សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្រលាញ់​រាប់រក​គ្នា​ទាន់​គ្រាក្រ​

បាត់ដំបង ៖ លោក ចៅ​កម្សត់ ចាងហ្វាង​ការ​សែ​ត សម្លេង​ចៅ​កម្សត់ សុំ​អំពាវនាវ​រក​ជំនួយ ព្រោះ​ពេល​នេះ​គាត់​កំពុង ជួប​នូវ​កង្វះខាត​យ៉ាង​ធ្ងន់ធ្ងរ​ផ្នែក​ជីវភាព ខណៈ​ដែល​រូបគាត់ បាន​មក​ហាត់​ដើរ​ពាក់​ជើងសិប្បនិម្មិត​នៅ​មណ្ឌល​ជនពិការ ក្រុង​បាត់ដំបង ។​

​ដោយឡែក ភរិយា​របស់​គាត់ ទើបតែ​សម្រាល កូន​នៅ​ពេទ្យ​ស្រុក​ថ្មគោល បាន​រយះពេល​១​ខែ​គត់ គិត​មកដល់​ថ្ងៃ​២៩ ធ្នូ ២០១៦​នេះ ដោយ​សម្រាល​បាន​កូនស្រី ក្នុងចំណោម​កូន​ទាំង​៣​នាក់ ស្រី​២​នាក់​របស់​គាត់​។​

​សូមបញ្ជាក់​ថា ៖ លោក ចៅ កម្សត់ ជា​ចាងហ្វាង​ការ​សែត (​សម្លេង​ចៅ​កម្សត់​) បាន​រង​គ្រោះថ្នាក់​ចរាច​រណ៍ ខ​ណះ​រូបលោក​ចុះ​យក​ព័ត៏មាន នា​ល្ងាច​ថ្ងៃទី​១៦ ខែឩសភា ឆ្នាំ​២០១៦​កន្លង​ទៅ​នោះ ក៍​ត្រូវ​រថយន្ត​ម៉ាក​តូ​រិស មិន​ស្គាល់​ផ្លាក​លេខ​បុក​ចំ​ពីមុខ នៅ​ចំណុច ភូមិ​ទួល​ទិល ឃុំ​តា​គ្រៃ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង បណ្តាលឲ្យ​រងរបួ​សបា​ក់​ជើងឆ្វេង និង​របួស​ជាច្រើន​កន្លែង​ទៀត យ៉ាងធ្ងន់ធ្ងរ​។​
ហើយ​មក​ដល់​ថ្ងៃនេះ​រូបគាត់​បាន​ជា​សះស្បើយ​ហើយ ហើយ​បាន​មក​ពាក់​ជើង​តរ និង​កំពុង​ហាត់​ដើរ ប៉ុន្តែ​រូបលោក និង​ក្រុម​គ្រួសារ​កំពុង​មាន​ការ​ខ្វះខាត​យ៉ាងខ្លាំង​ផ្នែក​ជីវភាព​ប្រចាំថ្ងៃ ដូច​បាន​រៀបរាប់​ខាងលើ​។​

​ដូច្នេះ​តាមរយះ​ខ្ញុំបាទ លោក​សុំ​អំពាវនាវ​ដល់ សម្តេច ទ្រង់ ឯកឩត្តម លោកឩ​កញ៉ា លោកជំទាវ និង​សប្បុរសជន​ទាំងអស់ មេត្តា​ជួយ​ឧបត្ថម្ភ​ដល់ លោក​តាម​ក្តីអនុគ្រោះ​ផង​ចុះ​។

​បច្ចុប្បន្ន កាសែត​សម្លេង​ចៅ​កម្សត់​ដំណើរការ​បាន​ល្អ មាន​ភ្នាក់ងារ​សរុប​ចំនួន ១៧ នាក់​ទូទាំងប្រទេស ៕

 

IMG-20161230-WA0068 IMG-20161230-WA0070 IMG-20161230-WA0069 IMG-20161230-WA0066 IMG-20161230-WA0067

Filed in: ព័ត៌មានជាតិ