យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១០លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន១០នាក់ស្រី០១ របួសធ្ងន់ចំនួន០៨នាក់ស្រី០១ ដែលបង្កឡើងដោយម៉ូតូចំនួន០៥លើក រថយន្តតូចចំនួន០២លើក រថយន្តធំចំនួន០៣លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ម៉ូតូចំនួន១០គ្រឿង រថយន្តតូចចំនួន០២គ្រឿង រថយន្តធំចំនួន០២គ្រឿង និងគោយន្តចំនួន០១គ្រឿង៕