យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៩លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៤នាក់ប្រុស របួសធ្ងន់ចំនួន០៩នាក់ស្រី០១ របួសស្រាលចំនួន០៤នាក់ស្រី០២ ដែលបង្កឡើងដោយម៉ូតូចំនួន០៧លើក រថយន្តតូចចំនួន០១លើក រថយន្តធំចំនួន០១លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ម៉ូតូចំនួន០៩គ្រឿង រថយន្តតូចចំនួន០២គ្រឿង រថយន្តធំចំនួន០២គ្រឿង និងរថយន្តកែឆ្នៃចំនួន០១គ្រឿង ៕