សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​៤៣ គ្រួសារ​នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ស្នើ សុំ​អន្តរា​គន៍​ពី​សម្តេច​តេជោ​នាយរដ្ឋមន្ត្រី ហ៊ុន សែន​ជួយ​ដោះស្រាយ រឿង​ឈ្មួញ​ដី​រំលោភ យក​ដី របស់​ពួកគាត់​

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ប្រមាណ​២០​នាក់​តំណាងអោយ​៤៣​គ្រួសារ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ដែល​បាន​បាន​ទិញ​ដី​ពី​លោក​អៀរ គុយ​ម៉ង់ បាន​ចោទប្រកាន់​ថា ក្រុម​របស់​លោក លី ផេង រំលោភ​យក​ដី​៤៣​ប្លង់ តាំងពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ នៅក្នុង​តំបន់​អភិវឌ្ឍន៍​ថ្មី​ជាប់​ខាងកើត​ក្រុមហ៊ុន​លាង សេង​ក្នុុង​ភូមិ​ទី​៧ សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង ។

​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភះ ឆ្នាំ​២០១៧ បាន​មកជួបជុំ​គ្នា​លើក​បដា​លើដី​ទំនាស់ សុំ​សំណូមពរ​ដល់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ហ៊ុន សែន មេត្តា​ជួយ​ដោះស្រាយ​យក​ដី​ពី​ក្រុមហ៊ុន លី ផេង មក​អោយ​ពួកគាត់​វិញ​ដើម្បី​សាង់សង់​លំនៅដ្ឋាន​រស់នៅ​ស្របច្បាប់​ដោយ​អនុគ្រោះ​ផង​។

​តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​ខាងលើ​បាន​និយាយ​អោយដឹងថា​៖ យោងតាម​ផែនការអភិវឌ្ឍន៍​ច្រាំងទន្លេ​របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង នៅក្នុង​ខែ​មេសា ឆ្នាំ​២០១៦ ពួកគាត់​បាន​នាំគ្នា​ទិញ​ដី​១​ប្លង់ៗ​ម្នាក់​ដែល​មាន​ទំហ៊ំ​៥​ម៉ែត្រ គុណ​២០​ម៉ែត្រ​នៅ​ចំណុច​ចុង​កោះ​ក្នុងភូមិ​ទី​៧ សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង​ពី​ក្រុមហ៊ុន លោក អៀរ គុយ​ម៉ុង មាន​តម្លៃ​ក្នុង​១​ប្លង់​ចាប់ពី ៥.២០០​ដុល្លា​ទៅ​១៥០០០$ ដោយ​មាន​លោក​មេភូមិ​ទៅ​៧ និង​លោក​ចៅសង្កាត់​ខ្សាម​ចុះហត្ថលេខា​ទទួល​ស្គាល់​លើ​លិខិត​លក់​ទិញ​ត្រឹមត្រូវ និង​ដឹង​ឭ​ផងដែរ ពួកគាត់​និយាយថា បើ​អជ្ញាធរ​ភូមិ សង្កាត់​មិន​ទទួល​ស្គាល់​ពួក​គាត់​ក៏​មិន​ទិញ​ដែរ ។ ស្រាប់តែ​នៅ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៦ គេ​ឃើញ​លោក លី ផេង ( នៅ​ក្រុងភ្នំពេញ ) និង​បក្សពួក​ដោយ​មាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​មួយចំនួន​មក​ការពារ​ពួកគេ​ផង​នោះ បាននាំគ្នា​មក​ដក​បង្គោល​ព្រុំដី និង​រុះ​រោង​ក្នុង​ដី​របស់​ពួកគាត់ ហើយ​ក្រុម​លោក លី ផេង បាន​ធ្វើ​របង​ហ៊ុំ​ពទ្ធ័លួស​បន្លាយកដី របស់​ពួកគាត់​ដោយ​និយាយថា ដី​ទាំងនេះ​ជា​ដី​របស់ លី ផេង មិនមែន​ដី​របស់​អៀរ គុយ​ម៉ង់​ទេ បើ​អ្នកណា​ហ៊ាន​ដក​បង្គោល​គេ​ចេញ​១​ដើម គឺ​ត្រូវ​សង​គេ​២០០០​ដុល្លា ហើយ​បើ​ចង់​ប្តឹង​ទៅ​ណា​ក៏​ប្តឹង​ទៅ​។

