យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៦លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៩នាក់ស្រី០៣ របួសធ្ងន់ចំនួន១៥នាក់ស្រី០១ របួសស្រាលចំនួន១៣នាក់ស្រី០១ ដែលបង្កឡើងដោយម៉ូតូចំនួន០៥លើក រថយន្តតូចចំនួន០៧លើក រថយន្តធំចំនួន០៣លើក គោយន្តចំ នួន០១លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ម៉ូតូចំនួន១៥គ្រឿង រថយន្តតូចចំនួន០៨គ្រឿង រថយន្តធំចំនួន០៤គ្រឿង និងយាន្តផ្សេងៗចំនួន០២គ្រឿង៕