យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៣លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៥នាក់ប្រុស របួសធ្ងន់ចំនួន១២នាក់ស្រី០៣ របួសស្រាលចំនួន១២នាក់ស្រី០២ ដែលបង្កឡើងដោយម៉ូតូចំនួន០៧លើក រថយន្តតូចចំនួន០២លើក រថយន្តធំចំនួន០៣លើក យានកែឆ្នៃចំនួន០១កើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ម៉ូតូចំនួន១៥គ្រឿង រថយន្តតូចចំនួន០៨គ្រឿង រថយន្តធំចំនួន០២គ្រឿង និងយានកែឆ្នៃចំនួន០១គ្រឿង៕