​ក្នុង​ការទិញ​ដី​នេះ​ពួកគាត់​ភាគច្រើន បាន​ខ្ចី​ចងការ​ប្រាក់​ពី​ធនាគារ ព្រោះតែ​ចង់បាន​ដី​សង់​ផ្ទះ​នៅ​រកស៊ី​ជិត​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​លាង សេង​ដែល​ខេត្ត​តម្រូវអោយ​សាង់​ផ្សារ​ថ្មី​នៅ​ទីនោះ ប៉ុន្តែ​បែរជា​ត្រូវ​គេ​រំលោភ​យក​អស់​ទៅ​វិញ ។ កន្លងមក ពួកគាត់​បាន​ដាក់​លិខិត​ស្នើ​សុំ​អន្តរា​គម ទៅ​អាជ្ញាធរ​សង្កាត់​ខ្សាម លោក​អភិបាលក្រុង​កំពង់ឆ្នាំង ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង លោកជំទាវ​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង លោកជំទាវ កែ​ចន្ទ័​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង និង​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧ នេះ​ក៏​បាន​ដាក់​លិខិត​ទៅ ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ដែនដី​នគររូបនីយកម្ម សំណង់ និង​សុរិយោដី និង​ក៏​បាន​ដាក់ជូន​ខុទ្ទកាល័យ​សម្តេច​នាយ​រដ្ឋមន្ត្រី​ផងដែរ ប៉ុន្តែ​មក​ដល់ពេលនេះ​ស្ងាត់​សូន្យឈឹង មិនទាន់​ឃើញ​ស្ថាប័ន​ណា​ជួយ​ដោះស្រាយ​ឡើយ ហេតុនេះហើយ​ទើប​ពួកគាត់​សំណូមពរ​តា​រយៈ​សារព័ត៌មាន​ដើម្បី​អោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តា​ជួយ​ដោះស្រាយ​រឿង​នេះ​អោយ​ពួក​គាត់​ដោយ​ក្តី​អនុគ្រោះ​ផង​។

​ទាក់ទង​និង​រឿងនេះ លោក អៀរ គុយ​ម៉ុង បាន​និយាយ​អោយដឹងថា​៖ លោក​ក៏​ជា​ជង​រងគ្រោះ​ដែរ​ព្រោះថា លោក​បាន​ទិញ​ដី​ខាងលើនេះ ពី​ឈ្មោះ ជៀម ហៃ ដោយ​បាន​ប្រគល់​ប្រាក់​អោយ​គ្រប់​ចំនួន​អស់ហើយ និង​បាន​យក​ដី​នេះ​មក​លក់​បន្ត​អោយ​ប្រជាពលរដ្ឋ​ខាងលើ ដោយ​មាន​អាជ្ញាធរ​ភូមិ​សង្កាត់​ដឹង​ឭ​និង​ទទួលស្គាល់ តែ​ក្រោយមក​បែ​ជា លោក លី ផេង ប្តឹង​ថា​លោក​រំលោភ​យក​ដី​គាត់ យកទៅ​លក់​ទៅ​វិញ ។

​ចំណែក​លោក លី ផេង បាន​និយាយ​អោយ​ក្រុម​អ្នកកាសែត​ដឹងថា​៖ លោក​បាន​ទិញ​ដី​ខាងលើនេះ ពី​ឈ្មោះ ជៀម ហៃ ជា​ម្ចាស់​ដី តាមរយះ​លោក អៀរ គុយ​ម៉ុង​ដោយ​ផ្ដល់​លុយ​ទៅ​អោយ​លោក​អៀរ គុយ​ម៉ង់​ជា​អ្នក​យក​ទៅ អោយ លោក​ជៀម ហៃ​ជា​ម្ចាស​ដី ប៉ុន្តែ​បែ​ជា​លោក អៀរ គុយ​ម៉ុង បាន​រំលោភ​យក​ដី​ទាំងអស់នោះ​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន​ហើយ​យក​ដី​នោះ​ទៅ​អង្កន់ លក់​បន្ត​អោយ​ប្រជាពលរដ្ឋ​ខាងលើ​។

​សូមបញ្ជាក់​ថា ៖ រឿងរ៉ាវ​ខាងលើនេះ លោក អៀរ គុយ​ម៉ុង និង​លោក លី ផេង បាន​នឹង​កំពុង​ប្តឹងផ្តល់​ក្ដី​ក្ដាន់​គ្នា​នៅ​តុលាការ​ខេត្ត​កំពង់ឆ្នាំង​សព្វថ្ងៃ​រហូត មកដល់ពេលនេះ​មាន​រយះពេល​ជាង​៥​ខែ​មក​ហើយ មិនទាន់​ឃើញ​តុលាកា​ជំនំ​ជុំ​រះ​រឿងក្ដី​នេះ​នៅឡើយ​ទេ​។

