សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សង់អគារស្នាក់នៅមួយខ្នងទៀត ក្នុងបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី

ខេត្ត​រតនគិរីៈ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី បាន​ចាប់ផ្តើម​សាងសង់​អគារ​មួយ​ខ្នង​ទៀតហើយ ដើម្បី​ជា​ប្រយោជ​សំរួល​ដល់​ការបំរើ​ការងារដល់​នាយទាហាន ពលទាហាន​នៅក្នុង​មូលដ្ឋាន​នេះ ។​

​អគារ​មួយ​ខ្នង​ដែល​សង់​ផ្ទាល់​ដី​មាន​១០​បន្ទប់​នេះ គឺ​បាន​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ ចូលរួម​ដោយ​ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​រតនគិរី ។​

​របាយការណ៍​អោយដឹងថាៈ អគារ​មួយ​ខ្នង​នេះ​គ្រោង​នឹង​សង់​ឡើង​ក្នុង​ទឹកប្រាក់​ចំនួន​១៣​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ។ ក្នុងនោះ​ឧត្តមសេនីយ៍ត្រី គឹម រស្មី បាន​ចូលរួម​ចំណាយ​ទឹកប្រាក់​ផ្ទាល់​ខ្លួន​ចំនួន​៥​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ទឹកប្រាក់​ក្រៅពីនោះ គឺជា​ទឹកប្រាក់​សប្បុរសជន​និង​មន្ត្រី​អាវុធហត្ថ​ក្រោម​ឳ​វា​ទ​។​

​ឧត្តមសេនីយ៍ត្រី គឹម រស្មី អោយដឹងថាៈ អគារ​នេះ​គឺ​សំរាប់​កំលាំង​អាវុធហត្ថ​ស្នាក់​នៅ​បំពេញភារៈកិច្ច​ជា​កងកំលាំង​ប្រដាប់អាវុធ ហើយ​លោក​កំពុងតែ​ជម្រុញ​អោយ​ការសាងសង់​បាន​ឆាប់រហ័ស ដើម្បី​ជា​ប្រយោជ​អង្គភាព​ផង និង​ទុកជា​សម្បត្តិ​រដ្ឋ​ផងដែរ ៕
​ដោយៈ យឹម សារិទិ្ធ​

 

Filed in: ព័ត៌មានជាតិ