សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ ឃាត់​រថយន្ត​១​គ្រឿង និង​រឹបអូស​ឈើ​បាន​ជាង ៨​ម៉ែត្រគូប​

​ក្រចេះ​៖ លោក ប​ញ្ចៈ សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ចំនុច​ហាង​បាយ​ចំនួន ២​កន្លែង​ផ្សេង​គ្នា រឹបអូស​បាន​ឈើ​អារ​សសរ​ប្រមាណ​ជា ៨០​ដើម និង​ឃាត់​រថយន្ត​សាំង​យ៉ុង​មួយគ្រឿង ខណៈ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន ។ ប្រតិបត្តិ​ការណ៍​នេះ គឺ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​១៥​នាទី ថ្ងៃទី​០៨ ខែ​មិនា ឆ្នាំ​២០១៧ ឋិត​នៅ​ចំនុច​ក្រោម​សួន​ស្នេហ៍​ថ្មបាំង ក្នុង​ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ។​

​សមត្ថកិច្ច បានឲ្យដឹងថា ក្នុង​ប្រតិបត្តិ​ការណ៍​បង្ក្រាប​នោះ បាន​ចុះ​នៅ​ទីតាំង​ចំនួន ២​គោលដៅ គឺ​នៅ​ចំនុច​ហាង​បាយ យីហោ យូ​អ៊ី និង​នៅ​ហាង​បាយ ដែល​មាន​យីហោ អូន​នាង រឹបអូស​បាន​ឈើ​អារ​ក្រហម​ប្រភេទ​លេខ​១ សសរ​ជ្រុង ចំនួន ៨០​ដើម នឹង​រថយន្ត​សាំង​យ៉ុង​មួយគ្រឿង គ្រា​ដែល​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ ។​

​ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​សំណាក់​លោក ប​ញ្ចៈ សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាក់ស្ដែង ក៏​ផ្ទុះ​កើត​មាន​ការរារាំង នឹង​ចរិក​កាង​បទល្មើស​ព្រៃឈើ​យ៉ាងខ្លាំង​ពី​សំណាក់​ម្ចាស់​ហាង​ស្រី​បាយ ដែល​មាន​យីហោ យូ​អ៊ី ដោយ​បញ្ចេញ​កាយវិកា​ច្រងេងច្រងាង​ដាក់​ទៅលើ​សមត្ថកិច្ច គ្រា​នោះ​សមត្ថកិច្ច​ក៏​បាន​ដាក់​ខ្នោះ​ភ្លាមៗ​ដើម្បី​សម្រួល​ដល់​ក្រុមការងារ​ក្នុង​ការបង្ក្រាប ។ ដោយ​មាន​ការសុំ​ការលើកលែង​ពី​ក្រុមគ្រួសារ ស្ត្រី​ម្ចាស់​ហាង​បាយ​យីហោ យូ​អ៊ី ក៏​ត្រូវបាន​ដោះលែង​ឲ្យ​រួច​ខ្លួន​វិញ ។​

​ក្រោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ បង្ក្រាប​ឃាត់​រថយន្ត​បាន​មួយ​គ្រឿង និង​រឹបអូស​បាន​ឈើ​អារ​ប្រភេទ​សសរ​ជ្រុង​ជា​ច្រើន​ដើម មន្ត្រី​នា​ញ​រដ្ឋបាល​ព្រៃឈើ​ក៏​បាន​ដឹក​ជញ្ជូន​យក​មក​រក្សាទុក និង​វាស់វាង​នៅ​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ខ្សារ ។​
​លោក ម៉ី វុទ្ធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ បានបញ្ជាក់​ថា ឈើ​ទាំង​នោះ​មាន​ចំនួន ៨០​ដើម ជា​ប្រភេទ​ឈើ​សសរ​ជ្រុង ស្មើនឹង​ជាង ៨​ម៉ែត្រគូប ៕

 

Filed in: ព័ត៌មានជាតិ