យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៩លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៣នាក់ស្រី០១ របួសធ្ងន់ចំនួន០៦នាក់ស្រី០១ របួសស្រាលចំនួន០៣នាក់ស្រី០១ ដែលបង្កឡើងដោយម៉ូតូចំនួន០៤លើក រថយន្តតូចចំនួន០២លើក រថយន្តធំចំនួន០៣លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ម៉ូតូចំនួន០៩គ្រឿង រថយន្តតូចចំនួន០១គ្រឿង និងរថយន្តធំចំនួន០៣គ្រឿង៕