យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៤លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៧នាក់ស្រី០១ របួសធ្ងន់ចំនួន១៣នាក់ស្រី០៤ របួសស្រាលចំនួន០៨នាក់ប្រុស ដែលបង្កឡើងដោយម៉ូតូចំនួន០៦លើក រថយន្តតូចចំនួន០៣លើក រថយន្តធំចំនួន០៥លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ម៉ូតូចំនួន១៥គ្រឿង រថយន្តតូចចំនួន០៣គ្រឿង និងរថយន្តធំចំនួន០៩គ្រឿង៕