យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៥លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០១នាក់ប្រុស របួសធ្ងន់ចំនួន០៤នាក់ប្រុស របួសស្រាលចំនួន០១នាក់ប្រុស ដែលបង្កឡើងដោយម៉ូតូចំនួន០២លើក រថយន្តតូចចំនួន០១លើក រថយន្តធំចំនួន០១លើក គោយន្តចំនួ០១លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ម៉ូតូចំនួន០៥គ្រឿង រថយន្តតូចចំនួន០២គ្រឿង រថយន្តធំចំនួន០១គ្រឿង និងគោយន្តចំនួន០១គ្រឿង៕