យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៣លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០២នាក់ប្រុស របួសធ្ងន់ចំនួន០៩នាក់ស្រី០៣ របួសស្រាលចំនួន០៨នាក់ស្រី០៣ ដែលបង្កឡើងដោយម៉ូតូចំនួន០៦លើក រថយន្តតូចចំនួន០៣លើក រថយន្តធំចំនួន០៤លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ម៉ូតូចំនួន១២គ្រឿង រថយន្តតូចចំនួន០៦គ្រឿង និងរថយន្តធំចំនួន០២គ្រឿង ៕