សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប៉ូលីស​ចាប់​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​សង្ស័យ​ចរចារ​តម្លៃ​មិនត្រូវ​

​រតនគិរី ៖ ប៉ូលីស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​រតនគិរី​បាន​ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​កាលពី​យប់​ថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧​សង្ស័យ​ចចាត​ម្លៃ​មិនត្រូវ​។​

​កាលពី​យប់​ថ្ងៃ​ទី​៦​ខែ​កុម្ភ​កម្លាំង​ប៉ូលីស​សេដ្ឋកិច្ច​ខេត្ត​រតនគិរី​បាន​ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​មួយ​គ្រឿង ម៉ាក កា​ម៉ា​រី ពណ៌​ទឹកប្រាក់ ស្លាក​លេខ បាត់ដំបង 2A : 1428  ដែល​ដឹក​ចេញពី​ស្រុក​កូន​មុំ បើក​តាម​ផ្លូវជាតិ​លេខ​៦៨​ឆ្ពោះ​ចូលទៅ​ទីក្រុង​បាន​លុង​។​លុះ​ទៅដល់​ភូមិ​១​សង្កាត់​ការ​ចាញ​ក្រុង​បាន​លុង​ក៏​ត្រូវបាន​ក្រុម​ប៉ូលីស​សេដ្ឋកិច្ច​ខេត្ត​ស្ទាក់​ចាប់បាន​តែ​ម្តង​។​ក្នុង​រថយន្ដ​នោះ​មាន​ផ្ទុក​ឈើ​ប្រណីត​ជាច្រើន​ដុំ​។
​ភ្លាមៗ​នោះដែរ​អ្នកបើកបរ​រថយន្ត​នោះ​បាន​ចុះ​រត់គេចខ្លួន​បាត់​ដោយ​ទុក​រថយន្ត​នោះ​ចោល​ហើយ​ត្រុវបាន​សមត្ថកិច្ច​រឹប​អូស​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត កសាង​សំនុំរឿង​ទៅ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ចាត់ការ​បន្ត​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​បានឲ្យដឹង​ថា​ឈើដែល​ប៉ូលីស​បញ្ជូន​មក​នោះ​គឺជា​ឈើ​ប្រភេទ​ធ្នង់​ដែលមាន​ចំនួន​105​ដុំ ស្មើរ​និង 0,622 ម៉ែត្រគូប​។​

មន្ត្រីរដ្ឋបាល​ព្រៃឈើ​បានបញ្ជាក់​ថា​នឹង​កសាង​សំនុំរឿង​ដាក់​ទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី ហើង​យើង​នឹង​ដាក់​លិខិត​ជូនដំណឹង​ទៅ​ម្ចាស់​រថយន្ត​ឲ្យចូល​ខ្លួន​មក​ដោះស្រាយ​។​

​ចំពោះ​ចំណាត់ការ​របស់​ប៉ូលីស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​រូបនោះ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​អបអរសាទ​យ៉ាងខ្លាំង​ប៉ិន្ដែ​តែ​ពួកគាត់​ខ្លាច​ថា​ក្រុម​ប៉ូលីស​នោះ​ធ្វើ​បង្ក្រាប​តែ​ចំពោះ​រថយន្ត​ណា ដែល​មិន​បាន​បង់លុយ​ឲ្យ​គាត់​ទេ​ដឹង​?​។ ព្រោះថា​បច្ចុប្បន្ន​នេះ​រថយន្ត​និង​ម៉ូតូ​ជា​ច្រើន​បាន​ដឹក​ឈើ​ខុស​ច្បាប់​ធ្វើ​អាជីវកម្ម​ស្ទើតែ​ក្លាយទៅជា​អណាធិបតេយ្យ​ទៅ​ហើយ​ប៉ុន្តែ​រថយន្ត​និង​ម៉ូតូ​ទាំង​នោះ​ហេតុអ្វី​
​បានជា ពួក គាត់​មើល​មិនឃើញ ឬ​ក៏​គ្រាន់តែ​ជាការ​ដាស់​អារម្មណ៍​របស់​ឈ្មួញ​ដែល​មិន​ទាន់​បង់​លុយ​ទេ​ដឹង​? បើ​យ៉ាង ដូច្នោះ​មែន​នោះ​វា​មិន​ខុស​ពី គោះ​ទឹក​បង្អើល​ត្រី​ឲ្យចូល​លប​នោះទេ​៕
​ម៉ី មេ​ង​ហ៊ុយ រតនគិរី​

 

Filed in: ព័ត៌មានជាតិ