កាត់​ទាំងឡាយ​ទាំងពួង​។​

​មេកន្ទ្រាញ​ប្រចាំ​ភូមិ ឬ​ហៅ​ថា​មេបា​ចាស់ទុំ បាន​និយាយថាៈ ពិធី​នេះ​សែន​ភូមិ​នេះ គឺ​តែងតែ​ធ្វើ​ពី​ចន្លោះ​3​ទៅ​7​ឆ្នាំ​ម្តង​។ មានន័យ​ថា បើក​កាប់​សត្វ​ជ្រូក​ធ្វើ​ពិធី​នេះ​3​ឆ្នាំ​ម្តង តែ​បើ​កាប់​សត្វ​ក្របី ត្រូវធ្វើ​7​ឆ្នាំ​ម្តង ។​

​មេកន្ទ្រាញ​នោះ​បញ្ជាក់ថា កាលណា​ធ្វើ​ពិធី​នេះ​ហើយ អ្នក​នៅ​ក្នុង​ភូមិ​មិនត្រូ​អនុញ្ញាតិ​អោយ​ចេញទៅក្រៅ​ជាដាច់ខាត លើកលែង​អ្នក​ដែល​មាន​ជម្ងឺ ឬ​ឆ្លង​ទន្លេ គឺ​ត្រូវ​គេ​អនុញ្ញាតិ​អោយ​ចេញ​ទៅ ប៉ុន្តែ​មិន​អនុញ្ញាតិ​អោយ​ចូល​ភូមិ​វិញ​ទេ អ្នក​ទាំងនោះ​អាច​សុំ​សំរាក​នៅ​ផ្ទះ​អ្នក​ដទៃ​បាន​នៅ​ក្រៅ​ភូមិ រហូត​គម្រប់​ថ្ងៃ​សែន​ទើប​ចូល​វិញ​បាន​។​

​មេកន្ទ្រាញ​រូបនោះ​បញ្ជាក់បន្ថែម​ថា សត្វ​គោ ក្របី ឬ​សត្វ​ជ្រូក ធ្វើ​ក្នុង​ពិធី​សែន​ភូមិ​នេះ គឺ​បានមកពី​ការ​រៃអង្គាស​ពី​សមាជិក​ក្នុង​គ្រួសារ​និមួយៗ​។ មានន័យ​ថា ក្នុង​ម្នាក់​20000​រៀល បើ​គ្រួសារ​នោះ​មាន​សមាជិក​10​នាក់​ត្រូវ​អស់​ថវិកា​20​ម៉ឺន​រៀល សូម្បី​សមាជិក​ដែល​ជា​ទារក​ទើប​នឹង​កើត​ក៏ដោយ ក៏​ត្រូវតែ​មាន​ចំណែក​ក្នុងការ​បង់​ថវិកា​ចូល​ក្នុង​ពិធី​សែន​នេះ​ផងដែរ  ហើយ​សាច់​ដែល​បាន​ពី​ការកាប់​សត្វ ក៏​ត្រូវ​បាន​ចំណែក​តាម​អ្នកខ្លះ​តិច និង​អ្នកខ្លះ​ច្រើន​ផង​ទៀត ។​

​សូម​ជម្រាប​ថា​ពិធី​សែន​ភូមិ​ជនជាតិដើម​ភាគតិច​នេះ គឺ​ត្រូវ​គេ​តែង​ប្រទះ​ឃើញ​ធ្វើជា រៀងរាល់ឆ្នាំ មាន​ទាំង​ជនជាតិ​ទំពួន គ្រឹង ចា​រ៉ា​យ ព្រៅ​។​ល​។ ដោយ​ពេល​ខ្លះ​ធ្វើ​នៅ​តាម​ភូមិ និង​ពេលខ្លះ​ធ្វើ​នៅ​តាម​ព្រៃ​ចំការ​ជាដើម ដែល​ទិដ្ឋភាព​នោះ​ក្រៅពី​សុំ​សេចក្តីសុខ​ពី​ម្ចាស់ ទឹកដី គឺ​ត្រូវ​ស្និដ្ឋាន​ផ្សេង​ទៀត​ថា ក្នុង​បំណង​សាមគ្គីភាព​ជា​រឿង​សំខាន់​ផង​ដែរ​៕
​ដោយៈ យឹម សារិទ្ធិ​

 

Filed in: ព័ត៌មានជាតិ