សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្ថកិច្ច​ចាប់​ជន​ម្នាក់​ដេញ​វាយ​ម្តាយ​នឹង​បំផ្លាញ​ទ្រព្យសម្បត្តិ ក្រុង​ក្រចេះ​

ក្រចេះ ៖ សមត្ថកិច្ច​នគរបាល​ក្រុង​ក្រចេះ បាន​ឃាត់ខ្លួន​ជន​ម្នាក់ ដែល​ប្រើ​អំពើហឹង្សា​ក្នុង​គ្រួសារ ដោយ​ដេញ​វាយ​ម្តាយ​បង្កើត និង​បំផ្លាញ​ទ្រព្យ​សម្បិត្ត​ក្នុងផ្ទះ បណ្ដាលឲ្យ​ខូចខាត​ខ្ទេចខ្ទី​អស់​ជាច្រើន ។​

​ហេតុការណ៍​បាន​កើតឡើង​នៅ​ចំណុច​ព្រែក​អណ្ដែង​ដូន​ស្ថិតក្នុង​ភូមិ​ក្រគរ​សង្កាត់​ក្រគរ ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៧ ។

​មន្ត្រី​នគរបាល​បានឲ្យដឹង​ថា​ជនបង្ក​អំពើ​ក្នុងគ្រួសារ​ឈ្មោះ អ៊ឹម សុខ​ជា ហៅ​តាក់ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។​

​ជន​នេះ​ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​ជាច្រើនលើក ហើយ​បាន​ធ្វើ​សកម្មភាព​ដេញ​វាយ​ម្ដាយ​បង្កើត​របស់​ខ្លួន​ដែល​មានឈ្មោះ វន សុខា​ក់ អាយុ ៥០​ឆ្នាំ មុខរបរ​លក់​បន្លែ ។ ក្នុងនោះ បាន​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បិត្ត​នៅក្នុង​ផ្ទះ បណ្ដាលអោយ​ខូចខាត​អស់​ជាច្រើន ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ត ៕

 

Filed in: សន្តិសុខសង្គម