សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បោក​ក្បាល​គ្រាប់​លេង ផ្ទុះ​ស្លាប់​ម្នាក់ របួសស្រាល​ពីរ​នាក់​

​ខេត្ត​ក្រចេះ ៖ ករណី​ផ្ទុះ​ក្បាល​គ្រាប់​សល់​ពី​សម័យ​សង្គ្រាម បណ្ដាលអោយ​ស្លាប់​១​នាក់​របួសស្រាល​២​នាក់​នៅ​វេលា​ម៉ោង​១៧​និង​១៥​នាទី​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ឡូ​កៅស៊ូ​ក្នុងភូមិ​ថ្ពង ឃុំ​ស្នួល​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ។​

​លោក ចាន់ សុខ​គីម អធិការនគរបាល​ស្រុក​ស្នួល​បានបញ្ជាក់​អោយដឹងថា ក្មេង​ប្រុស​ស្រី​ចំនួន​៣​នាក់​បាន​នាំគ្នា​ដើរ​លេង​ក្នុង​ដី​ឡូ​កៅស៊ូ​មួយ​ស្ថិតនៅ​ភូមិ​ថ្ពង​ឃុំ​ស្នួល​ស្រុក​ស្នួល​បាន​ប្រទះឃើញ​ក្បាល​គ្រាប់​១​គ្រាប់​ហើយ​ក៏​នាំគ្នា​បោក​លេង​បណ្ដាល​អោយ​ផ្ទុះ​រង​របួសធ្ងន់​១​នាក់​និង​របួសស្រាល​២​នាក់ បន្ទាប់​ពី​ពី​កើតហេតុ​ភ្លាមៗ កម្លាំង​សមត្ថកិច្ច​របស់​អធិការ​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ដើម្បី​ជួយសង្គ្រោះ​បញ្ជូនទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗ​ផងដែរ ។​

​លោក​អធិការ​ប្រាប់ឲ្យដឹង​ថា ជនរងគ្រោះ​ទី​១​ឈ្មោះ​ភាព សុខ​ពៅ​ប្រុស​អាយុ​១២​ឆ្នាំ​រស់នៅ​ភូមិ​ក្បាល​ថ្ពង ឃុំ​ស្នួល​ស្រុក​ស្នួល​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​(​ស្លាប់​តាម​ផ្លូវ​) ទី​២ មានឈ្មោះ ភាព លឹម​ហួយ ស្រី អាយុ​០៨​ឆ្នាំ​របួស​ស្រាល បងប្អូន​បង្កើត​អ្នកស្លាប់​ទី​៣ ឈ្មោះ​ក្រូច សំណាង ប្រុស​អាយុ​០៨​ឆ្នាំ របួសស្រាល រស់នៅ​ភូមិ​កាំ​ឡែក​ឃុំ​ស្រែ​ចារ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ។​

​លោក​បាន​បន្តទៀតថា គ្រាប់​ដែល​សល់​ពី​សម័យ​សង្គ្រាម​នោះ​គឹ​មិនបាន​ស្គាល់​ថា​ប្រភេទ​គ្រាប់​អ្វី​ទេ ប៉ុន្តែ​កត្តា​សំខាន់​សុំ​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ជួយ​អប់រំ​កូនចៅ​មេត្តា​កុំ​លេង​គ្រាប់​ដែល​មិន​ទាន់​ផ្ទុះ វា​នឹង​អាច​បង្ករ​គ្រោះថ្នាក់​ដល់​អាយុ​ជិត​ដូច​ក្មេងៗ​នេះ​អី​ញ្ចឹង បើប្រសិន​បាន​ជួប​បានឃើញ​មេត្តា​ដើរ​ជៀស​អោយ​ឆ្ងាយ ហើយ​ប្រញាប់​រាយ​ជូន​សមត្ថកិច្ច​ដើម្បី​ការពារ​រក្សា​ទុក​ដើម្បី​ហៅ​ជំនាញ​មក​ចាត់ការ ៕

 

Filed in: ព័ត៌មានជាតិ