សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចំនួន​ពលករ​ខ្មែរ​ដែល​ថៃ​ចាប់បញ្ជូន​មក​ស្រុក​វិញ​កើនឡើង​

ខេត្ត​បន្ទាយមានជ័យ ​៖ ​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​តាម​រថយន្ត​ទ្រុង​ជាច្រើន​នាក់ មក​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ក្នុង​មួយ​ថ្ងៃៗ​រាប់រយ​នាក់ នៅ​ចុង​ខែ​មីនា និង​ដើម​ខែ​មេសា​២០១៧ ខណៈ​ចំនួន​ពលករ​ខុសច្បាប់​ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​ក្នុង​ខែ​មីនា មាន​ជិត​៩០០០​នាក់ គឺ​ច្រើន​ពេក​ហើយ ។​

​បើតាម​សម្តី​មន្ត្រី​បំរើ​ការងារ​នៅ​ទីតាំង​ទទួល​ពលករ​ក្នុង​ភូមិ​ប៉ោយ​ប៉ែត សង្កាត់​ប៉ោយប៉ែត បាន​ប្រាប់ថា នៅ​ចុង​ខែ​មីនា​និង​ដើម​ខែ​មេសា​នេះ ពលករ​បញ្ជូន​ពី​ថៃ​ដោយ​រថយន្ត​ទ្រុង​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​ហាក់​មាន​ការកើនឡើង ហើយ​ថ្ងៃ​ខ្លះ​មាន​រហូត​ជាង​១០​រថយន្ត​ទ្រុង ឬ​ជាង​៧០០​នាក់ ។​

​មន្ត្រី​ដដែល​បន្តថា ចំនួន​ពលករ​ថ្ងៃទី​៣០​មីនា មាន​ចំនួន​៣៣៦​នាក់ ថ្ងៃទី​៣១ មីនា មាន​៤០១​នាក់​/​ថ្ងៃទី​០១ មេសា មាន​៦៣៥​នាក់ និង​ថ្ងៃ​ទី​០២ មេសា មាន​ចំនួន​៧១២​នាក់​។​

​ដោយឡែក​ពលករ​សរុប​ក្នុង​ខែ​មីនា​មាន​ចំនួន​៨៧៨៤​នាក់ ក្នុងនោះ​ស្រី​ចំនួន​៣១៧៥​នាក់ និង​កុមារ​៨៩៥​នាក់ ។​

​មន្ត្រី​ខាង​លើ​ប្រាប់ទៀតថា ពលករ​បញ្ជូន​ត្រឡប់​ដើមខែ​មីនា​មួយចំនួនធំ​ទើប​ចេញពី​កម្ពុជា ។ ពលករ​បញ្ជូន​ត្រឡប់​នៅ​ចុង​ខែ​មីនា និង​ដើម​ខែ​មេសា សុទ្ធតែ​ជា​ពលករ​វិល​ត្រឡប់​ពី​តាម​បណ្តា​ខេត្ត​ក្រុង​ក្នុង​ប្រទេស​ថៃ​នៅ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី ហើយ​ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ ពេល​ឆែក​រក​ឯកសារ​ចេញ​ចូល​ប្រទេស​របស់​គេ​អត់​ឃើញ​មាន​ហើយ​ចោទថា ជា​ពលករ​គ្មាន​ច្បាប់ ។​

​បុរស​វ័យ​ចំណាស់​មួយ​រូប​ឈ្មោះ នួន សិត អាយុ​៧៤​ឆ្នាំ នៅ​ភូមិ​ព្រៃទទឹង និយាយថា ការចាកចេញ​ទៅរក​ការងារ​ធ្វើ​នេះ ដោយសារ​នៅ​ផ្ទះ​ពួកគេ​មិន​មាន​ការងារ​ណា​រកចំណូលបាន ហើយ​ជីវភាព​ក្នុង​គ្រួសារ​ក៏​ខ្សត់ខ្សោយ​ផង ។​

​ចំណែក​ស្ត្រី​ចំណាស់​ឈ្មោះ ជា ណាត អាយុ​៥៧​ឆ្នាំ និយាយថា នៅ​ភូមិ​ព្រៃទទឹង​នេះ បើ​មាន​បុណ្យទាន​ឬ​មាន​រៀប​មង្គលការ គឺ​មិន​មាន​មនុស្ស​ចូលរួម​ទេ ដោយសារ​តែ​អ្នក​ភូមិ​បាន​ចាកចោល​ផ្ទះ​អស់ហើយ នៅ​តែ​មនុស្ស​ចាស់ៗ​ប៉ុណ្ណោះ​ជា​អ្នក​ចាំ​ផ្ទះ ។ ឯ​ស្ត្រី​អ្នក​ភូមិ​ម្នាក់​ទៀត បាន​ចង្អុល​ទៅផ្ទះ​៣​ខ្នង​ដែរ​បិទទ្វារ​ចោល​នោះ​ថា ផ្ទះ​៣​គ្រួសារ​នេះ​គេ​ឱ្យ​គាត់​ជា​អ្នក​ចាំ​តែម្នាក់ឯង​ទេ ព្រោះ​ម្ចាស់ផ្ទះ​ទៅរក​ការធ្វើ​នៅ​ស្រុកថៃ​អស់​ទៅហើយ ។​

​លោក មូល ខុន ប្រធាន​ភូមិ​ព្រៃទទឹង បានឱ្យដឹងថា អ្នក​ភូមិ​ព្រៃទទឹង​មាន​ជាង​១០០​គ្រួសារ តែ​ជាង​១០​គ្រួសារ​បាន​ចាកចេញ​ចោលផ្ទះ និង​ជាង​១០០​នាក់​ទៀត​ចាកចេញ​ពី​ស្រុកកំណើត ទៅ​រក​ការងារ​ធ្វើ​ស្ងាត់​ភូមិ​ផង​ដែរ ។ លោក​បន្តថា នេះ​គ្រាន់តែ​ភូមិតូច​មួយ​ប៉ុណ្ណោះ មាន​ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ​ចាកចោល​ផ្ទះ​និង​ជាង​១០០​នាក់ ក៏​បាន​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ស្រុក ។ លោក​មេភូមិ​បញ្ជាក់ថា មិនមែន​តែ​ភូមិ​គាត់​នេះ​ទេ​ដែល​ពលរដ្ឋ​បានធ្វើ​ចំណាកស្រុក នៅ​ភូមិ​ផ្សេង​ទៀត​ក៏​ច្រើន​ដែរ ។ ថ្វី​បើ​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច​ជាប់​ព្រំដែន​ប្រទេស​វៀតណាម តែ​ក្រុម​អ្នក​ធ្វើ​ចំណាកស្រុក បែរ​ជា​សម្លឹង​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ទៅវិញ​៕

Filed in: ព័ត៌មានជាតិ