យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៤លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៨នាក់ប្រុស របួសធ្ងន់ចំនួន១១នាក់ស្រី០១ របួសស្រាលចំនួន០៧នាក់ប្រុស ដែលបង្កឡើងដោយម៉ូតូចំនួន០៨លើក រថយន្តតូចចំនួន០១លើក រថយន្តធំចំនួន០២លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ម៉ូតូចំនួន១៧គ្រឿង រថយន្តតូចចំនួន០១គ្រឿង រថយន្តធំចំនួន០៣គ្រឿង និងគោយន្តចំនួន០៤គ្រឿង ៕