សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សាំ​យ៉ុង​រត់​ឈ្នួល​ស្ទឹងត្រែង រតនគិរី​បង្កប់​ឈើប្រណិត​ត្រូវ​កម្លាំង​ក្រុង​បាន​លុង​ធ្វើការ បង្ក្រាប​

ខេត្ត​រតនគិរី ៖ រថយន្ត​ម៉ាក​សាំ​យ៉ុង​ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AE.8074 ដឹក​អ្នកដំណើរ​ចេញពី​ខេត្ត​ស្ទឹងត្រែង​ឆ្ពោះ​មក​ខេត្ត​រតនគិរី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​78  ខ​ណះ មកដល់​ចំណុច​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ត្រូវ​កម្លាំង​សមត្ថកិច្ច ចម្រុះ​ក្រុង​ធ្វើការ​ស្ទាក់​ឃាត់​ដើម្បី​ឆែកឆេរ​សួរ​នាំ ប៉ុន្តែ​រថយន្ត​ខាងលើ​មិន​បាន​ឈប់​ឲ្យ​សមត្ថកិច្ច​ឆែកឆេរ​នោះឡើយ បន្ថែម​ល្បឿនរ​ត់ទៅ​លិច​ទៅ​កើត​ពេញ​ក្រុង​បាន​លុង ធ្វើឲ្យ​ក្រុម​សមត្ថកិច្ច​មាន​ការស​ង្ស័​យ​ដេញតាម​ពីក្រោយ រហូត​ដល់​ផ្លូវ​ទាល់​ចូល​ព្រៃ​ស្វាយចន្ទី​ម្ចាស់​រថយន្ត​មិន​ស្គាល់​អត្ត​ស​ញ្ញណ​បើកទ្វារ​ចុះ​រត់គេចខ្លួន​បាត់​តែ​ម្តង​។​

​ប្រតិបត្តិការ​បង្ក្រាបរ​ថយ​ន្ត​ដឹក​បទល្មើស​ខាងលើ ធ្វើឡើង​កាលពី​វេលា​ម៉ោង​5 ល្ងាច​ថ្ងៃ​ទី​7 ខែ​មករា ឆ្នាំ​2017  ។​

​តាម​ការ​ឲ្យដឹង​ពី​កម្លាំង​ចម្រុះ​ដែល​ចុះ​បង្ក្រាប​បានឲ្យដឹងថា មុខ​នឹង​ឈាន​ទៅ​ធ្វើ​ការបង្ក្រាប​រថយន្ត​សាំ​យ៉ុង​ខាងលើនេះ ដោយ​មាន​ភ្នាក់ងារ​សំងាត់​រាយការណ៍​មក​ជា​ច្រើនដង​មក​ហើយ​ឲ្យ​សង្កេត​នឹង​តាមដាន​រថយន្ត​មួយ​គ្រឿង​នេះ សកម្ម​ក្នុង​ការដឹក​អ្មកដំណើរ​ហើយ​បង្កប់​ឈើ​ប្រណិត​នៅ​ពីក្រោម​កៅអីអង្គុយ​។​

​ទើប​កម្លាំង​ចម្រុះ​ដែល​មាន​កម្លាំង​អាវុធហត្ថ​ក្រុង កម្លាំង​នគរបាល​ក្រុង​ដែល​ដឹកនាំ​ដោយ​លោក​អ៊ុន ស៉ី​ដេត អភិបាលរង​ក្រុង​ចុះ​ផ្ទាល់​ឃាត់​រថយន្ត​ខាងលើ​បាន​ភ្លាមៗ​នាំមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង​ទាំងយប់​ព្រឹក​ឡើង​ថ្ងៃ​ទី​8 ខែ មករា ឆ្នាំ​2017​កម្លាំង​ចម្រុះ​បាន​ប្រគល់ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ​ដើម្បី​ចាត់ការ​បន្ត  ក្នុងនោះ​ជំនាញ​រដ្ធបាល​ព្រៃឈើ​ធ្វើ​ការវ៉ាស់វែង  លទ្ធផល សរុប​: 985​គីឡូក្រាម​ស្មើ​និង​(0,729​ម៉ែត្រ​គីប​) ៕

 

IMG-20170108-WA0023 IMG-20170108-WA0024 IMG-20170108-WA0021 IMG-20170108-WA0022

Filed in: ព័ត៌មានជាតិ