យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៧លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៣នាក់ប្រុស របួសធ្ងន់ចំនួន០៧នាក់ប្រុស របួសស្រាលចំនួន០៣នាក់ប្រុស ដែលបង្កឡើងដោយម៉ូតូចំនួន០៥លើក រថយន្តធំចំនួន០២លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ម៉ូតូចំនួន០៨គ្រឿង រថយន្តតូចចំនួន០១គ្រឿង និងរថយន្តធំចំនួន០២គ្រឿង៕