​បើ​យោង​តាម​ប្រភព​បាន​បង្ហើប​អោយដឹងថា ភាគី​ទាំងសងខាង​បាន​រក​លេស​ល្បិច​វិធី​ធ្វើ​បាប​គ្នា​ទៅវិញ ទៅមក​រៀងៗ​ខ្លួន​ដោយ​ភាគី​ខាង​លោក អៀរ គុយ​ម៉ង់ បាន​បុកលុយ​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លា ទៅអោយ​តុលាការ​ខេត្ត​កពង់​ឆ្នាំង​អោយ​ចាត់ការ​ភាគី​លោក​លី ផេង ហើយ​តុលាការ​បាន​រក​ល្បិច​វិធី​ដោយ​លើកយក​សំ​ុ​ណំ​រឿង​រដ្ឋបាល​ព្រៃឈើ​ប្ដឹង​លោក​លន់ ឡេង​ពីបទ​រារាំង​កិច្ច​ការងារ​សមត្ថកិច្ច​ក្នុងករណីរ​ចាប់​រថយន្ត​តា​កុម៉ា​ដឹក​ឈើរាជ​ថ្កុល​៣​ដំ​ុ​និង​ឈើ​អា​២​ដំ​ុ​នៅ​ចំណុច​ត្នោត​១​ដើម​ក្នុង​ភូមិ​ត្រពាំង​ម្លូ ឃុំ​គ្រាំង​ស្គា កាលពី​អំឡុង​ឆ្នាំ​២០១៤​កន្លង​ទៅ​យក​មក​ចាត់​ការ ហើយក៏​បាន​ចាប់​លោក​លន់ ឡេង​តំណាង​លោក​លី ផេង​ដាក់​ពន្ធនាគា​រហូត​សព្វថ្ងៃ​។

​ចំណែក​ភាគី​ខាង​លោក​លី ផេង វិញ​ក៏​បាន​រក​ល្បិច​វិធី ប្ដឹភាគី​លោក​អៀរ គុយ​ម៉ង់​វិញ​ផង​ដែរ​ដោយ​ប្ដឹង​លោក​សាយ សូរ​តំណាង​លោក​អៀរ គុយ​ម៉ង់ ទៅ​តុលាការ​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ ក្នុងករណី​ទិញ​លក់​រថយន្ត​បា​ឡែន​១​គ្រឿង​ដែល​មាន​តម្លៃ​ត្រឹមតែ​៤៥០០$ ប៉ុន្តែ​ក្នុង​លិខិត​លក់​ទិញ​រថយន្ត​នោះ​មាន​តម្លៃ​រហូត​ដល់​៨៥០០$​ឯណោះ ហើយ​តុលាការ​ក៏​បាន​ចាប់​លោក​សាយ សូរ​ដាក់​ពន្ធនាគា​វិញ​ដែរ​ពី​បទ​ឆបោក​និង​រំលោភ​លើ​សេចក្ដីទុកចិត្ត​។

​ប្រភព​បាន​អោយដឹង​បន្ត​ទៀត​ថា រឿង​ទំនាស់​ដីធ្លី​ខាងលើ​គឺ​បណ្ដាល​មក​ពី​ភាគី​ខាង​លោក អៀរ គុយ​ម៉ង់ ជា​អ្នករំលោភ​ដោយ​ដំបូង​អ្នក​ទាំង​២​ជា​មិត្ត​ភ័ក្ដិ​នឹង​គ្នា រកស៊ី​ក្រុមហ៊ុន​តែ​មួយ​ទិញ​ដី​ពី​ឈ្មោះ​ជៀម ហៃ​ជាមួយគ្នា ប៉ុន្តែ​បែ​ជា​លោក​អៀរ គុយ​ម៉ង់​ស៊ី​ដាច់​ដោយយ​កដី​នោះ​ទៅ​អង្កន់​លក់​បន្ត​អោយ​ប្រជាពលរដ្ឋ​ទើប​មាន​រឿង​បែប​នេះ​កើតឡើង ចំណែក​ប្រជាពលរដ្ឋ​ទាំង​៤៣​គ្រួសារ​ជា​អ្នករងគ្រោះ​ដោយសារ​ក្រុម​នេះ​៕

 

Filed in: ព័ត៌មានជាតិ