សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដណ្ឌឹង​កូន​គេ​មិន​បាន​ផឹកស៊ី​ស្រវឹង យក​កាំភ្លើង​មក​បាញ់​ដល់ផ្ទះ​

ខេត្ត​មណ្ឌលគិរី ៖  កាលពី​យប់ ថ្ងៃទី​១៥.១១.២០១៤​ម៉ោង​ប្រមាណ​ជា​១១.០០ មាន​ការបាញ់រះ​ដល់​សាហាវ​មួយ​បាន​កើតឡើង នៅក្នុង​ភូមិ​ពូ​រ៉ា​ង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង ខេត្ត​មណ្ឌលគិរី ធ្វើអោយ​ត្រូវរបួស​ជើង​ទាំង​សងខាង របស់​ប្ដី​ប្រពន្ធ​ពីរ​នាក់​ជា​ទម្ងន់ ។​

​បើ​តាម​សាក្សី​ខាង​ជនរងគ្រោះ​បាន​ប្រាប់​អោយដឹងថា មុនពេល​កើតហេតុ ជនដៃដល់ បរ​បួល​គ្នីគ្នា​ផឹកស៊ី​ទល់​មុខផ្ទះ​ជនរងគ្រោះ ផឹកស៊ី​ស្រង​វឹង ក៏​ឈ្លោះប្រកែក​គ្នា ប្រច័ន្ទ​និង​ស្ត្រី​ដែល​ខ្លួន​ដណ្ដឹង​មិន​បាន​កាលពីមុន​មក​.​លុះដល់​ម៉ោង​ប្រហែលជា​១១​យប់ ជនដៃដល់​បាន​មក​ឈរ​មុខផ្ទះ​ជនរងគ្រោះ​ស្រែកហៅ​ប្អូនស្រី​របស់​គូ​ដណ្ដឹង​ថា ស្រី​ម៉ៅៗ​បើកទ្វារ​ប្អូនស្រី​ដែល​ឈ្មោះ​ស្រី​ម៉ៅ​មិន​ព្រម​បើកទ្វារ ក៏​ស្រាប់តែ​ជនដៃដល់ ច្របាច់​ពិល​បំភ្លឺ​ចូល​ក្នុងផ្ទះ​រួច​ក៏​ស្រាប់តែ​បាញ់រះ​ចំនួន​7​គ្រាប់​បណ្ដាល​អោយ​ចំ​ជើង​ជនរងគ្រោះ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​។​

​ជនរងគ្រោះ​ជា​ប្ដី​ឈ្មោះ អ៊ិត ថុល អាយុ​54 និង​ប្រពន្ធ​ឈ្មោះ ឃឿន​គា អាយុ​52 រស់នៅ​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ​។
​សាក្សី​ជនរងគ្រោះ​បាន​បន្តទៀតថា​ជន ដៃដល់​មានឈ្មោះ សុក អាយុ​ប្រហែល​ជាង​30​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ពូ​ទ្រំ ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង ខេត្ត​មណ្ឌលគិរី​។
​ពត័មាន​លំអិត​យ៉ាងណាៗ​ទៀត​នោះ  អ្នក​សារ​ពត័មាន សុំ​ការបំភ្លឺ​ពី​សមត្ថកិច្ច​មិន​ទាន់​បាន​ដឹង​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​លោក ប៊ូ​ប៊ុនឈាត អធិការ​ស្រុក​អូ​រាំង​កំពុងតែរ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់ ។ គ្រាន់តែ​ដឹងថា ឈ្មោះ សុក នេះ​ដែល​ជា​ជនដៃដល់ មិនមែន​ជា​មន្ត្រី​អី​នោះទេ គាត់​ជា​ប្រជាជន​ធម្មតា តែ​ប៉ុណ្ណោះ​តែ​គាត់​មាន​អាវុធ​កាន់ មិនដឹង​ជា​គាត់​បាន​អាវុធ​នេះ​មក​ពី​អ្នកណា​ទេ ៕
​ហ៊ិ​ន សុគ​ន់​.

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម