សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃាត់ខ្លួន​ឳ​ពុក​ចិញ្ចឹម​បង្ខំ​រំលោភ​សន្ថវៈ កូនចិញ្ចឹម​អាយុ ១០ ឆ្នាំ​រាប់​ដង​

ក្រចេះ ៖ បុរស​ម្នាក់​ចាប់​បង្ខំ​រំលោភ​សេពសន្ថវៈ លើ​កូនចិញ្ចឹម​អាយុ​១០​ឆ្នាំ​រាប់​ដង ក្នុង​មួយ​ខែៗ​តាំងពី​ឆ្នាំ​២០១៥ រហូតមក​ត្រូវបាន​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ តាម​ពាក្យបណ្តឹង​របស់​ប្រពន្ធ ។​

​ហេតុការណ៍​ចាប់ខ្លួន​ជនល្មើស​បាន​ធ្វើឡើង​នៅ​ចំណុច​ជើងភ្នំ​អាយៀ​ភូមិល​ច​ឃុំ​កន្ទួត​ស្រុកចិត្រ​បុរី​ខេត្តក្រចេះ​កាលពី​ថ្ងៃ​ទី​២៥​ខែ​មីនា​ឆ្នាំ​២០១៧​។​

​មន្ត្រី​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ​លឿត​ឌី​អាយុ​៣៩​ឆ្នាំ ប្រពន្ធ​ឈ្មោះ​គឹម​គង្គា​អាយុ​៣៦​ឆ្នាំ ។ ឯ​កុមារី​ជា​កូនចិញ្ចឹម​ឈ្មោះ​.​ឌ​.​ល​.​ក​អាយុ​១២​ឆ្នាំ រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ចិញ្ចឹម​ក្នុង​ភូមិ​អាយៀ​ភូមិល​ច​ឃុំ​កន្ទួត​ស្រុកចិត្រ​បុរី ។
​មន្ត្រី​បាន​បន្តថា មុន​មាន​ហេតុការណ៍​នៅ​អំឡុង​ឆ្នាំ​២០១៥​ជនសង្ស័យ​បាន​សុំ​កុមារី​រងគ្រោះ​អាយុ​ទើបតែ​១០​ឆ្នាំ​ពី​អ្នក​ភូមិ​ម្នាក់​យក​មក​ចិញ្ចឹម​ចាត់ទុក​ជា​កូនបង្កើត​ដោយ​ដាក់​ឈ្មោះ​ត្រកូល​របស់ខ្លួន​(​ជនសង្ស័យ​)​ឲ្យ​កុមារី​នោះ​ទៀត​ផង​។​

​មន្ត្រី​ដដែល​បាន​បន្តថា ក្រោយ​យកមក​ចិញ្ចឹម​ជនសង្ស័យ​តែង​បាន​យក​កុមារី​រងគ្រោះ​ទៅ​ដេក​ចាំចម្ការ​នៅ​ឆ្ងាយ​ពី​ភូមិ ។ ដោយ​មាន​ឱកាស​ជនសង្ស័យ​ជា​ឪពុកចិញ្ចឹម​បាន​ចាប់​រំលោក​សេពសន្ថវៈ​ជា​រៀងរាល់​ខែ ដោយ​ក្នុង​មួយខែៗ​ពី​៩​ទៅ​១០​ដង ។ ក្នុងនោះ ជនសង្ស័យ​តែង​បាន​គំរាម​សម្លាប់ បើ​កុមារី​នោះ​ហ៊ាន​ប្រាប់​ទៅ​ម្តាយ​(​ប្រពន្ធ​)​ឬ​ប្រាប់​អ្នកភូមិ ។ លុះដល់​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧ ជនសង្ស័យ​ឈ្មោះ លឿត ឌី ជា​ឪពុកចិញ្ចឹម បាន​ចាប់រំលោភ​កុមារី​រងគ្រោះ​បាន​ម្តង ។ មកដល់​ថ្ងៃ​ទី​២៣​ខែ​មីនា​បាន​ចាប់រំលោភ​ម្តង​ទៀត​។​

​ប្រភព​បាន​បន្តថា​នៅ​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០១៧ កុមារី​រងគ្រោះ​បាន​មក​ភូមិ​ក៏​បាន​យក​រឿងរ៉ាវ ដែល​ឪពុកចិញ្ចឹម​ប្រព្រឹត្ត​មកលើ​ខ្លួន​ទាំង​ប៉ុន្មាន​ប្រាប់​ម្តាយចិញ្ចឹម​(​គឹម​គង្គា​)​ឲ្យដឹង ។ នៅ​ថ្ងៃ​ខែ​ឆ្នាំ​ដដែល ឈ្មោះ គឹម គង្គា បាន​នាំ​កូនស្រី​នោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល ។ បន្ទាប់ពី​ទទួល​បណ្តឹង​សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ លឿត ឌី យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កន្ទួត ។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​រំលោភ​នាង តាំងពី​ឆ្នាំ​២០១៥ រហូត​មក​មែន ។​

​ក្រោយ​ពី​សារភាព​របស់​ជនសង្ស័យ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការខេត្ត​នៅ​ថ្ងៃទី​២៦​ខែ​មីនា​នេះ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕

 

 

Filed in: ព័ត៌មានជាតិ