សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រៅ​ពី​របរ​ជួញ​ឈើ​ឧកញ៉ា ទ្រី ភាព បើក​សង្វៀន​ជល់​មាន់នៅ​រតនៈគិរី​

ខេត្ត​រតនគិរី ៖ សង្វៀន​បញ្ជល់មាន់  ដុះ​ស្លែ​មួយ​កន្លែង​ដែល​កំពុងតែ​ជ្រក​ក្រោម​ស្លាក់​កាស៊ីណូ ដែល​មាន​ទីតាំង​នៅ​ជាប់​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ស្ថិតក្នុង​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​ញ៉ា​ដាវ ខេត្ត​រតនគិរី ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​មាន​ឧកញ៉ា​ទ្រី​ភាព​ជា​ថៅកែ​បាន​បើក​លេង​យ៉ាង​គក្រឹកគគ្រេង​យ៉ាង​អនាធិបតេយ្យ​ដោយ​មាន​ខ្មែរ​និង​បរទេស​លេង​តែ​មិន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទៅ​បង្ក្រាប​តាម​បទបញ្ជា​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង​ឡើយ​។​

​តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​បានឲ្យដឹងថា អ្នកញៀន​ល្បែង​សុទ្ធសឹងតែ​ជា​ជនជាតិខ្មែរ មិន​មាន​ជនជាតិ​បរទេស អាច​ចាត់ទុក​ជា​ដើមហេតុ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​វង្វេង​ក្នុង​ល្បែង​ភ្នាល់​បញ្ជល់មាន់​មួយ​នេះ​មាន​បញ្ហា​ក្នុង​គ្រួសារ បង្កើត​បំណុល​កាន់តែ​ច្រើន​បំពាន​ទៅលើ​ច្បាប់​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ដែល​រាជរដ្ឋាភិបាល​ប្រកាស​ឱ្យ​អនុវត្តន៍​នា​ពេលកន្លងមក​។​

​គេ​នៅ​ចាំបាន​ថា ៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ហាម​ជាដាច់ខាត​ថា រាល់​កាស៊ីណូ​ទាំងអស់​មិន​អនុញ្ញាត​ឱ្យ​ប្រជាព​រដ្ឋ​ខ្មែរ​ចូល​លេង​នោះទេ ក៏​ប៉ុន្តែ​រាល់​បទបញ្ជា​ផ្សេងៗ​របស់​សម្តេច​ហាក់បីដូច​ជា​មិន​មាន​ប្រសិទ្ធភាព​សោះ​។ ជាក់ស្តែង​ដូចជា​កាស៊ីណូ​របស់​ឧកញា ទ្រី ភាព ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​នូវ​ល្បែង​បញ្ជល់មាន់​បន្ថែម​ដោយ​បើក​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លេង​ដោយ​ចំហរ​អត់​ខ្លាច​សមត្តកិច្ច​។​

​ជាមួយគ្នានេះដែរ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ក៏​បាន​ចេញ​បទបញ្ជា​ឱ្យ​សមត្ថកិច្ច​បង្ក្រាប​ឱ្យបាន​ជា​ដាច់ខាត​នៅ​ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ​ដើម្បី​អនុវត្តន៍​ឱ្យបាន​នៅ​ច្បាប់​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ដែរ​តែ​ឃ្សុយ​គ្មាន​អ្នក​អនុវត្តន៍​បោះ​ទោះជា ក្រសួង​មហាផ្ទៃ​នឹង​បង្កើត​នាយកដ្ឋាន​គ្រប់គ្រង​ទៅ​លើ​ល្បែង​ស៊ី​ខុស​ច្បាប់​ទាំងអស់​នោះ​ក៏ដោយ ។
​បើ​តាម​សេចក្តីរាយការណ៍​មួយ​បានឲ្យ​ដឹង​ពី​កន្លែង​សង្វៀន​បញ្ជល់​មាន់​ខាងលើ​នោះ​ថា ម្ចាស់​សង្វៀន​បញ្ជល់មាន់​ដុះ​ស្លែ​ដែល​ជ្រក​ក្រោម​ផ្លាក់​កាស៊ីណូ​របស់​លោក​ឧកញ៉ា ទ្រី ភាព នេះ​មាន​លោក សុខ គឹម សាន្ត ហៅ​ឧកញ៉ា​មាន់ សុខ គឹម​សាន្ត បាន​បើក​លេង​ក្នុង​១​សប្តាហ៍​ចំនួន​៣​ថ្ងៃ​ទៅ​៤​ថ្ងៃ គឺ​ច័ន្ទ ព្រហស្បត្តិ៍ សុក្រ និង​សៅរ៍ ប៉ុន្តែ​បើ​មាន​គូ​ណាត់​ពិសេស​ដែល​មកពី​តាម​ខេត្ត​ផ្សេងៗ​ដូចជា​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង​។​ល​។ គេ​លេង​ច្រើន​ថ្ងៃ​ជាងនេះទៅទៀត ដោយ​គូ​ពិសេសៗ​គេ​ចាក់​ដល់​ទៅ​រាប់ម៉ឺន​ដុល្លារ​ឯណ្ណោះ​។​

​ប្រភព​បាន​បន្ត​ឲ្យដឹង​ទៀតថា មាន​ក្រុម​អ្នកញៀន​ល្បែង​បញ្ជល់មាន់​នេះ​ច្រើន​នៅ​ក្រុង​បាន​លុង ខេត្ត​រតនគិរី​ដែល​អ្នក​ទាំងនោះ​ភាគច្រើន​សុទ្ធសឹងតែ​ជា​សមត្ថកិច្ច​ទៀតផង ដូច​ជា​ប៉ូលិស​វរៈ និង​យោធា​។ មិនតែប៉ុណ្ណោះ​នៅក្នុង​បរិវេណ​សង្វៀន​បញ្ជល់មាន់​នេះ​ទៀត​បាន​បង្កប់​នូវ​ល្បែងស៊ីសង​ជាច្រើន​ប្រភេទ​ដូចជា​បៀរ អាប៉ោង និង​យ៉ូ​គី​។​ល​។ ដែល​ជាហេតុ​ធ្វើអោយ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​បាន​ចូល​ទៅ​លេង​ល្បែង​ទាំងនោះ​ផងដែរ​។​

​ពាក់ព័ន្ធ​ជុំវិញ​ករណី​ខាងលើនេះ សារព័ត៌មាន​យើង​មិនអាច​សុំ​ការពន្យល់​ណាមួយ​ពី​លោក​ឧកញ៉ា​ទ្រី​ភាព​នោះទេ ថា​តើ​សង្វៀន​បញ្ជល់មាន់​របស​គាត់​មានច្បាប់ ឬ​អត់​ច្បាប់ ។ ចំណែក​លោក ម៉ា វិចិត្រ អភិបាលស្រុក​អូរយ៉ាដាវ​បាន​ឆ្លើយថា កន្លងមក​លោក​ធ្លាប់បាន​មើល ស ជ ណ ដែរ ប៉ុន្តែ​ឥឡូវនេះ​មិនដឹងថា យ៉ាងម៉េច​នោះទេ​។ ប៉ុន្តែ​ពាក់ព័ន្ធ​ទៅ​នឹង​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ចូល​លេង​នោះ​លោក​បាន​ទទួលស្គាល់​វា​ពិតជា​មាន​មែន​៕

 

Filed in: ព័ត៌មានជាតិ