យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១០លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៧នាក់ប្រុស របួសធ្ងន់ចំនួន០៨នាក់ស្រី០១ របួសស្រាលចំនួន០៦នាក់ស្រី០៣ ដែលបង្កឡើងដោយម៉ូតូចំនួន០៦លើក រថយន្តតូចចំនួន០២លើក រថយន្តធំចំនួន០៣លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ម៉ូតូចំនួន១០គ្រឿង រថយន្តតូចចំនួន០៥គ្រឿង និង រថយន្តធំចំនួន០៣គ្រឿង៕