យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៧លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៦នាក់ស្រី០៣ របួសធ្ងន់ចំនួន២០នាក់ស្រី០៣ របួសស្រាលចំនួន០៧នាក់ស្រី០២ ដែលបង្កឡើងដោយម៉ូតូចំនួន០៦លើក រថយន្តតូចចំនួន០៧លើក រថយន្តធំចំនួន០៤លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ម៉ូតូចំនួន១១គ្រឿង រថយន្តតូចចំនួន១០គ្រឿង រថយន្តធំចំនួន០៦គ្រឿង និងគោយន្តចំនួន០១គ្រឿង ៕